bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 1
Ezekiel 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 2 →
1
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារ ជាមួយប្រជាជនដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីព្រះជាម្ចាស់។
2
នៅថ្ងៃទីប្រាំក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំក្រោយគេចាប់ព្រះបាទយ៉ូយ៉ាគីនមកជាឈ្លើយ
3
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកអេសេគាលជាកូនរបស់លោកបូជាចារ្យប៊ូស៊ី នៅស្រុកខាល់ដេជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ ដាក់ព្រះហស្ដលើលោក។
4
ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្ដាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។
5
នៅខាងក្នុងពពកនោះមានសត្វលោកបួន ដែលមានទ្រង់ទ្រាយដូចមនុស្ស។
6
សត្វនីមួយៗមានមុខបួន និងស្លាបបួន។
7
ជើងរបស់សត្វទាំងនោះត្រង់ រីឯប្រអប់ជើងមានរាងដូចក្រចកជើងកូនគោ ហើយចាំងពន្លឺដូចលង្ហិនដ៏រលោង។
8
នៅក្រោមស្លាបទាំងបួនមានដៃដូចដៃមនុស្ស លាតសន្ធឹងទៅរកទិសទាំងបួន ដូចមុខ និងស្លាបដែរ។
9
ស្លាបរបស់សត្វទាំងនោះភ្ជាប់គ្នាទៅវិញទៅមក។ សត្វទាំងបួនហើរតម្រង់ទៅមុខជានិច្ចឥតងាករេឡើយ។
10
សត្វនីមួយៗ មានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។
11
ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។
12
សត្វនីមួយៗហើរតម្រង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញអោយទៅ។
13
នៅចន្លោះសត្វទាំងបួនមានទ្រង់ទ្រាយដូចជាគប់ភ្លើង ហើយភ្លើងនោះធ្វើចលនាពីសត្វមួយទៅសត្វមួយ ទាំងបញ្ចេញពន្លឺរស្មីភ្លឺផ្លេក។
14
សត្វទាំងបួនហើរចុះឡើង លឿនដូចរន្ទះ។
15
ពេលខ្ញុំសម្លឹងមើលសត្វទាំងបួន ខ្ញុំឃើញមានកង់នៅដី ចំពីមុខសត្វទាំងបួន។
16
កង់ទាំងនោះមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ ហើយកង់មួយហាក់ដូចជាស្ថិតនៅក្នុងកង់មួយទៀត។
17
ពេលកង់ទាំងនោះវិលទៅមុខ វាវិលទៅទិសទាំងបួនដោយឥតងាករេ។
18
កង់នោះមានកំពស់ខ្ពស់អស្ចារ្យ ហើយនៅតាមរង្វង់កង់ទាំងបួនមានផ្កាភ្លើងនៅពាសពេញ។
19
ពេលសត្វទាំងបួនទៅមុខកង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។
20
សត្វទាំងនោះហោះទៅមុខតាមវិញ្ញាណជំរុញអោយទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
21
ពេលសត្វទៅមុខកង់ក៏ទៅមុខ ពេលសត្វឈប់កង់ក៏ឈប់ ពេលសត្វឡើងផុតពីដីកង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
22
នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
23
នៅក្រោមលំហ ស្លាបពីររបស់សត្វនីមួយៗសំកាំងយ៉ាងត្រង់ជាប់គ្នាទៅវិញទៅមក ស្លាបពីរទៀតហ៊ុមព័ទ្ធជុំវិញខ្លួន។
24
ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាបដូចសូរស័ព្ទមហាសាគរ និងដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ ដូចសន្ធឹកកងទ័ព។ នៅពេលសត្វនោះឈប់ហើរ គេក៏ទម្លាក់ស្លាបចុះ។
25
មានសំឡេងមួយលេចឮពីលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងបួន នៅពេលសត្វនោះឈប់ហើរ គេទម្លាក់ស្លាបចុះ។
26
នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុតមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។
27
ខ្ញុំក៏បានឃើញពន្លឺក្រហមឆ្អៅ ភ្លឺដូចភ្លើងនៅជុំវិញ ហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើ និងពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម ក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរ។
28
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូនៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់ ព្រះអម្ចាស់ ។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48