bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 26
Ezekiel 26
Khmer Standard Version 1954 = Hammond Version
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 27 →
1
នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
2
«កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកអោយក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!”
3
ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: ទីរ៉ុសអើយ យើងនឹងប្រហារអ្នក យើងនឹងនាំប្រជាជាតិយ៉ាងច្រើន ដូចរលកសមុទ្រមកវាយអ្នក។
4
ពួកគេនឹងកំទេចកំពែងក្រុងទីរ៉ុស ព្រមទាំងរំលំប៉ម យើងនឹងបោសធូលីដីអោយរលីង ទុកតែផ្ទាំងថ្មមួយអោយនៅសល់ប៉ុណ្ណោះ។
5
ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសំរាប់ហាលសំណាញ់ ហើយប្រជាជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជា ព្រះជាអម្ចាស់ បានប្រកាសសេចក្ដីទាំងនេះ។
6
រីឯប្រជាជនក្នុងស្រុកភូមិនានានៅជុំវិញក្រុងទីរ៉ុស នឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។
7
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ក្រុងទីរ៉ុសអើយយើងនឹងហៅស្ដេចនេប៊ូក្នេសា ជាមហាក្សត្រលើក្សត្រនានាអោយមកវាយប្រហារអ្នក នេប៊ូក្នេសានឹងលើកទ័ពពីទិសខាងជើងមក គឺមានកងពលសេះ រទេះចំបាំង ព្រមទាំងទាហានដ៏ច្រើនផង។
8
សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសំរាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។
9
សត្រូវនឹងយករនុកដែកមកបុកទម្លុះកំពែងរបស់អ្នក ព្រមទាំងប្រើអាវុធកំទេចប៉មរបស់អ្នកទៀតផង។
10
ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសំរុកចូលមក ធ្វើអោយដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចំបាំង នៅពេលសត្រូវសំរុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។
11
ជើងសេះរបស់ពួកគេ នឹងជាន់កំទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្ដូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។
12
សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភ័ណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។
13
យើងនឹងបំបាត់ស្នូរចំរៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។
14
យើងនឹងទុកអោយអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសំរាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជា ព្រះជាអម្ចាស់ បានប្រកាសសេចក្ដីទាំងនេះ»។
15
ព្រះជាអម្ចាស់ មានព្រះបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសំរែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។
16
ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដីទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។
17
ពួកគេស្មូត្រទំនួញមួយបទស្រណោះអ្នកដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជំរករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើអោយជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។
18
នៅថ្ងៃដែលខ្មាំងវាយយកអ្នកបាន ប្រជាជននៅតាមកោះភ័យញាប់ញ័រ ប្រជាជននៅតាមឆ្នេរសមុទ្ររន្ធត់ចិត្ត ព្រោះឃើញអ្នកវិនាសបាត់បង់»។
19
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ពេលណាយើងធ្វើអោយអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើអោយទឹកពីទីជំរៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក
20
យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងអោយអ្នករស់នៅក្នុងទីជំរៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។
21
យើងនឹងធ្វើអោយមនុស្សតក់ស្លុត នៅពេលឃើញអ្នកវេទនាដូច្នេះគេនឹងស្វែងរកអ្នក តែរកមិនឃើញទៀតឡើយ» -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48