bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 39
Ezekiel 39
Khmer Standard Version 1954 = Hammond Version
← Chapter 38
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 40 →
1
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងស្ដេចកុកថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ!
2
យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។
3
យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជំរុះព្រួញពីដៃស្ដាំរបស់អ្នក។
4
អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។
5
អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់ - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
6
យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជា ព្រះអម្ចាស់ ។
7
យើងនឹងធ្វើអោយអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្ដោយអោយពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
8
មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុកកំពុងតែសំរេចជារូបរាងហើយ - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
9
ពេលនោះ ប្រជាជនរបស់ក្រុងនានានៃស្រុកអ៊ីស្រាអែលនឹងនាំគ្នាចេញទៅដុតកំទេចគ្រឿងអាវុធ និងខែលតូចធំ ព្រមទាំងស្ន និងលំពែង។ ពួកគេប្រើគ្រឿងសស្រ្ដាវុធទាំងនោះសំរាប់ដុតអស់រយៈពេលប្រាំពីរឆ្នាំ
10
គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្រ្ដាវុធទាំងនោះដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
11
នៅថ្ងៃនោះយើងនឹងប្រគល់កន្លែងមួយក្នុងស្រុកអ៊ីស្រាអែល សំរាប់បញ្ចុះសពស្ដេចកុក គឺនៅជ្រលងភ្នំ អ្នកដំណើរដែលស្ថិតនៅខាងកើតសមុទ្រ។ គេនឹងបញ្ចុះសពស្ដេចកុក និងពលទ័ពដ៏ច្រើនរបស់ខ្លួននៅទីនោះ ហើយឃាំងផ្លូវអ្នកដំណើរមិនអោយឆ្លងកាត់តាមនោះទៀត។ គេនឹងដាក់ឈ្មោះជ្រលងភ្នំនោះថា “ជ្រលងភ្នំកងពលស្ដេចកុក”។
12
កូនចៅអ៊ីស្រាអែលនឹងចំណាយពេលប្រាំពីរខែសំរាប់បញ្ចុះសពពួកគេ ដើម្បីជំរះស្រុកអោយបានបរិសុទ្ធ។
13
ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសំដែងសិរីរុងរឿង ប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
14
គេនឹងយកមនុស្សមួយចំនួនទុកដោយឡែក សំរាប់ចំណាយពេលទាំងស្រុងធ្វើដំណើរឆ្លងកាត់ស្រុក។ អ្នកទាំងនោះប្រមូលសាកសពដែលនៅសល់ក្នុងស្រុកយកទៅបញ្ចុះ ដោយមានអ្នកដំណើរជួយផង។ ពួកគេចំណាយពេលប្រាំពីរខែ ប្រមូលសាកសព ដើម្បីជំរះទឹកដីអោយបានបរិសុទ្ធ។
15
ពេលអ្នកទាំងនោះធ្វើដំណើរឆ្លងកាត់ស្រុក បើមាននរណាម្នាក់ឃើញឆ្អឹងខ្មោច គេដាក់ថ្មចំណាំនៅក្បែរនោះ ទុកអោយពួកអ្នកជីករណ្ដៅមកប្រមូលទៅកប់នៅ “ជ្រលងភ្នំកងពលស្ដេចកុក”។
16
“កងពល”ក៏ជាឈ្មោះរបស់ក្រុងមួយដែរ។ នេះជារបៀបដែលគេជំរះស្រុក។
17
ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីយញ្ញបូជារបស់យើង គឺពិធីយញ្ញបូជាយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រាអែលសំរាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
18
អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើយញ្ញបូជាជំនួសចៀមឈ្មោល កូនចៀម ពពែឈ្មោល និងគោបាបំប៉ននៅស្រុកបាសាន។
19
ក្នុងពេលយើងធ្វើយញ្ញបូជា សំរាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគសាច់ដ៏ល្អៗរហូតដល់ឆ្អែតឆ្អន់ អ្នករាល់គ្នាផឹកឈាមរហូតដល់ស្រវឹង។
20
ក្នុងពិធីជប់លៀងរបស់យើង អ្នករាល់គ្នានឹងស៊ីសាច់សេះ ស៊ីសាច់ទាហាន ទ័ពសេះ ទាហានដ៏អង់អាច និងអ្នកចំបាំងទាំងប៉ុន្មាន”- នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
21
យើងនឹងសំដែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេដោយដៃរបស់យើងផ្ទាល់។
22
ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រាអែលនឹងទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
23
ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រាអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និងក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ដើម្បីអោយអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ដោយមុខដាវ។
24
យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេយើងលែងរវីរវល់នឹងពួកគេទៀតហើយ»។
25
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ឥឡូវនេះយើងនឹងស្ដារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រាអែលទាំងមូល ហើយយើងមិនទុកអោយនាមដ៏វិសុទ្ធរបស់យើងនៅអាប់អោនដូច្នេះឡើយ។
26
ពេលនោះ ពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និងការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។
27
យើងនឹងសំដែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។
28
ពេលនោះ មនុស្សម្នានឹងដឹងថា យើងជា ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្ដុំពួកគេ អោយមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។
29
យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើកូនចៅអ៊ីស្រាអែល» -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
← Chapter 38
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 40 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48