bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Samuel 12
2 Samuel 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
1
អុលឡោះតាអាឡា បានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
2
សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។
3
រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់បានទិញមក។ គាត់ចិញ្ចឹមវា ហើយវាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាទុកដូចជាកូនស្រីរបស់គាត់។
4
ថ្ងៃមួយមានអ្នកដំណើរម្នាក់ បានមកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់ មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ ផ្ទុយទៅវិញ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រ មកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។
5
ស្តេចទតខឹងនឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។
6
គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។
7
ណាពីណាថានជម្រាបស្តេចទតវិញថា៖ «បុរសនោះ គឺអ្នកហ្នឹងហើយ! អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ហើយយើងក៏បានរំដោះអ្នក ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចសូលដែរ។
8
យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នក មកក្នុងកណ្តាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត!
9
ចុះហេតុដូចម្តេចបានជាអ្នកមើលងាយបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់បំណងយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។
10
ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើងដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេតមកធ្វើជាប្រពន្ធរបស់ខ្លួន”។
11
អុលឡោះតាអាឡា មានបន្ទូលថា “យើងនឹងធ្វើឲ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ប្រគល់ឲ្យមនុស្សម្នាក់ ដែលជាសាច់ឈាមរបស់អ្នក។ គេនឹងរួមដំណេកជាមួយស្ត្រីៗនោះ នៅកណ្តាលវាល ចំពោះមុខអ្នកផង។
12
អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើង យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញនៅកណ្តាលវាល ឲ្យប្រជាជនអ៊ីស្រអែលទាំងមូលឃើញ”»។
13
ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ អុលឡោះតាអាឡា ហើយ!»។
14
ណាពីណាថានជម្រាបថា៖ « អុលឡោះតាអាឡា លើកលែងទោសឲ្យអ្នក អ្នកនឹងមិនស្លាប់ទេ។ ប៉ុន្តែ ដោយអ្នកប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឲ្យខ្មាំងសត្រូវប្រមាថមើលងាយ អុលឡោះតាអាឡា កូនរបស់អ្នកដែលទើបប្រសូតមកនោះ នឹងត្រូវស្លាប់ជាមិនខាន»។
15
បន្ទាប់មក ណាពីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។ អុលឡោះតាអាឡា ធ្វើឲ្យកូន ដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតជូនទតនោះមានជំងឺ។
16
ស្តេចទតទូរអាអង្វរអុលឡោះឲ្យកូននោះ ទាំងតមអាហារ។ កាលគាត់ចូលបន្ទប់គេង គាត់សម្រាន្តផ្ទាល់នឹងដី។
17
ពួកអះលីជំអះនៅក្នុងដំណាក់ទទូចសូមឲ្យគាត់ក្រោកឡើង ប៉ុន្តែ គាត់មិនព្រមទេ ហើយក៏មិនពិសាជាមួយពួកគេដែរ។
18
នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ អ្នកបម្រើមិនហ៊ានជម្រាបដំណឹងនេះជូនស្តេចទតទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយគាត់ តែគាត់ពុំព្រមស្តាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវជម្រាបយ៉ាងដូចម្តេច ដើម្បីកុំឲ្យគាត់ធ្វើបាបខ្លួនឯង»។
19
កាលស្តេចមើលឃើញអ្នកបម្រើខ្សឹបខ្សៀវគ្នា គាត់ក៏យល់ថា កូននោះស្លាប់ហើយ។ ទតសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេឆ្លើយថា៖ «សូមជម្រាបស្តេច! កូននោះស្លាប់ហើយ»។
20
ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់ អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។
21
ពួកអ្នកបម្រើសួរថា៖ «សូមជម្រាបស្តេច ស្តេចប្រព្រឹត្តបែបនេះមានន័យដូចម្តេចដែរ? កាលកូនមានជីវិតនៅឡើយ ស្តេចតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ កូនស្លាប់ផុតហើយ ស្តេចបែរជាក្រោកឡើង ពិសាទៅវិញ!»។
22
ស្តេចទតប្រាប់វិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា អុលឡោះតាអាឡា ប្រហែលជាប្រណីសន្តោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។
23
ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេ ដែលនឹងមកជួបយើង»។
24
ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡា ស្រឡាញ់កូននោះណាស់
25
អុលឡោះចាត់ណាពីណាថានឲ្យទៅជម្រាបស្តេចទត ហើយឲ្យនាមកូននោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ អុលឡោះតាអាឡា »។
26
នៅគ្រានោះ លោកយ៉ូអាប់វាយយកទីក្រុងរ៉ាបាត ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយដណ្តើមយកវាំងរបស់ស្តេច។
27
លោកចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទតថា៖ «ខ្ញុំវាយទីក្រុងរ៉ាបាត ហើយដណ្តើមយកបានកន្លែងដែលរក្សាទឹកទៀតផង។
28
ឥឡូវនេះ សូមលោកប្រមូលទ័ពដែលនៅសល់មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងខ្ញុំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ខ្ញុំ»។
29
ស្តេចទតប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្តើមយកបាន។
30
ស្តេចទតយកបានមកុដដែលស្ថិតនៅលើក្បាលស្តេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើក្បាលរបស់ស្តេចទត។ ស្តេចទតក៏រឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។
31
រីឯប្រជាជននៅក្រុងនោះវិញ ស្តេចទតបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ស្តេចទតធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ជាមួយកងទ័ពទាំងមូល។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
2 Samuel Commentaries
→
Devotional
2 Samuel Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→