bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 22
1 Chronicles 22
Khmer 2014 (អាល់គីតាប)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 23 →
1
ស្តេចទតបានជម្រាបថា៖ «ទីនេះជាដំណាក់របស់ អុលឡោះតាអាឡា ជាម្ចាស់ ហើយទីនេះក៏ជាអាសនៈធ្វើគូរបានដុតសម្រាប់ជនជាតិអ៊ីស្រអែលដែរ!»។
2
ស្តេចទតចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រអែល ហើយស្តេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ដំណាក់ជូនអុលឡោះ។
3
ស្តេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្តេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន
4
ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកជូនស្តេច។
5
ស្តេចទតគិតថា៖ «ស៊ូឡៃម៉ានជាកូនរបស់យើងនៅក្មេងខ្ចី ហើយខ្វះបទពិសោធន៍ផង រីឯដំណាក់ដែលសង់ជូន អុលឡោះតាអាឡា ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់កូនរបស់យើង»។ ស្តេចទតបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្តេចស្លាប់។
6
ស្តេចទតហៅស៊ូឡៃម៉ាន ជាកូនមកផ្តែផ្តាំឲ្យសង់ដំណាក់ជូន អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
7
ទតមានប្រសាសន៍ទៅកាន់ស៊ូឡៃម៉ានថា៖ «កូនអើយ! ឪពុកមានបំណងសង់ដំណាក់សម្រាប់លើកតម្កើងនាម អុលឡោះតាអាឡា ជាម្ចាស់របស់ឪពុក។
8
ប៉ុន្តែ អុលឡោះតាអាឡា មានបន្ទូលមកកាន់ឪពុកថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។
9
អ្នកនឹងបង្កើតកូនមួយ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្តល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ កូននោះនឹងមានឈ្មោះថា ស៊ូឡៃម៉ាន ដ្បិតក្រោមអំណាចរបស់គេយើងនឹងផ្តល់ឲ្យអ៊ីស្រអែលមានសន្តិភាព និងសុខសាន្តត្រាណ។
10
គឺកូននោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេរលើស្រុកអ៊ីស្រអែលរហូតតទៅ!”។
11
ឥឡូវនេះ សូម អុលឡោះតាអាឡា នៅជាមួយកូន ដើម្បីឲ្យកូនសង់ដំណាក់របស់ទ្រង់ បានសម្រេចដោយជោគជ័យ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុកពីកូន។
12
សូម អុលឡោះតាអាឡា ប្រោសប្រទានឲ្យកូនចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលទ្រង់ប្រទានឲ្យកូនគ្រប់គ្រងលើស្រុកអ៊ីស្រអែល ដោយកាន់តាមហ៊ូកុំរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់កូន។
13
ប្រសិនបើកូនកាន់ ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជា ដែល អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា សម្រាប់ជនជាតិអ៊ីស្រអែល នោះកូននឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
14
ឪពុកខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាបសម្រាប់ដំណាក់របស់ អុលឡោះតាអាឡា ។ រីឯលង្ហិន និងដែកមានច្រើនសន្ធឹកសន្ធាប់ពុំអាចថ្លឹងបានទេ។ ឪពុកបានត្រៀមឈើ និងថ្មដែរ បើកូនចង់បន្ថែមទៀតក៏បាន។
15
មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយកូន គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិនប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។
16
រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរកូនក្រោកឡើងបំពេញកិច្ចការនេះចុះ! សូម អុលឡោះតាអាឡា នៅជាមួយកូន!»។
17
ស្តេចទតបានផ្តាំមន្ត្រីអ៊ីស្រអែលទាំងអស់ ឲ្យជួយជ្រោមជ្រែងស៊ូឡៃម៉ានជាកូន ដោយមានប្រសាសន៍ថា៖
18
« អុលឡោះតាអាឡា ជាម្ចាស់របស់អស់លោក នៅជាមួយអស់លោកហើយ។ ទ្រង់ប្រទានឲ្យអស់លោកបានសម្រាកគ្រប់ទិសទី ដ្បិតទ្រង់បានប្រគល់អ្នកស្រុកនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ អុលឡោះតាអាឡា និងប្រជារាស្ត្ររបស់ទ្រង់ដែរ។
19
ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរក អុលឡោះតាអាឡា ជាម្ចាស់របស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទីសក្ការៈរបស់ អុលឡោះតាអាឡា ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់អុលឡោះទៅតម្កល់ទុកក្នុងដំណាក់ដែលនឹងសង់ឡើង សម្រាប់នាមរបស់ អុលឡោះតាអាឡា »។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29