bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ezekiel 20
Ezekiel 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 21 →
1
នៅឆ្នាំទីប្រាំពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលនាំគ្នាមកសួរ ព្រះអម្ចាស់ ពួកគេអង្គុយនៅមុខខ្ញុំ។
2
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
3
«កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍ទាយអោយឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្ដល់ចម្លើយអោយអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្ដល់ចម្លើយអោយអ្នករាល់គ្នាជាដាច់ខាត”- នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
4
កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេអោយដឹងនូវអំពើគួរស្អប់ខ្ពើមដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។
5
ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសំដែងអោយពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
6
នៅថ្ងៃនោះយើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីបឆ្ពោះទៅកាន់ស្រុកមួយដែលយើងជ្រើសរើសសំរាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
7
យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវអោយខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
8
ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើមដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើងរហូតទាល់តែចប់ចុងចប់ដើម។
9
ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំអោយអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងអោយជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
10
យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។
11
យើងបានប្រគល់ច្បាប់អោយពួកគេ និងនាំពួកគេអោយស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
12
យើងក៏តាំងអោយមានថ្ងៃសប្ប័ទ*ទុកជាទីសំគាល់សំរាប់យើង និងពួកគេ ដើម្បីអោយពួកគេ ទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ ដែលប្រោសពួកគេអោយបានវិសុទ្ធ*។
13
នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រាអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមច្បាប់របស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតអោយអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃសប្ប័ទរបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេអោយវិនាសសូន្យនៅវាលរហោស្ថានតាមកំហឹងរបស់យើង។
14
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំអោយអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
15
នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់អោយពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
16
យើងធ្វើដូច្នេះមកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមច្បាប់របស់យើង ព្រមទាំងរំលោភលើថ្ងៃសប្ប័ទរបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។
17
ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកំទេច និងប្រល័យជីវិតពួកគេអោយវិនាសសូន្យនៅវាលរហោស្ថានទេ។
18
យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្ដោយអោយខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។
19
យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។
20
ចូរចាត់ទុកថ្ងៃសប្ប័ទ*របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសំគាល់សំរាប់យើង និងអ្នករាល់គ្នា ដើម្បីរំលឹកអោយដឹងថា យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
21
ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមច្បាប់របស់យើងទេ ពួកគេក៏ពុំបានគោរព និងប្រតិបត្តិតាមវិន័យរបស់យើង ដើម្បីអោយមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃសប្ប័ទរបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។
22
ផ្ទុយទៅវិញយើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំអោយអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
23
នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកំចាត់កំចាយពួកគេអោយទៅរស់នៅតាមស្រុកនានាទៀតផង
24
ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើង ហើយបោះបង់ចោលច្បាប់ និងរំលោភលើថ្ងៃសប្ប័ទរបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។
25
ហេតុនេះយើងក៏ប្រគល់ច្បាប់មិនល្អដល់ពួកគេ ហើយអោយពួកគេធ្វើតាមវិន័យ ដែលពុំផ្ដល់អោយពួកគេមានជីវិត។
26
យើងធ្វើអោយពួកគេទៅជាសៅហ្មងដោយសារតង្វាយរបស់ខ្លួន គឺនៅពេលដែលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់អោយពួកគេវិនាសហិនហោច ដើម្បីអោយពួកគេទទួលស្គាល់ ថាយើងពិតជា ព្រះអម្ចាស់ មែន។
27
ហេតុនេះកូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា “ ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើងដោយក្បត់ចិត្តយើង។
28
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់អោយពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលអោយយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។
29
យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។
30
ចូរថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើអោយខ្លួនសៅហ្មង ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះដ៏គួរស្អប់ខ្ពើម ដូចដូនតារបស់អ្នករាល់គ្នាយ៉ាងនេះ?
31
អ្នករាល់គ្នាធ្វើអោយខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយអោយអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយអោយអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
32
អ្នករាល់គ្នានឹកស្មានថា ខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្មដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេធ្វើដូច្នេះមិនបានជាដាច់ខាត!
33
យើងជាព្រះដែលមានជីវិតគង់នៅ -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។
34
យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកដែលយើងកំចាត់កំចាយអ្នករាល់គ្នាអោយទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។
35
យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះយើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។
36
យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
37
យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាអោយគោរពតាមសម្ពន្ធមេត្រី។
38
យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។
39
រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយអ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ
40
ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបំរើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសំរាប់យើង។
41
កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាអោយទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសំដែងអោយប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។
42
ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់អោយដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។
43
នៅទីនោះអ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើអោយខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
44
ជនជាតិអ៊ីស្រាអែលអើយយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និងអំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន» -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
45
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
46
«កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង!
47
ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់! ព្រះជាអម្ចាស់ មានព្រះបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើងតាំងពីអ្នកស្រុកខាងត្បូង រហូតដល់អ្នកស្រុកខាងជើង។
48
មនុស្សលោកទាំងអស់នឹងឃើញថា គឺយើងជា ព្រះអម្ចាស់ ដែលបានបង្កាត់ភ្លើងនេះ ហើយវានឹងមិនរលត់ឡើយ”»។
49
ខ្ញុំទូលព្រះអង្គថា៖ «បពិត្រ ព្រះជាអម្ចាស់ អ្នកទាំងនោះតែងតែពោលថា ទូលបង្គំជាអ្នកនិយាយពាក្យប្រស្នា»។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Recommended Reading
Commentary
Ezekiel Commentaries
→
Devotional
Ezekiel Devotional Guide
→
Get This Bible
Khmer Standard Version = Hammond Version Study Bible
→