bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Chronicles 21
1 Chronicles 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
1
អ៊ីព្លេសហ្សៃតនបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រអែល ដោយជំរុញស្តេចទតឲ្យជំរឿនប្រជាជនអ៊ីស្រអែល។
2
ស្តេចទតបានបញ្ចាទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។
3
លោកយ៉ូអាប់ជម្រាបថា៖ «សូមជម្រាបស្តេច ជាអម្ចាស់! សូម អុលឡោះតាអាឡា ប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ឋតែជាអ្នកបម្រើរបស់ស្តេចទាំងអស់គ្នាហើយ ហេតុអ្វីបានជាស្តេចចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្តាលឲ្យជនជាតិអ៊ីស្រអែលមានទោស»។
4
ប៉ុន្តែ ដោយស្តេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។
5
លោកយ៉ូអាប់ចូលទៅជម្រាបស្តេចទតអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រអែលទាំងមូលមានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដា មាន៤៧០ ០០០ នាក់។
6
គាត់ពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងពុនយ៉ាម៉ីនទេ ដ្បិតគាត់មិនពេញចិត្តនឹងបញ្ជារបស់ស្តេចទាល់តែសោះ។
7
អុលឡោះមិនពេញចិត្តនឹងហេតុការណ៍នេះទេ ទ្រង់ក៏ប្រហារជនជាតិអ៊ីស្រអែល។
8
ស្តេចទតអង្វរអុលឡោះថា៖ «ខ្ញុំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះសូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មាតីទាំងស្រុង!»។
9
អុលឡោះតាអាឡា មានបន្ទូលមកកាន់លោកកាដ ជាអ្នកទាយរបស់ស្តេចទតថា៖
10
«ចូរទៅប្រាប់ទតដូចតទៅ “ អុលឡោះតាអាឡា មានបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាង សម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។
11
លោកកាដចូលជួបស្តេចទតជម្រាបថា៖ « អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ
12
តើស្តេចចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះសូមស្តេចពិចារណាចុះ ខ្ញុំនឹងនាំចម្លើយទៅជូនអុលឡោះដែលបានចាត់ខ្ញុំមក»។
13
ស្តេចទតឆ្លើយទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្តាប់ដៃរបស់ អុលឡោះតាអាឡា ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិត អុលឡោះតាអាឡា មានចិត្តមេត្តាករុណាដ៏ធំធេង»។
14
អុលឡោះតាអាឡា ធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រអែល ហើយមានប្រជាជនស្លាប់អស់ ៧០ ០០០នាក់។
15
អុលឡោះចាត់ម៉ាឡាអ៊ីកាត់ឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាល អុលឡោះតាអាឡា ឃើញម៉ាឡាអ៊ីកាត់បំផ្លាញក្រុងនោះ ទ្រង់ក៏ប្រែចិត្ត មិនព្រមដាក់ទោសក្រុងនោះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
16
ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
17
ស្តេចទតទូរអាអង្វរអុលឡោះថា៖ «ខ្ញុំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ខ្ញុំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱ អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំអើយ សូមដាក់ទោសតែខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ត្ររបស់ទ្រង់ឡើយ!»។
18
ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា បានប្រាប់លោកកាដឲ្យជម្រាបស្តេចទត ដើម្បីសូមស្តេចឡើងទៅសង់អាសនៈមួយជូន អុលឡោះតាអាឡា នៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
19
ស្តេចទតក៏ទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាម អុលឡោះតាអាឡា ។
20
ពេលនោះលោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញម៉ាឡាអ៊ីកាត់ កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់នាំគ្នារត់ពួន។
21
កាលស្តេចទតទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញ គាត់ក៏ចេញពីលានបោកស្រូវមកទទួល គោរពអោនមុខដល់ដី។
22
ស្តេចទតប្រាប់ទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយជូន អុលឡោះតាអាឡា ដើម្បីឲ្យប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។
23
លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកលានបោកស្រូវនេះ ធ្វើអ្វីតាមតែស្តេចពេញចិត្តចុះ។ ខ្ញុំក៏សូមជូនគោ សម្រាប់ធ្វើជាគូរបានដុត និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាជំនូនម្សៅ ខ្ញុំសូមជូនទាំងអស់!»។
24
ប៉ុន្តែ ស្តេចទតបានប្រាប់ទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោក ទៅជូន អុលឡោះតាអាឡា ជាគូរបានដុត ដោយមិនបង់ប្រាក់ឡើយ!»។
25
ស្តេចទតប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអរ៉ៅណា ដើម្បីទិញលានបោកស្រូវ។
26
ស្តេចទតសង់អាសនៈជូន អុលឡោះតាអាឡា នៅកន្លែងនោះ ហើយធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ស្តេចអង្វររក អុលឡោះតាអាឡា ទ្រង់តបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះគូរបានដុតនៅលើអាសនៈនោះ។
27
បន្ទាប់មក អុលឡោះតាអាឡា បញ្ជាឲ្យម៉ាឡាអ៊ីកាត់ស៊កដាវទៅក្នុងស្រោមវិញ។
28
នៅគ្រានោះដោយស្តេចឃើញថា អុលឡោះតាអាឡា ឆ្លើយតបនឹងពាក្យទូរអាអង្វររបស់គាត់ នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្តេចតែងតែធ្វើគូរបាននៅទីនោះ។
29
រីឯជំរំសក្ការៈរបស់ អុលឡោះតាអាឡា ដែលម៉ូសាបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈធ្វើគូរបានដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងគីបៀន។
30
ប៉ុន្តែ ស្តេចទតពុំអាចទៅកន្លែងនោះទេ ដើម្បីទូរអាសួរអុលឡោះដ្បិតស្តេចភ័យខ្លាចម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ប្រហារដោយមុខដាវ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29