bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Samuel 15
2 Samuel 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
1
ក្រោយមកទៀត សម្តេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
2
សម្តេចតែងតែក្រោកឡើងពីព្រលឹម ទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅជួបស្តេច សូមស្តេចរកយុត្តិធម៌ឲ្យ សម្តេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ខ្ញុំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រអែល»។
3
សម្តេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្តេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។
4
សម្តេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្តី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។
5
ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកគោរព នោះសម្តេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។
6
សម្តេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះ ចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមករកទតជំនុំជម្រះក្តី។ សម្តេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រអែលតាមរបៀបនេះឯង។
7
បួនឆ្នាំក្រោយមក សម្តេចអាប់សាឡុមជម្រាបស្តេចថា៖ «សូមឪពុកអនុញ្ញាតឲ្យខ្ញុំទៅក្រុងហេប្រូន ដើម្បីលាពាក្យដែលខ្ញុំបានបន់ អុលឡោះតាអាឡា ផង។
8
កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់ អុលឡោះតាអាឡា ថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូន អុលឡោះតាអាឡា »។
9
ស្តេចប្រាប់ថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។
10
នៅទីនោះ សម្តេចចាត់បក្សពួកយ៉ាងសម្ងាត់ ឲ្យទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រអែលប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្តេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។
11
សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
12
កាលសម្តេចអាប់សាឡុមកំពុងតែធ្វើគូរបាន សម្តេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្តេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
13
ពេលនោះ មានគេនាំដំណឹងមកជម្រាបស្តេចទតថា៖ «ជនជាតិអ៊ីស្រអែលនាំគ្នាចូលដៃជាមួយសម្តេចអាប់សាឡុមហើយ!»។
14
ស្តេចទតក៏បញ្ជាទៅកាន់មន្ត្រីទាំងអស់ នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះដោយមុខដាវ»។
15
ពួកមន្ត្រីជម្រាបថា៖ «ស្តេចសម្រេចយ៉ាងណា ខ្ញុំទាំងអស់គ្នានឹងធ្វើតាម»។
16
ពេលនោះ ស្តេចទតចាកចេញពីទីក្រុង ជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្តេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ ឲ្យនៅចាំដំណាក់។
17
ពេលទត និងបណ្តាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយ ដែលនៅចុងគេបំផុត។
18
ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
19
ទតសួរលោកអ៊ីតតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាអ្នកមកតាមយើង? ចូរត្រឡប់ទៅទីក្រុងវិញ ហើយនៅជាមួយស្តេចថ្មីចុះ! ដ្បិតអ្នកជាជនបរទេស ដែលគេនិរទេសពីស្រុករបស់ខ្លួនមក។
20
អ្នកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរឲ្យយើងនាំអ្នកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថា យើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់អ្នកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូម អុលឡោះតាអាឡា ប្រព្រឹត្តចំពោះអ្នក ដោយចិត្តសប្បុរស និងស្មោះត្រង់»។
21
ប៉ុន្តែ លោកអ៊ីតតាយជម្រាបទតវិញថា៖ «ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងនាមស្តេចផ្ទាល់ថា ស្តេចទៅទីណា ខ្ញុំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយស្តេចដែរ»។
22
ស្តេចទតតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
23
ពេលក្បួនដង្ហែស្តេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ទតទៅកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។
24
អ៊ីមុាំសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះនៅជាមួយដែរ។ ពួកគេដាក់ហិបរបស់អុលឡោះចុះ អ៊ីមុាំអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។
25
ស្តេចទតបញ្ជាទៅកាន់អ៊ីមុាំសាដុកថា៖ «ចូរនាំហិបអុលឡោះទៅទីក្រុងវិញចុះ។ បើ អុលឡោះតាអាឡា គាប់ចិត្តនឹងយើង ទ្រង់ប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងដំណាក់របស់ទ្រង់សាជាថ្មី។
26
ផ្ទុយទៅវិញ ប្រសិនបើទ្រង់មិនគាប់ចិត្តនឹងយើងទៀតទេ សូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
27
ទតបញ្ជាទៅកាន់អ៊ីមុាំសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់អ្នក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
28
ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់អ្នក»។
29
ដូច្នេះ អ៊ីមុាំសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់អុលឡោះចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។
30
ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
31
មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
32
ពេលស្តេចទតឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំអុលឡោះ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបគាត់ ដោយមានអាវរហែក និងដីនៅលើក្បាលផង។
33
ស្តេចទតមានប្រសាសន៍ទៅកាន់គាត់ថា៖ «កុំមកជាមួយយើងអី! ក្រែងអ្នកទៅជាបន្ទុកមួយសម្រាប់យើង
34
ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “ខ្ញុំស្ម័គ្រចិត្តបម្រើលោកហើយ។ កាលពីមុន ខ្ញុំបានបម្រើឪពុករបស់លោក ឥឡូវនេះ ខ្ញុំត្រូវតែបម្រើលោកដែរ”។ ធ្វើដូច្នេះ អ្នកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
35
ម្យ៉ាងទៀត អ៊ីមុាំសាដុក និងអបៀថើរក៏ចាំជួយគាត់ដែរ។ អ្វីៗដែលគាត់ឮពីដំណាក់ស្តេច ចូរប្រាប់អ៊ីមុាំសាដុក និងអបៀថើរឲ្យដឹងផង។
36
រីឯអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក និងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលគាត់ដឹង មកប្រាប់យើងផង»។
37
លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ស្តេចទត បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្តេចអាប់សាឡុមចូលទីក្រុងដែរ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24