bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 18
1 Chronicles 18
Khmer 2014 (អាល់គីតាប)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 19 →
1
ក្រោយមកស្តេចទតវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្តើមយកក្រុងកាថ និងស្រុកភូមិនៅជុំវិញពីកណ្តាប់ដៃរបស់ពួកគេ។
2
ស្តេចទតក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។
3
ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលស្តេចហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
4
ស្តេចទតរឹបអូសយកបានរទេះចំបាំងចំនួន១ ០០០គ្រឿង ពីស្តេចហាដារេស៊ើរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០នាក់។ គាត់ទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។
5
ពេលនោះជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរជាស្តេចស្រុកសូបា។ ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។
6
ស្តេចទតបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។ អុលឡោះតាអាឡា ប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលគាត់ទៅ។
7
ស្តេចទតរឹបអូសយកខែលមាស ពីពួកមេទ័ពរបស់ស្តេចហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
8
ស្តេចទតរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ស្តេចហាដារេស៊ើរ។ ក្រោយមក ស្តេចស៊ូឡៃម៉ានបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងម៉ាស្ជិទ។
9
កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូល របស់ស្តេចហាដារេស៊ើរជាស្តេចក្រុងសូបា
10
ស្តេចក៏ចាត់សម្តេចយ៉ូរ៉ាមជាកូន ឲ្យចូលមកជួបស្តេចទត ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជំនះ លើស្តេចហាដារេស៊ើរ ព្រោះស្តេចថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងស្តេចហាដារេស៊ើរដែរ។
11
ស្តេចទតយកវត្ថុទាំងនោះទៅជូន អុលឡោះតាអាឡា ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
12
លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ាបានប្រហារជនជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។
13
លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះស្តេចទត។ អុលឡោះតាអាឡា ប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលស្តេចទៅ។
14
ស្តេចទតសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
15
លោកយ៉ូអាប់កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាតកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។
16
អ៊ីមុាំសាដុកកូនរបស់លោកអហ៊ីតូប និងលោកអហ៊ីម៉ាឡេកកូនរបស់លោកអបៀថើរ ជាអ៊ីមុាំ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។
17
លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម។ រីឯកូនទាំងប៉ុន្មានរបស់ទត មាននាទីជាជំនួយការពិសេសរបស់ស្តេច។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29