bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Samuel 13
2 Samuel 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្តេចអាប់សាឡុម ជាបុត្ររបស់ស្តេចទត មានប្អូនស្រីម្នាក់ នាមនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្តេចអាំណូនជាបុត្រាម្នាក់ទៀតរបស់ស្តេចទត បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។
2
សម្តេចអាំណូនមានចិត្តស្រឡាញ់នាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។
3
សម្តេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត។
4
លោកយ៉ូណាដាប់សួរសម្តេចអាំណូនថា៖ «សម្តេច ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់ឲ្យខ្ញុំដឹងផងបានឬទេ?»។ សម្តេចអាំណូនឆ្លើយថា៖ «ខ្ញុំកើតចិត្តប្រតិព័ទ្ធលើរូបនាងតាម៉ារ ជាប្អូនរបស់សម្តេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។
5
លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅដេកនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលឪពុករបស់សម្តេចមកសួរសុខទុក្ខ សម្តេចត្រូវជម្រាបថា “សូមឪពុកមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ខ្ញុំ យកម្ហូបអាហារមកឲ្យខ្ញុំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខខ្ញុំ ដើម្បីឲ្យខ្ញុំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។
6
សម្តេចអាំណូនក៏ទៅដេក ហើយធ្វើពុតជាឈឺ។ ពេលស្តេចមកសួរសុខទុក្ខ សម្តេចនិយាយថា៖ «សូមឪពុកមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីខ្ញុំមកធ្វើនំពីរនៅមុខខ្ញុំ រួចហើយនាងលើកនំនោះ មកឲ្យខ្ញុំដោយផ្ទាល់ដៃ ទើបខ្ញុំទទួលទាន»។
7
ស្តេចទតចាត់គេឲ្យទៅប្រាប់នាងតាម៉ារ នៅឯដំណាក់របស់នាងថា៖ «ចូរទៅដំណាក់អាំណូន ជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងពិសាផង»។
8
នាងតាម៉ារទៅដល់ដំណាក់របស់សម្តេចអាំណូន ជាបងដែលកំពុងដេកលើគ្រែ។ នាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។
9
នាងយកខ្ទះមកចៀននំ រួចយកទៅជូនសម្តេចអាំណូន ប៉ុន្តែ សម្តេចមិនព្រមពិសាទេ។ សម្តេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
10
សម្តេចអាំណូនប្រាប់នាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ នាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅជូនសម្តេចអាំណូនដល់គ្រែ។
11
ពេលនាងកំពុងលើកនំមកជូននោះ សម្តេចចាប់នាងទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។
12
នាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំបែបនេះ! នៅស្រុកអ៊ីស្រអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។
13
បើធ្វើដូច្នេះ តើឲ្យខ្ញុំយកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រអែល។ សូមម្ចាស់បងជម្រាបឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យម្ចាស់បងឡើយ»។
14
សម្តេចអាំណូនមិនព្រមស្តាប់នាងទេ សម្តេចបានចាប់បង្ខំ ហើយរំលោភលើនាង។
15
បន្ទាប់មក សម្តេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្តេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្តីស្រឡាញ់ ដែលសម្តេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្តេចបណ្តេញនាងថា៖ «ចេញទៅ!»។
16
នាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្តេញខ្ញុំដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំនោះទៅទៀត!»។ ប៉ុន្តែ សម្តេចអាំណូនមិនព្រមស្តាប់នាងទេ
17
សម្តេចហៅក្មេងបម្រើម្នាក់មកបង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។
18
ក្មេងបម្រើរបស់សម្តេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ នាងតាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្តេចនានាតែងពាក់ពេលនៅក្រមុំ។
