bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 12
Ezekiel 12
Khmer Standard Version 1954 = Hammond Version
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 13 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖
2
«កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។
3
កូនមនុស្សអើយ ចូររៀបចំបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ ហើយចេញពីផ្ទះទាំងថ្ងៃអោយពួកគេឃើញគ្រប់ៗគ្នា។ ធ្វើដូច្នេះប្រហែលជាពួកគេដឹងខ្លួនថា ពួកគេជាពូជអ្នកបះបោរ។
4
អ្នកត្រូវរៀបចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃ ដូចជនដែលត្រូវខ្មាំងកៀរអោយគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅដូចជនដែលត្រូវខ្មាំងកៀរ។
5
ចូរទម្លុះកំពែងអោយគេឃើញ រួចបញ្ចេញបង្វេចតាមប្រឡោះនោះ។
6
ត្រូវលើកបង្វេចនោះស្ពាយអោយពួកគេឃើញ ហើយចេញដំណើរទៅទាំងងងឹត ព្រមទាំងបិទមុខ ដើម្បីកុំអោយអ្នកឃើញថា អ្នកទៅទីណា ដ្បិតយើងចង់អោយអ្នកធ្វើដូច្នេះ ជាប្រផ្នូលសំរាប់ពូជពង្សអ៊ីស្រាអែល»។
7
ខ្ញុំធ្វើតាមបញ្ជារបស់ ព្រះអម្ចាស់ គឺនៅពេលថ្ងៃ ខ្ញុំរៀបចំអីវ៉ាន់ វេចបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ។ នៅពេលល្ងាចខ្ញុំទម្លុះកំពែងក្រុងដោយដៃរបស់ខ្ញុំផ្ទាល់ ហើយចេញដំណើរទៅនៅពេលងងឹត ទាំងស្ពាយបង្វេចអោយពួកគេឃើញទាំងអស់គ្នា។
8
លុះព្រឹកឡើង ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
9
«កូនមនុស្សអើយ! ពូជពង្សអ៊ីស្រាអែលដែលជាពូជបះបោរនេះមុខជាសួរអ្នកថា “តើលោកធ្វើអ្វី?”
10
ត្រូវតបទៅពួកគេថា “ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា នេះជាការព្រមានដល់ស្ដេចនៅក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រាអែលទាំងមូល ដែលស្ថិតនៅក្រុងនេះ”។
11
ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះជាប្រផ្នូលសំរាប់អ្នករាល់គ្នា។ ខ្ញុំធ្វើយ៉ាងណាអ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
12
រីឯស្ដេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងអោយស្ដេចចេញទាំងបិទមុខ មិនអោយឃើញថាទៅទីណា។
13
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
14
យើងនឹងកំចាត់កំចាយអស់អ្នកដែលនៅជាមួយស្ដេច គឺទាំងអង្គរក្ស និងទាហានទាំងប៉ុន្មានរបស់ស្ដេច អោយទៅគ្រប់ទីកន្លែង ព្រមទាំងយកដាវដេញតាមប្រហារពួកគេពីក្រោយផង។
15
ពេលណាយើងបំបែកពួកគេអោយទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលណាយើងកំចាត់កំចាយពួកគេទៅនៅតាមស្រុកទាំងឡាយ ពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។
16
ប៉ុន្តែ យើងទុកអោយពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីអោយរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន”»។
17
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18
«កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។
19
ចូរថ្លែងប្រាប់ប្រជាជននៅស្រុកនេះដូចតទៅ: ព្រះជាអម្ចាស់ មានព្រះបន្ទូលស្ដីអំពីអ្នកក្រុងយេរូសាឡឹមដែលរស់នៅលើទឹកដីអ៊ីស្រាអែលថា ពួកគេនឹងបរិភោគអាហារ ទាំងភ័យរន្ធត់ពួកគេនឹងផឹកទឹកទាំងតក់ស្លុត ដ្បិតស្រុករបស់គេ ក្លាយទៅជាទីស្មសានបាត់បង់អ្វីៗទាំងអស់ ព្រោះតែអំពើឃោរឃៅដែលអ្នកស្រុកនេះប្រព្រឹត្ត។
20
ក្រុងដែលធ្លាប់តែមានប្រជាជនកុះករនឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។
21
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
22
«កូនមនុស្សអើយ នៅស្រុកអ៊ីស្រាអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសំរេចជារូបរាងសោះ!”។
23
ដូច្នេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ។ ផ្ទុយទៅវិញចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសំរេចជារូបរាងមិនខាន”
24
ដ្បិតនៅស្រុកអ៊ីស្រាអែល លែងមាននិមិត្តហេតុឥតបានការ ឬការទស្សន៍ទាយបញ្ជោរទៀតហើយ។
25
យើងជា ព្រះអម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសំរេចជារូបរាងឥតបង្អង់ឡើយ។ ពិតមែនហើយយើងនឹងសំរេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
26
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
27
«កូនមនុស្សអើយ កូនចៅអ៊ីស្រាអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសំរាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សំរាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។
28
ហេតុនេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសំរេចជារូបរាងឥតបង្អង់ឡើយ» - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Recommended Reading
Commentary
Ezekiel Commentaries
→
Devotional
Ezekiel Devotional Guide
→
Get This Bible
Khmer Standard Version = Hammond Version Study Bible
→