bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Samuel 17
2 Samuel 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
1
បន្ទាប់មក លោកអហ៊ីថូផែល ជម្រាបស្តេចអាប់សាឡុមថា៖ «សូមអនុញ្ញាតឲ្យខ្ញុំជ្រើសរើសទ័ព ចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមស្តេចទត យប់នេះតែម្តងទៅ។
2
ខ្ញុំនឹងវាយសំរុក នៅពេលដែលស្តេចទតកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចខ្ញុំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត ហើយបណ្តាជនទាំងប៉ុន្មាន ដែលទៅជាមួយស្តេចនឹងរត់ចោលស្តេច។ ខ្ញុំនឹងសម្លាប់តែស្តេចម្នាក់ប៉ុណ្ណោះ។
3
បន្ទាប់មក ខ្ញុំនាំប្រជាជនទាំងអស់មកជូនស្តេចវិញ។ ដូច្នេះ អ្នកដែលស្តេចចង់កំចាត់នោះនឹងត្រូវស្លាប់ ហើយប្រជាជនទាំងមូល នឹងវិលមករស់នៅជាមួយស្តេច ដោយសុខសាន្ត»។
4
ស្តេចអាប់សាឡុម និងអះលីជំអះអ៊ីស្រអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
5
ប៉ុន្តែ ស្តេចអាប់សាឡុមប្រាប់ថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ស្តាប់យោបល់របស់គាត់ដែរ»។
6
កាលលោកហ៊ូសាយមកដល់ ស្តេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្តេចសួរគាត់ថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើអ្នកមានយោបល់ផ្សេង សូមនិយាយមក!»។
7
លោកហ៊ូសាយជម្រាបស្តេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីថូផែលមិនល្អទេ។
8
ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
9
គាត់ពិតជាលាក់ខ្លួននៅក្នុងរូងថ្ម ឬកន្លែងណាផ្សេងមិនខានឡើយ។ ប្រសិនបើមានទាហានស្លាប់នៅក្នុងជួរយើង ចាប់តាំងពីពេលផ្តើមប្រយុទ្ធ នោះនឹងមានលេចឮដំណឹងថា ទ័ពរបស់ស្តេចអាប់សាឡុមទទួលបរាជ័យហើយ។
10
ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
11
រីឯខ្ញុំវិញ ខ្ញុំសូមផ្តល់យោបល់ដូចតទៅ: សូមស្តេចប្រមូលទាហានអ៊ីស្រអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមស្តេចផ្ទាល់នាំមុខគេចេញទៅច្បាំង។
12
យើងនឹងទៅទាន់ស្តេចទតនៅកន្លែងដែលគាត់ស្នាក់អាស្រ័យ យើងនឹងសង្គ្រប់លើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។
13
ប្រសិនបើពួកគេរត់ទៅជ្រកនៅក្រុងណាមួយ ប្រជាជនអ៊ីស្រអែលទាំងមូលនឹងនាំគ្នាចងខ្សែពួរទាញក្រុងនោះទម្លាក់ទៅក្នុងជ្រោះ ឥតមាននៅសល់ដុំថ្មណាមួយទៀតឡើយ»។
14
ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ អុលឡោះតាអាឡា បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។
15
លោកហ៊ូសាយរៀបរាប់ជូនអ៊ីមុាំសាដុក និងអ៊ីមុាំអបៀថើ អំពីយោបល់ដែលលោកអហ៊ីថូផែលបានជម្រាបស្តេចអាប់សាឡុម និងជម្រាបពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល។ គាត់ក៏បានរៀបរាប់អំពីយោបល់របស់គាត់ផ្ទាល់ដែរ។
16
គាត់បន្ថែមទៀតថា៖ «ឥឡូវនេះ ចូរប្រញាប់ចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទតថា យប់នេះ កុំឈប់នៅវាលរហោស្ថានជិតទន្លេយ័រដាន់ឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង ដើម្បីកុំឲ្យស្តេច និងបណ្តាជនទាំងអស់ដែលនៅជាមួយត្រូវវិនាស»។
17
លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះអ្នកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបអ្នកទាំងពីរ ហើយគាត់នាំសារទៅជូនស្តេចទត។
18
ប៉ុន្តែ មានយុវជនម្នាក់បានឃើញអ្នកទាំងពីរ ក៏នាំដំណឹងទៅជម្រាបស្តេចអាប់សាឡុម។ អ្នកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្តូងមួយ ដែលអ្នកទាំងពីរចុះទៅពួន។
19
ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគំរបអណ្តូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។
20
ពួកអ្នកដែលស្តេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកគាត់ឆ្លងផុតទៅហើយ»។ ពួកគេរុករកតែពុំបានប្រទះឃើញអ្នកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21
កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្តូង ហើយនាំគ្នាទៅជម្រាបស្តេចទត អំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមស្តេចឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។
22
ស្តេចទត និងបណ្តាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ ទាំងអស់គ្នាគ្មានសល់នរណាម្នាក់ឡើយ។
23
ចំណែកឯលោកអហ៊ីថូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្តែផ្តាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
24
ក្នុងពេលដែលស្តេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រអែលទាំងមូល ស្តេចទតបានទៅដល់ក្រុងម៉ាហាណែម។
25
ស្តេចអាប់សាឡុមបានតែងតាំងលោកអម៉ាសា ជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រអែលម្នាក់ ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែល ជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។
26
ស្តេចអាប់សាឡុម និងពួកអ៊ីស្រអែលបានបោះទ័ពនៅស្រុកកាឡាដ។
27
កាលស្តេចទតទៅដល់ក្រុងម៉ាហាណែម គាត់ជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។
28
ពួកគេនាំយកភួយ មុង កន្ទេល ចាន ឆ្នាំង ព្រមទាំងស្បៀងអាហារ គឺមានអង្ករ ពោត ម្សៅ លាជ ពពាយ សណ្តែក
29
ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកជូនស្តេចទត និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
2 Samuel Commentaries
→
Devotional
2 Samuel Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→