bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 29
1 Chronicles 29
Khmer 2014 (អាល់គីតាប)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
1
ស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «អុលឡោះបានជ្រើសរើសស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំតែម្នាក់គត់ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺជូន អុលឡោះតាអាឡា ជាម្ចាស់។
2
ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ដំណាក់នៃម្ចាស់របស់ខ្ញុំ គឺខ្ញុំបានប្រមូលមាស សម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
3
មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកជូន សម្រាប់ដំណាក់នៃម្ចាស់របស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងដំណាក់របស់អុលឡោះខ្លាំងណាស់
4
គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។
5
ថ្ងៃនេះតើនរណាខ្លះស្ម័គ្រចិត្តជូនមាស ប្រាក់ ដល់ អុលឡោះតាអាឡា ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាសអំពីប្រាក់?»។
6
ពេលនោះមេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្តេច នាំគ្នាស្ម័គ្រចិត្ត
7
ជូនជាជំនូនសម្រាប់ការងារនៃដំណាក់របស់អុលឡោះគឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
8
អស់អ្នកដែលមានត្បូងពេជ្រ ក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងដំណាក់របស់ អុលឡោះតាអាឡា ។
9
ប្រជាជនមានអំណរសប្បាយ ព្រោះគេបានជូនជំនូនដល់ អុលឡោះតាអាឡា ដោយស្មោះអស់ពីចិត្ត ហើយស្តេចទតក៏មានចិត្តរីករាយជាខ្លាំងដែរ។
10
ស្តេចទតលើកតម្កើង អុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើង អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
11
អុលឡោះតាអាឡា ជាម្ចាស់អើយ ទ្រង់ជាម្ចាស់ដ៏ឧត្តុង្គឧត្តម ប្រកបដោយអំណាច និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ទ្រង់។ អុលឡោះតាអាឡា ជាម្ចាស់អើយ ទ្រង់ជាស្តេចគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។
12
ទ្រង់ជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ គ្រប់អំណាច ស្ថិតនៅក្នុងដៃរបស់ទ្រង់ ហើយដោយសារអំណាចរបស់ទ្រង់ ទ្រង់អាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។
13
អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
14
តើខ្ញុំជាអ្វី? តើប្រជារាស្ត្ររបស់ខ្ញុំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំជំនូនដោយស្ម័គ្រចិត្តបែបនេះ មកជូនទ្រង់? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ទ្រង់ដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកជូនទ្រង់ ក៏ជារបស់ដែលទ្រង់ប្រទានមកយើងខ្ញុំដែរ។
15
នៅចំពោះមុខទ្រង់ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្តោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
16
ឱ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុកសង់ដំណាក់ សម្រាប់នាមដ៏វិសុទ្ធរបស់ទ្រង់ សុទ្ឋតែជាអំណោយទានរបស់ទ្រង់។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ទ្រង់។
17
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំដឹងថា ទ្រង់ស្ទង់មើលចិត្តមនុស្ស ហើយគាប់ចិត្តនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ខ្ញុំស្ម័គ្រចិត្តយកជំនូនទាំងនេះ មកជូនទ្រង់ដោយចិត្តស្មោះ ហើយខ្ញុំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ទ្រង់ ដែលជួបជុំនៅទីនេះ នាំយកជំនូនដោយស្ម័គ្រចិត្តមកជូនទ្រង់ដែរ។
18
ឱ អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល ជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះទ្រង់ជានិច្ចផង។
19
សូមប្រោសប្រទានឲ្យស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំមានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជាដំបូន្មាន និងហ៊ូកុំរបស់ទ្រង់ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីឲ្យគេសង់ដំណាក់ដែលខ្ញុំត្រៀមទុកនេះ»។
20
បន្ទាប់មកស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើង អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំ អុលឡោះតាអាឡា និងគោរពស្តេច។
21
លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូន អុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។
22
នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះ អុលឡោះតាអាឡា ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ជាស្តេច ព្រមទាំងចាក់ប្រេងតែងតាំងស្តេច ឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះ អុលឡោះតាអាឡា រួចចាក់ប្រេងតែងតាំងលោកសាដុកជាអ៊ីមុាំ។
23
ស្តេចស៊ូឡៃម៉ានបានឡើងនៅលើបល្ល័ង្កដើម្បីស្នងទ្រព្យសម្បត្តិរបស់ស្តេចទតជាឪពុក ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រអែលទាំងមូល ក៏នាំគ្នាស្តាប់បង្គាប់ស្តេចស៊ូឡៃម៉ាន។
24
មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និងកូនទាំងប៉ុន្មានរបស់ស្តេចទត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចស៊ូឡៃម៉ាន។
25
អុលឡោះតាអាឡា លើកតម្កើងស្តេចស៊ូឡៃម៉ានឲ្យកាន់តែឧត្តុង្គឧត្តម នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ហើយប្រោសប្រទានរាជ្យរបស់គាត់បានថ្កុំថ្កើងលើសស្តេចស្រុកអ៊ីស្រអែលមុនៗ។
26
ស្តេចទតជាកូនរបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល។
27
ស្តេចសោយរាជ្យលើស្រុកអ៊ីស្រអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
28
ស្តេចទតស្លាប់ក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ស៊ូឡៃម៉ានជាកូន បានឡើងស្នងរាជ្យ តពីឪពុក។
29
កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។
30
គេក៏រៀបរាប់អំពីរាជសម្បត្តិ និងវិរភាពដ៏អង់អាចរបស់ស្តេច ព្រមទាំងហេតុការណ៍ផ្សេងៗ ដែលកើតមាននៅរជ្ជកាលរបស់ស្តេចក្នុងស្រុកអ៊ីស្រអែល និងក្នុងអាណាចក្រដទៃទៀត។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29