bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Deuteronomy 19
Deuteronomy 19
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 20 →
1
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកកាត់សាសន៍នានា ដែលព្រះអង្គប្រទានស្រុករបស់គេមកឲ្យអ្នក ហើយអ្នកបានបណ្តេញគេចេញ រួចរស់នៅក្នុងក្រុង និងក្នុងផ្ទះរបស់គេ
2
នោះត្រូវញែកក្រុងបីសម្រាប់អ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់។
3
ត្រូវរៀបចំផ្លូវ ហើយបែងចែកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ជាបីតំបន់ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេ អាចរត់ទៅជ្រកកោននៅទីនោះ ។
4
នេះជាមធ្យោបាយសម្រាប់ជួយអ្នកដែលសម្លាប់គេ ហើយរត់ទៅជ្រកកោណនៅក្រុងនោះ ដើម្បីឲ្យរួចជីវិត គឺអ្នកណាម្នាក់ដែលសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា និងគ្មានគំនិតស្អប់គ្នាពីមុន
5
ឧបមាថា មានអ្នកណាម្នាក់ទៅកាប់ឈើនៅក្នុងព្រៃជាមួយអ្នកជិតខាង ហើយក៏លើកពូថៅកាប់រំលំដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះអ្នកជិតខាងបណ្ដាលឲ្យស្លាប់។ ដូច្នេះ អ្នកនោះអាចរត់ទៅជ្រកកោនក្នុងក្រុងណាមួយ ដើម្បីឲ្យរួចជីវិត។
6
ប៉ុន្ដែ បើផ្លូវឆ្ងាយពេក អ្នកដែលត្រូវសងសឹកនឹងឈាម កាលកំពុងដែលមានចិត្តខឹងក្តៅ អាចនឹងដេញតាមទាន់អ្នកដែលសម្លាប់គេនោះ រួចក៏វាយអ្នកនោះសម្លាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ព្រោះមិនបានស្អប់គេពីមុន។
7
ហេតុនោះបានជាខ្ញុំបង្គាប់អ្នកថា ត្រូវញែកក្រុងបីដោយឡែក។
8
ប្រសិនបើព្រះយេហូវ៉ាជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នកឲ្យធំឡើង ដូចព្រះអង្គបានស្បថជាមួយបុព្វបុរសរបស់អ្នក ហើយព្រះអង្គប្រទានស្រុកទាំងអស់មកអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក
9
ហើយបានប្រយ័ត្ននឹងប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយដើរតាមផ្លូវរបស់ព្រះអង្គជាដរាប នោះអ្នកត្រូវបន្ថែមក្រុងបីថែមទៀត លើក្រុងបីនោះ
10
ដើម្បីកុំឲ្យឈាមរបស់មនុស្សឥតទោស ខ្ចាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមកអ្នកទុកជាមត៌ក ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នក។
11
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់មានចិត្តស្អប់អ្នកជិតខាងខ្លួន ហើយលបចាំស្ទាក់វាយប្រហារអ្នកនោះឲ្យស្លាប់ រួចរត់ទៅជ្រកក្នុងទីក្រុងណាមួយនោះក៏ដោយ
12
នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលត្រូវសងសឹកនឹងឈាម ដើម្បីឲ្យជននោះត្រូវស្លាប់។
13
ភ្នែករបស់អ្នកមិនត្រូវប្រណីដល់អ្នកនោះឡើយ គឺត្រូវបំបាត់ការខ្ចាយឈាមមនុស្សឥតទោស ចេញពីស្រុកអ៊ីស្រាអែល ដើម្បីឲ្យអ្នកបានសប្បាយតទៅ»។
14
«មិនត្រូវបង្ខិតគោលចារឹករបស់អ្នកជិតខាង ដែលមនុស្សជំនាន់ដើមបានបោះ នៅដីដែលអ្នកនឹងគ្រងជាមត៌ក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់នោះឡើយ»។
15
«មិនត្រូវមានស្មរបន្ទាល់តែម្នាក់ ឈរឡើងធ្វើបន្ទាល់ទាស់នឹងអំពើទុច្ចរិត ឬបទឧក្រិដ្ឋដែលមនុស្សណាម្នាក់ប្រព្រឹត្តយ៉ាងណានោះឡើយ គឺដោយស្មរបន្ទាល់ពីរ ឬបីនាក់វិញ ទើបដំណើរនោះអាចយកជាការបាន។
16
ប្រសិនបើមានស្មរបន្ទាល់ក្លែងក្លាយម្នាក់ ឈរឡើងចោទប្រកាន់មនុស្សណាម្នាក់ពីអំពើអាក្រក់
17
នោះត្រូវឲ្យភាគីទាំងពីរដែលទាស់ទែងគ្នា ឈរនៅចំពោះព្រះយេហូវ៉ា នៅមុខពួកសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ
18
ពួកចៅក្រមត្រូវពិនិត្យសួរដោយហ្មត់ចត់ រួចប្រសិនបើឃើញថា អ្នកនោះជាស្មរបន្ទាល់ក្លែងក្លាយមែន ហើយបានចោទមួលបង្កាច់បងប្អូនរបស់ខ្លួន
19
នោះត្រូវប្រព្រឹត្តនឹងអ្នកនោះ ដូចជាអ្នកនោះបានគ្រោងនឹងធ្វើដល់បងប្អូនរបស់ខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា
20
ហើយអ្នកឯទៀតនឹងឮ ហើយកោតខ្លាច លែងប្រព្រឹត្តអំពើអាក្រក់បែបនេះ ក្នុងចំណោមអ្នករាល់គ្នាទៀត។
21
ភ្នែករបស់អ្នកមិនត្រូវប្រណីឡើយ គឺជីវិតឲ្យធួននឹងជីវិត ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង»។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34