bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 32
Ezekiel 32
Khmer Standard Version 1954 = Hammond Version
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 33 →
1
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2
«ចូរស្មូត្រទំនួញបទមួយអំពីផារ៉ោនជាស្ដេចស្រុកអេស៊ីប! ចូរពោលថា: អ្នកប្រៀបបាននឹងកូនសិង្ហ ដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយ អ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសំបើម អ្នកហែលនៅតាមទន្លេ ជើងរបស់អ្នកកាយទឹក ធ្វើអោយកក្រើក ហើយល្អក់។
3
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: ជាតិសាសន៍ជាច្រើនប្រមូលផ្ដុំគ្នា ពេលនោះ យើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ពួកគេនឹងអូសអ្នកដែលជាប់ក្នុងសំណាញ់ឡើងមកលើគោក។
4
យើងនឹងបោះអ្នកទៅលើដី អោយនៅកណ្ដាលវាល យើងនឹងអោយត្មាតមកចោមរោមអ្នក ហើយអោយសត្វសាហាវទាំងអស់នៅលើផែនដី ស៊ីអ្នក។
5
យើងនឹងយកសាច់អ្នកទៅដាក់នៅលើភ្នំ ហើយយកឆ្អឹងរបស់អ្នកទៅចោលពាសពេញជ្រលងភ្នំ។
6
យើងនឹងយកឈាមអ្នកទៅស្រោចលើដី លើភ្នំ និងតាមដងទន្លេ។
7
នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើអោយផ្ទៃមេឃស្រអាប់ អោយផ្កាយប្រែជាងងឹត យើងនឹងអោយពពកបាំងពន្លឺព្រះអាទិត្យ ហើយអោយព្រះច័ន្ទលែងមានពន្លឺទៀត។
8
ព្រោះតែអ្នកស្លាប់ យើងនឹងធ្វើអោយពន្លឺទាំងប៉ុន្មាននៅលើមេឃអាប់រស្មី ភាពងងឹតគ្របដណ្ដប់លើស្រុកអ្នកទាំងមូល។
9
ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើអោយពួកគេរំជួលចិត្ត។
10
យើងនឹងធ្វើអោយជាតិសាសន៍ជាច្រើនភ័យតក់ស្លុត ព្រោះតែអ្នកស្លាប់។ នៅពេលដែលយើងគ្រវីដាវពីមុខពួកគេ ស្ដេចរបស់ពួកគេនឹងញ័ររន្ធត់។ នៅថ្ងៃដែលអ្នករលំ ពួកគេចេះតែភ័យញាប់ញ័រ ដោយគិតដល់អាយុជីវិតរបស់ខ្លួន។
11
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: ដាវរបស់ស្ដេចស្រុកបាប៊ីឡូននឹងប្រហារអ្នក។
12
យើងនឹងធ្វើអោយប្រជាជនដ៏ច្រើនរបស់អ្នក ស្លាប់ដោយមុខដាវរបស់ខ្មាំងដែលសាហាវជាងគេបំផុត ក្នុងចំណោមប្រជាជាតិនានា។ ពួកគេនឹងបំបាក់អំនួតរបស់ស្រុកអេស៊ីប ហើយប្រជាជនដ៏ច្រើនរបស់ស្រុកអេស៊ីបនឹងត្រូវវិនាស។
13
យើងនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក នៅក្បែរទន្លេ ពេលនោះ លែងមានជើងមនុស្ស ឬជើងសត្វធ្វើអោយល្អក់ទឹកទៀតហើយ។
14
យើងនឹងធ្វើអោយទឹកនៅស្ងប់ស្ងៀម ហើយអោយវាហូរដោយសំរួលដូចប្រេង -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
15
ពេលយើងធ្វើអោយស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ ។
16
នេះជាបទទំនួញដែលគេត្រូវស្មូត្រនៅតាមក្រុងផ្សេងៗក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងស្មូត្រទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
17
នៅឆ្នាំទីដប់ពីរ ថ្ងៃទីដប់ប្រាំ ក្នុងខែទីមួយ ព្រះជាអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18
កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរអោយបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជំរៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ!
