bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Samuel 24
2 Samuel 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
1
អុលឡោះតាអាឡា ខឹងសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រអែល។ ទ្រង់ជំរុញស្តេចទតឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់គាត់ឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា។
2
ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅជាមួយស្តេចទត ស្តេចទតក៏បញ្ជាទៅគាត់ថា៖ «ចូរអ្នកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល គឺចាប់ពីក្រុងដាន់ រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។
3
លោកយ៉ូអាប់ជម្រាបទតថា៖ « អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដង ច្រើនជាងនេះ ហើយឲ្យស្តេចឃើញផ្ទាល់នឹងភ្នែកផង។ ប៉ុន្តែ ហេតុអ្វីស្តេចពេញចិត្តប្រព្រឹត្តអំពើនេះ?»។
4
ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីទត ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រអែល។
5
ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។
6
បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និងស្រុកថាសធីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និងតំបន់ស៊ីដូន។
7
ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
8
ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូល អស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។
9
លោកយ៉ូអាប់ចូលទៅជម្រាបទតអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រអែលមានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
10
ស្តេចទតដឹងខ្លួនប្រព្រឹត្តខុស ដោយបានជំរឿនប្រជាជនដូច្នេះ គាត់ទូរអាថា៖ « អុលឡោះតាអាឡា អើយ ខ្ញុំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
11
នៅថ្ងៃបន្ទាប់ ពេលស្តេចទតក្រោកឡើង អុលឡោះតាអាឡា មានបន្ទូលទៅកាន់ណាពីកាដ ជាអ្នកជំនិតរបស់ស្តេចទតដូចតទៅ៖
12
«ចូរទៅប្រាប់ស្តេចទតថា អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
13
លោកកាដចូលទៅជួបស្តេចទតសួរថា៖ «តើស្តេចពេញចិត្តឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ស្តេចត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឲ្យជំងឺអាសន្នរោគ កើតឡើងនៅក្នុងស្រុក អស់រយៈពេលបីថ្ងៃ? សូមស្តេចពិចារណាមើលចុះ ខ្ញុំនឹងនាំចម្លើយទៅជូនអុលឡោះដែលចាត់ខ្ញុំឲ្យមក»។
14
ស្តេចទតប្រាប់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ អុលឡោះតាអាឡា ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង»។
15
អុលឡោះតាអាឡា បានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រអែល ចាប់តាំងពីព្រឹកនោះ រហូតដល់ពេលកំណត់។ ពីក្រុងដាន់ ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។
16
កាលម៉ាឡាអ៊ីកាត់លើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម អុលឡោះតាអាឡា ប្រែចិត្តអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
17
កាលស្តេចមើលឃើញម៉ាឡាអ៊ីកាត់ប្រហារជីវិតប្រជាជនដូច្នេះ គាត់អង្វរ អុលឡោះតាអាឡា ថា៖ «ខ្ញុំទេតើដែលបានប្រព្រឹត្តអំពើបាប! ខ្ញុំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមទ្រង់ដាក់ទោសខ្ញុំ និងក្រុមគ្រួសារខ្ញុំចុះ!»។
18
នៅថ្ងៃដដែលនោះ លោកកាដចូលទៅជួបស្តេចទត ជម្រាបថា៖ «សូមស្តេចទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយជូន អុលឡោះតាអាឡា នៅទីនោះចុះ!»។
19
ស្តេចទតទៅតាមពាក្យរបស់លោកកាដ ដូច អុលឡោះតាអាឡា បានបង្គាប់។
20
កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្តេចទត ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកគាត់ គាត់ក៏ចេញទៅទទួល ហើយក្រាបគោរពអោនមុខដល់ដី។
21
លោកអរ៉ៅណាសួរថា៖ «ស្តេចអញ្ជើញមកផ្ទះខ្ញុំមានការអ្វីដែរ?»។ ស្តេចទតប្រាប់ថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយជូន អុលឡោះតាអាឡា ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។
22
លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកអ្វីៗ តាមតែចិត្តចុះ ហើយសូមយកគោធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា យករនាស់ និងនឹមធ្វើជាអុស។
23
សូមជម្រាបស្តេចថា ខ្ញុំសូមជូនទាំងអស់ដល់ស្តេច ឲ្យតែ អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចពេញចិត្តទទួលជំនូននេះ!»។
24
ប៉ុន្តែ ស្តេចទតប្រាប់ទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីអ្នកពេញថ្លៃ។ យើងមិនអាចយកគូរបានដែលយើងមិនបង់ប្រាក់ ទៅជូន អុលឡោះតាអាឡា ជាម្ចាស់របស់យើងនោះឡើយ!»។ ស្តេចទតទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
25
ស្តេចទតសង់អាសនៈជូន អុលឡោះតាអាឡា នៅកន្លែងនោះ រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព។ អុលឡោះតាអាឡា ក៏ប្រណីសន្តោសស្រុកនោះ ហើយប្រជាជនអ៊ីស្រអែលក៏បានរួចផុតពីគ្រោះកាច។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
2 Samuel Commentaries
→
Devotional
2 Samuel Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→