bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 17
1 Chronicles 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 18 →
1
នៅពេលដែលស្តេចទតមានរាជវាំងនៅស្រួលបួលហើយ ស្តេចមានប្រសាសន៍ទៅកាន់ណាពីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។
2
ណាថានជម្រាបស្តេចទតថា៖ «ការអ្វីដែលស្តេចពេញចិត្តធ្វើ សូមស្តេចធ្វើចុះ ដ្បិតអុលឡោះនៅជាមួយស្តេចហើយ»។
3
ប៉ុន្តែ នៅយប់នោះអុលឡោះមានបន្ទូលមកកាន់ណាថានដូចតទៅ៖
4
«ចូរទៅប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡា មានបន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។
5
តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំសក្ការៈ ពីកន្លែងមួយទៅកន្លែងមួយ។
6
គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយ គ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ!
7
ឥឡូវនេះ ចូរប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: កាលអ្នកនៅជាអ្នកគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
8
យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។
9
យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ
10
ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន ឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។
11
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយនាក់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
12
គឺកូននោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
13
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្តីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្តេចដែលគ្រងរាជមុនអ្នកឡើយ។
14
យើងនឹងឲ្យគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
15
ណាថានជម្រាបជូនស្តេចទត នូវសេចក្តីទាំងប៉ុន្មានដែលអុលឡោះមានបន្ទូលប្រាប់គាត់ក្នុងសុបិននិមិត្តនោះ។
16
ស្តេចទតក៏ទៅជួប អុលឡោះតាអាឡា ហើយជម្រាបថា៖ « អុលឡោះតាអាឡា ជាម្ចាស់អើយ! តើខ្ញុំ និងគ្រួសាររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
17
ឱអុលឡោះអើយចំពោះទ្រង់ នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗដែរ។ អុលឡោះតាអាឡា ជាម្ចាស់អើយ! ទ្រង់យកចិត្តទុកដាក់នឹងខ្ញុំ ហាក់បីដូចខ្ញុំ ជាមនុស្សម្នាក់ដ៏សំខាន់។
18
តើខ្ញុំមានអ្វីជម្រាបជូនទ្រង់ចំពោះកិត្តិយស ដែលទ្រង់ប្រទានមកខ្ញុំ បើទ្រង់ជ្រាបអំពីខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់យ៉ាងច្បាស់ហើយនោះ?
19
អុលឡោះតាអាឡា ជាម្ចាស់អើយទ្រង់សំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំឃើញ ស្របតាមចិត្តសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ទ្រង់។
20
អុលឡោះតាអាឡា ជាម្ចាស់អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីទ្រង់ ក៏គ្មានម្ចាសឯណាទៀតដែរ។
21
នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ដែលម្ចាស់របស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ទ្រង់ធ្វើឲ្យកិត្តិនាមរបស់ទ្រង់ល្បីល្បាញ ដោយសំដែងការអស្ចារ្យដ៏ឧត្តមគួរស្ញែងខ្លាច ទ្រង់បណ្តេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ទ្រង់ គឺប្រជារាស្ត្រដែលទ្រង់បានលោះមកពីស្រុកអេស៊ីប។
22
អុលឡោះតាអាឡា ជាម្ចាស់អើយ! ទ្រង់បានជ្រើសរើសជនជាតិអ៊ីស្រអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេ។
23
ឱ អុលឡោះតាអាឡា ជាម្ចាស់អើយឥឡូវនេះ សូមសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះខ្ញុំ និងកូនចៅខ្ញុំរហូតតទៅ សូមឲ្យបន្ទូលនេះ សម្រេចជារូបរាងឡើង!
24
សូមសម្រេចតាមបន្ទូលរបស់ទ្រង់ ដើម្បីឲ្យនាមរបស់ទ្រង់បានឧត្តុង្គឧត្តមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់ពិតជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ទត ជាអ្នកបម្រើរបស់ទ្រង់បានស្ថិតស្ថេរនៅចំពោះទ្រង់ផង។
25
ឱម្ចាស់នៃខ្ញុំអើយ ទ្រង់ប្រោសឲ្យខ្ញុំដឹងថា ទ្រង់ពេញចិត្តតែងតាំងពូជពង្សរបស់ខ្ញុំឲ្យឡើងស្នងរាជ្យខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំមានចិត្តក្លាហាន ជម្រាបពាក្យទូរអានេះជូនទ្រង់។
26
អុលឡោះតាអាឡា ជាម្ចាស់អើយ! មានតែទ្រង់ទេដែលជាម្ចាស់។ ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាប្រទានសុភមង្គលនេះមកខ្ញុំ។
27
ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ ឥឡូវនេះ ទ្រង់ពេញចិត្តប្រទានពរ ដល់ពូជពង្សរបស់ខ្ញុំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះទ្រង់តរៀងទៅ ដ្បិតទ្រង់ប្រទានពរដល់នរណា អ្នកនោះនឹងទទួលពរអស់កល្បជានិច្ច»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29