19
នាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅទាំងស្រែកផង។
20
សម្តេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក នាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្តេចអាប់សាឡុម ជាបង។
21
ពេលស្តេចទតជ្រាបរឿងនេះ គាត់ខឹងយ៉ាងខ្លាំង។
22
សម្តេចអាប់សាឡុមមិននិយាយរកសម្តេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះគាត់ស្អប់សម្តេចអាំណូន ដែលបានចាប់រំលោភនាងតាម៉ារជាប្អូនស្រី។
23
ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្តេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្តេចអាប់សាឡុមបានអញ្ជើញកូនទាំងអស់របស់ស្តេចទត ឲ្យមកចូលរួមដែរ។
24
សម្តេចអាប់សាឡុមបានចូលទៅជួបស្តេចទត ហើយជម្រាបថា៖ «សូមជម្រាប ឪពុក ពួកគង្វាលរបស់ខ្ញុំកំពុងតែកាត់រោមចៀម សូមឪពុកមេត្តាទៅចូលរួមក្នុងពិធីនោះ ជាមួយពួកមន្ត្រីរបស់ឪពុកផង»។
25
ស្តេចទតមានប្រសាសន៍ថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរទត តែទតប្រកែកមិនព្រមទៅទេ គឺគាត់គ្រាន់តែប្រទានពរឲ្យកូនប៉ុណ្ណោះ។
26
សម្តេចអាប់សាឡុមនិយាយថា៖ «បើឪពុកមិនទៅទេ សូមអនុញ្ញាតឲ្យតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ទតសួរថា៖ «ហេតុអ្វីចាំបាច់ឲ្យអាំណូនទៅជាមួយ?»។
27
សម្តេចអាប់សាឡុមទទូចអង្វរសាជាថ្មី ហើយទតក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងកូនឯទៀតៗទៅជាមួយដែរ។
28
សម្តេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្តេចអាំណូនឲ្យជាប់ ពេលណាសម្តេចអាំណូនពិសាស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
29
ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្តេចអាប់សាឡុម ហើយសម្លាប់សម្តេចអាំណូន។ កូនឯទៀតៗរបស់ស្តេចមើលឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
30
កូនទាំងនោះកំពុងតែមកតាមផ្លូវ ស្តេចទតទទួលដំណឹងថា សម្តេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្តេច គ្មានសល់ម្នាក់ណាសោះឡើយ។
31
ពេលនោះ ទតហែកសម្លៀកបំពាក់ ហើយដេកផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញគាត់ ទាំងហែកសម្លៀកបំពាក់ដែរ។
32
ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត ជម្រាបទតថា៖ «សូមជម្រាបស្តេច សូមកុំនឹកស្មានថា គេសម្លាប់បុត្រាទាំងអស់របស់ស្តេចឡើយ គឺមានតែសម្តេចអាំណូនម្នាក់ប៉ុណ្ណោះដែលស្លាប់ ដ្បិតសម្តេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្តេចអាំណូនបានរំលោភលើរូបនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។
33
ហេតុនេះ សូមស្តេចកុំនឹកស្មានថា បុត្រារបស់ស្តេចត្រូវស្លាប់អស់នោះឡើយ គឺមានតែសម្តេចអាំណូនម្នាក់ប៉ុណ្ណោះដែលស្លាប់»។
34
សម្តេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
35
លោកយ៉ូណាដាប់ជម្រាបទតថា៖ «សូមជម្រាបស្តេច បុត្រាទាំងអស់របស់ស្តេចមកដល់ហើយ! ដូចខ្ញុំបានជម្រាបមែន»។
36
លោកយ៉ូណាដាប់និយាយមិនទាន់ផុតពីមាត់ផង បុត្រារបស់ទតក៏មកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយទត និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
37
សម្តេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយស្តេចតាលម៉ាយ ជាបុត្ររបស់ស្តេចអាំមីហ៊ូដ និងជាស្តេចស្រុកកេស៊ួរី។ ក្នុងអំឡុងពេលនោះ ស្តេចទតកាន់ទុក្ខសម្តេចអាំណូនជាកូន។
38
សម្តេចអាប់សាឡុមបានគេចខ្លួនទៅនៅស្រុកកេស៊ួរី អស់រយៈពេលបីឆ្នាំ។
39
ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
2 Samuel Commentaries
→
Devotional
2 Samuel Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→