19
ចូរពោលទៅពួកគេថា “តើអ្នករាល់គ្នានឹកស្មានថា គួរអោយយើងប្រណីអ្នករាល់គ្នាជាងអ្នកដទៃឬ? ចូរធ្លាក់រណ្ដៅជាមួយពួកទមិឡ
20
ក្នុងចំណោមអស់អ្នកដែលស្លាប់ដោយមុខដាវទៅ!”។ ឥឡូវនេះ ដាវហូតចេញពីស្រោមហើយ ចូរប្រហារស្រុកអេស៊ីប និងប្រជាជនដ៏ច្រើននៃស្រុកនេះអោយវិនាសទៅ!
21
នៅស្ថានមច្ចុរាជ ពួកអ្នកចំបាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។
22
ស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលស្លាប់ដោយមុខដាវក៏នៅទីនោះទាំងអស់គ្នាដែរ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។
23
ផ្នូររបស់ពួកគេស្ថិតនៅក្នុងរណ្ដៅដ៏ជ្រៅ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកអ្នកដែលធ្លាប់តែធ្វើអោយពិភពលោកភ័យញ័រ បែរជាដួលស្លាប់ដោយមុខដាវទាំងអស់គ្នាដែរ។
24
ស្ដេចស្រុកអេឡាំ និងកងពលទាំងមូលត្រូវដួលស្លាប់ដោយមុខដាវទាំងអស់គ្នា ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡដែលធ្លាប់តែធ្វើអោយពិភពលោកភ័យញ័របានធ្លាក់ទៅក្នុងទីជំរៅ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។
25
ស្ដេចស្រុកអេឡាំ និងពលទាហាន ស្ថិតនៅក្នុងចំណោមអ្នកឯទៀតៗដែលស្លាប់ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ទោះបីពួកទមិឡទាំងនោះធ្លាប់ធ្វើអោយពិភពលោកភ័យញ័រក្ដី ក៏ពួកគេស្លាប់ដោយមុខដាវទាំងអស់គ្នា។ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់។
26
ស្ដេចស្រុកម៉េសេក និងស្រុកទូបាល ព្រមទាំងពលទាហានរបស់គេក៏នៅទីនោះដែរ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡទាំងនោះសុទ្ធតែស្លាប់ដោយមុខដាវ ដ្បិតពួកគេបានធ្វើអោយពិភពលោកភ័យញ័រ។
27
ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅស្ថានមច្ចុរាជ ដោយមានទាំងគ្រឿងសស្រ្ដាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើអោយពិភពលោកភ័យញ័រ។
28
ផារ៉ោនអើយអ្នកត្រូវគេសម្លាប់ក្នុងចំណោមពួកទមិឡ អ្នកក៏នឹងស្ថិតនៅជាមួយពួកដែលស្លាប់ដោយមុខដាវដែរ!
29
ជនជាតិអេដុម ទាំងស្ដេច ទាំងមេដឹកនាំ ក៏នៅទីនោះដែរ។ ទោះបីពួកគេជាអ្នកចំបាំងដ៏ពូកែក្ដី ក៏ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ ពួកគេស្ថិតនៅជាមួយពួកទមិឡ និងជាមួយពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។
30
មេដឹកនាំទាំងប៉ុន្មាននៅស្រុកខាងជើង និងអ្នកស្រុកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ។ ទោះបីពួកគេធ្លាប់ជាអ្នកចំបាំងដ៏ពូកែ ហើយធ្វើអោយពិភពលោកភ័យញ័រក្ដី ពួកគេចុះទៅជាមួយអស់អ្នកដែលស្លាប់ទាំងអាម៉ាស់។ ពួកទមិឡទាំងនោះស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។
31
ពេលផារ៉ោនឃើញអ្នកទាំងនេះ គាត់នឹងបានធូរស្បើយចំពោះការបាត់បង់ពលទ័ពរបស់ខ្លួន គឺពលទាហានអេស៊ីបទាំងមូល ដែលស្លាប់ដោយមុខដាវនេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
32
«យើងបណ្ដោយអោយផារ៉ោនសាបព្រោះការភ័យញ័រក្នុងពិភពលោកទាំងមូល តែក្រោយមកគេនឹងបញ្ចុះសពផារ៉ោន និងកងពលក្នុងចំណោមពួកទមិឡ និងអស់អ្នកដែលបានស្លាប់ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48