bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 14
1 Chronicles 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 15 →
1
ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយជូនស្តេចទត។
2
ស្តេចទតឈ្វេងយល់ថា អុលឡោះតាអាឡា តែងតាំងគាត់ជាស្តេចលើស្រុកអ៊ីស្រអែល ហើយរាជសម្បត្តិរបស់គាត់ចំរុងចំរើន កាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់គាត់។
3
នៅក្រុងយេរូសាឡឹម ស្តេចទតបានយកប្រពន្ធផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។
4
បុត្ររបស់ស្តេច ដែលប្រសូតនៅក្រុងយេរូសាឡឹមមាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន ស៊ូឡៃម៉ាន
5
យីបហារ អេលីសួ អែលផាលេត
6
ណូកា នេផេក យ៉ាភា
7
អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។
8
កាលជនជាតិភីលីស្ទីនឮថា ស្តេចទតបានទទួលពិធីចាក់ប្រេងតែងតាំង ជាស្តេចលើស្រុកអ៊ីស្រអែល ពួកគេលើកគ្នាមកតាមចាប់ស្តេចទត។ ស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចេញទៅតទល់នឹងពួកគេ។
9
ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។
10
ស្តេចទតទូរអាសួរអុលឡោះថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ខ្ញុំឬទេ?»។ អុលឡោះតាអាឡា មានបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នក»។
11
ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយស្តេចទតក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មកស្តេចមានប្រសាសន៍ថា៖ «អុលឡោះបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
12
កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយស្តេចទតចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។
13
ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។
14
ស្តេចទតទូរអាសួរអុលឡោះម្តងទៀត ទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្តុំដើមមននោះវិញ។
15
កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតអុលឡោះនាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។
16
ស្តេចទតធ្វើតាមបញ្ជារបស់អុលឡោះស្តេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។
17
កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយ អុលឡោះតាអាឡា បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29