bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 11
1 Chronicles 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 12 →
1
ប្រជាជនអ៊ីស្រអែលទាំងមូលប្រមូលគ្នាមកជួបស្តេចទត នៅក្រុងហេប្រូនជម្រាបថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ស្តេចដែរ។
2
កាលពីមុននៅពេលដែលស្តេចសូលគ្រងរាជ្យលើយើងខ្ញុំ ស្តេចទតធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយ អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទត មានបន្ទូលមកកាន់គាត់ថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
3
ដូច្នេះអះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលចូលមកជួបស្តេចទត នៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ នៅក្រុងហេប្រូន នៅចំពោះ អុលឡោះតាអាឡា រួចហើយពួកគេបានចាក់ប្រេងតែងតាំងទត ជាស្តេចរបស់ប្រជារាស្ត្រអ៊ីស្រអែល ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បានថ្លែងទុកតាមរយៈណាពីសាំយូអែល។
4
ស្តេចទត និងកងទ័ពអ៊ីស្រអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុនជនជាតិយេប៊ូស ជាម្ចាស់ស្រុករស់នៅក្រុងនោះ។
5
អ្នកក្រុងយេប៊ូសពោលមកកាន់ស្តេចទតថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ស្តេចទតវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីស្តេចទត”។
6
ស្តេចទតបានប្រាប់ថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ាចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។
7
ស្តេចទតនៅក្នុងបន្ទាយនោះហេតុនេះគេក៏ហៅថា «បុរីស្តេចទត»។
8
បន្ទាប់មកស្តេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៅក្នុងទីក្រុង។
9
ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលនៅជាមួយ។
10
នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ស្តេចទត គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្តេច ទទួលរាជសម្បត្តិលើស្រុកអ៊ីស្រអែលទាំងមូល ហើយឲ្យស្តេចបានសោយរាជ្យ ស្របតាមបន្ទូលរបស់ អុលឡោះតាអាឡា ស្តីអំពីជនជាតិអ៊ីស្រអែល។
11
ពួកទាហានដ៏អង់អាចរបស់ស្តេចទត មានរាយនាមតាមចំនួនរបស់ពួកគេដូចតទៅ: លោកយ៉ាសុបៀម ជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង ម្លាប់ខ្មាំងអស់បីរយនាក់ក្នុងពេលតែមួយ។
12
បន្ទាប់មកមានលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាពូជពង្សរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។
13
លោកបាននៅជាប់ជាមួយស្តេចទត នៅផាស់ដាំមីម ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះមានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។
14
ពេលនោះលោកអេឡាសារ និងទាហានរបស់គាត់ ឈរនៅកណ្តាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្តើមយកបានចម្ការនោះមកវិញ។ អុលឡោះតាអាឡា ប្រោសប្រទានជ័យជំនះដ៏ធំធេង។
15
ថ្ងៃមួយនាយទាហានបីនាក់ ក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលជួបស្តេចទត ក្នុងល្អាងភ្នំអាឌូឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផែម។
16
ពេលនោះ ស្តេចទតនៅក្នុងជំរកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
17
ស្តេចទតស្រេកទឹក គាត់ក៏សួរថា៖ «តើនរណាអាចដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកឲ្យយើងបាន?»។
18
នាយទាហានទាំងបីនាក់នាំគ្នាសំរុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកជូនស្តេចទត ប៉ុន្តែ គាត់មិនព្រមពិសាទេ គាត់យកទឹកនោះទៅច្រួចលើដីជូន អុលឡោះតាអាឡា ។
19
ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះអើយខ្ញុំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះគាត់បដិសេធមិនព្រមពិសាទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីនាក់បានប្រព្រឹត្ត។
20
លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីនាក់។ គាត់បានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ គាត់មានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់។
21
គាត់ទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ គាត់មាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ គាត់ពុំរាប់បញ្ចូលក្នុងក្រុមមេទ័ពបីនាក់នោះឡើយ។
22
លោកបេណាយ៉ាជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយនាក់។ គាត់បានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺគាត់ហើយដែលបានវាយពួកក្លាហានពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្តៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។
23
គាត់ក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ គាត់ទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ គាត់ដណ្តើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។
24
នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាដែលធ្វើឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីនាក់។
25
ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ គាត់ទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ គាត់ពុំរាប់បញ្ចូលក្នុងក្រុមមេទ័ពបីនាក់នោះឡើយ។ ស្តេចទតបានតែងតាំងគាត់ជាមេបញ្ជាការកងអង្គរក្ស។
26
វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម
27
លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេសអ្នកស្រុកពេឡូន
28
លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត
29
លោកស៊ីបាកាយអ្នកស្រុកហ៊ូសាយ លោកអ៊ីឡាយអ្នកស្រុកអហូអា
30
លោកម៉ាហារាយអ្នកស្រុកនេថូផា លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេថូផា
31
លោកអ៊ីតាយជាកូនរបស់លោករីបាយ អ្នកក្រុងគីបៀន ក្នុងកុលសម្ព័ន្ធពុនយ៉ាម៉ីន លោកបេណាយ៉ាអ្នកស្រុកពីរ៉ាថូន
32
លោកហ៊ូរ៉ាយអ្នកស្រុកណាហាលេ-កាអាស លោកអបៀល អ្នកស្រុកអើរ៉ាបា
33
លោកអាសម៉ាវេតអ្នកស្រុកបាហ៊ូរីម លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន
34
លោកហាសេមអ្នកស្រុកគីសូន លោកយ៉ូណាថាន ជាកូនរបស់លោកសាកេអ្នកស្រុកហារ៉ារី
35
លោកអហ៊ីយ៉ាមជាកូនរបស់លោកសាកើរអ្នកស្រុកហារ៉ារី លោកអេលីផាលជាកូនរបស់លោកអើរ
36
លោកហេភើរ អ្នកស្រុកមេកេរ៉ា លោកអហ៊ីយ៉ាអ្នកស្រុកពេឡូន
37
លោកហែស្រូអ្នកស្រុកកើមែល លោកណារ៉ាយជាកូនរបស់លោកអែសបាយ
38
លោកយ៉ូអែលជាប្អូនរបស់ណាថាន លោកមីបហាជាកូនរបស់លោកហាគ្រី
39
លោកសេលេកជាជនជាតិអាំម៉ូន លោកណាហារ៉ាយអ្នកក្រុងបេរ៉ូត ជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
40
លោកអ៊ីរ៉ាអ្នកស្រុកយេធើរ លោកការេបអ្នកស្រុកយេធើរ
41
លោកអ៊ូរីជាជនជាតិហេត លោកសាបាដ ជាកូនរបស់លោកអឡាយ
42
លោកអឌីណាជាកូនរបស់លោកស៊ីសា ជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធរូបេន ដែលមានទាហានសាមសិបនាក់នៅជាមួយ
43
លោកហាណាន ជាកូនរបស់លោកម៉ាកា លោកយ៉ូសាផាតអ្នកស្រុកមីតនី
44
លោកអ៊ូស៊ីយ៉ាអ្នកស្រុកអាសថារ៉ូត លោកសាម៉ា និងលោកយេហ៊ីអែលអ្នកស្រុកអារ៉ូអ៊ើរ
45
លោកយេឌីអែលជាកូនរបស់លោកស៊ីមរី ព្រមទាំងលោកយ៉ូហាជាប្អូន ដែលជាអ្នកស្រុកធីសា
46
លោកអេលាសអ្នកស្រុកម៉ាហាវីម លោកយេរីបាយ និងលោកយ៉ូសាវា ជាកូនរបស់លោកអែលណាម លោកយីតម៉ាជាជនជាតិម៉ូអាប់
47
លោកអេលាល លោកអូបេដ និងលោកយ៉ាសៀស អ្នកស្រុកមេសូបាយ៉ា។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29