bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 11
Ezekiel 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 12 →
1
ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃព្រះដំណាក់របស់ ព្រះអម្ចាស់ ។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធាជាកូនរបស់លោកបេណាយ៉ា។
2
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ពួកនេះជាមនុស្សរៀបចំគំរោងការប្រព្រឹត្តអំពើទុច្ចរិត ហើយផ្ដល់យោបល់អាក្រក់ដល់ក្រុងនេះ។
3
ពួកគេពោលថា “គ្មាននរណាសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខទេ។ ក្រុងនេះប្រៀបបាននឹងឆ្នាំង រីឯពួកយើង ពួកយើងជាសាច់នៅក្នុងឆ្នាំង”។
4
ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូល ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។
5
ពេលនោះ ព្រះវិញ្ញាណរបស់ ព្រះអម្ចាស់ មកសណ្ឋិតលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ពូជពង្សអ៊ីស្រាអែលអើយ អ្វីៗដែលអ្នករាល់គ្នានិយាយ អ្វីៗដែលអ្នករាល់គ្នាគិត យើងដឹងទាំងអស់។
6
អ្នករាល់គ្នាបានសម្លាប់មនុស្សជាច្រើននៅក្នុងទីក្រុង អ្នករាល់គ្នាបានធ្វើអោយមានសាកសពពាសពេញផ្លូវ។
7
ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា សាកសពដែលអ្នករាល់គ្នាបានសម្លាប់នៅក្នុងទីក្រុង ប្រៀបបាននឹងសាច់មែន ហើយទីក្រុងជាឆ្នាំង។ រីឯអ្នករាល់គ្នាវិញ យើងនឹងដេញអ្នករាល់គ្នាចេញពីក្រុងនេះ។
8
អ្នករាល់គ្នាខ្លាចសង្គ្រាម តែយើងនឹងធ្វើអោយសង្គ្រាមកើតមានដល់អ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
9
យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។
10
អ្នករាល់គ្នានឹងដួលស្លាប់ដោយមុខដាវ។ យើងនឹងដាក់ទោសអ្នករាល់គ្នា ក្នុងទឹកដីអ៊ីស្រាអែល ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។
11
ក្រុងនេះមិនមែនជាឆ្នាំងសំរាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រាអែល។
12
នៅពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមច្បាប់របស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់ តាមប្រជាជាតិនានាដែលនៅជុំវិញ»។
13
ពេលខ្ញុំកំពុងថ្លែងព្រះបន្ទូលទាំងនេះ លោកពេឡាធាជាកូនរបស់លោកបេណាយ៉ាក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះអោនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «ឱ ព្រះជាអម្ចាស់ អើយ! ព្រះអង្គមុខជាប្រល័យជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ អោយវិនាសសូន្យមិនខាន!»។
14
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
15
«កូនមនុស្សអើយ ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាពោលទៅកាន់បងប្អូន និងសាច់ញាតិរបស់អ្នក ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា “ចូរស្ថិតនៅអោយឆ្ងាយពី ព្រះអម្ចាស់ ដ្បិតព្រះអង្គប្រគល់ទឹកដីនេះអោយតែពួកយើងប៉ុណ្ណោះ”។
16
ចូរប្រាប់បងប្អូនរបស់អ្នកថា “ ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ទោះបីយើងបណ្ដេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិនានាដែលនៅឆ្ងាយៗ ទោះបីយើងកំចាត់កំចាយអ្នករាល់គ្នាទៅតាមស្រុកផ្សេងៗក្ដី ក៏យើងនឹងធ្វើជាទីសក្ការៈសំរាប់អ្នករាល់គ្នានៅក្នុងស្រុកទាំងនោះដែរ”។
17
ចូរប្រាប់ពួកគេទៀតថា “ ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: យើងនឹងនាំអ្នករាល់គ្នាចេញពីកណ្ដាលចំណោមជាតិសាសន៍នានាមកវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ ហើយយើងនឹងប្រគល់ទឹកដីអ៊ីស្រាអែលអោយអ្នករាល់គ្នា”។
18
ពួកគេនឹងនាំគ្នាត្រឡប់មកវិញ ហើយដកព្រះក្លែងក្លាយដ៏ចង្រៃគួរអោយស្អប់ខ្ពើមទាំងប៉ុន្មាន ចេញពីទឹកដីនេះ។
19
យើងនឹងអោយពួកគេមានចិត្តតែមួយ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ យើងដកចិត្តរឹងដូចថ្មចេញពីពួកគេ ហើយអោយពួកគេមានចិត្តចេះស្ដាប់បង្គាប់វិញ
20
ដើម្បីអោយពួកគេធ្វើតាមច្បាប់របស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាព្រះរបស់ពួកគេ។
21
រីឯអស់អ្នកដែលជាប់ចិត្តនឹងព្រះក្លែងក្លាយដ៏ចង្រៃគួរអោយស្អប់ខ្ពើមវិញ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
22
ពួកចេរូប៊ីន*ទទះស្លាបហោះ ហើយកង់ក៏ឡើងទៅជាមួយដែរ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលស្ថិតនៅពីលើចេរូប៊ីនទាំងនោះ។
23
សិរីរុងរឿងរបស់ ព្រះអម្ចាស់ ក៏អណ្ដែតឡើងពីទីក្រុង ហើយស្ថិតនៅលើភ្នំខាងកើតទីក្រុង។
24
ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ អោយនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលព្រះវិញ្ញាណរបស់ ព្រះអម្ចាស់ សំដែងអោយខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។
25
ខ្ញុំក៏និយាយប្រាប់ប្រជាជនជាប់ជាឈ្លើយ នូវអ្វីៗទាំងប៉ុន្មានដែល ព្រះអម្ចាស់ សំដែងអោយខ្ញុំឃើញ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48