bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 14
Zechariah 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
1
ថ្ងៃរបស់ អុលឡោះតាអាឡា មកជិតដល់ហើយ! ប្រជាជនក្រុងយេរូសាឡឹមអើយ ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។
2
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
3
អុលឡោះតាអាឡា នឹងចេញមក ប្រហារប្រជាជាតិទាំងនោះ ដូចនៅថ្ងៃទ្រង់ធ្វើសឹកសង្គ្រាម និងថ្ងៃទ្រង់ប្រយុទ្ធនឹងគូសត្រូវ។
4
នៅថ្ងៃនោះ ទ្រង់ដាក់ជើង លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ ចំហៀងភ្នំម្ខាងកំរើកទៅខាងជើង ម្ខាងទៀតទៅទិសខាងត្បូង។
5
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។
6
នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។
7
ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា មានតែ អុលឡោះតាអាឡា ទេដែលជ្រាប។ ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
8
នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
9
អុលឡោះតាអាឡា នឹងធ្វើជាស្តេចគ្រងរាជ្យ លើផែនដីទាំងមូល។ នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំតែ អុលឡោះតាអាឡា ទេ គឺមានតែនាមទ្រង់ប៉ុណ្ណោះ។
10
ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារពុនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ស្តេច។
11
ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
12
អុលឡោះតាអាឡា នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលដែលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
13
នៅថ្ងៃនោះ អុលឡោះតាអាឡា នឹងធ្វើឲ្យកើត វឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេ ម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។
14
អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម ពួកគេនឹងប្រមូលយកជយភ័ណ្ឌ ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។
15
គ្រោះកាចក៏នឹងកើតមានចំពោះសេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ នៅក្នុងជំរំរបស់ពួកគេ គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
16
ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ ដែលបានវាយលុកក្រុងយេរូសាឡឹម អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក ជារៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេច ហើយពួកគេប្រារព្ធពិធីបុណ្យជំរំ។
17
ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេចទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
18
ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប មិនឡើងមកទេ អុលឡោះតាអាឡា នឹងធ្វើឲ្យគ្រោះកាចកើតមាន ចំពោះពួកគេ ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក ប្រារព្ធពិធីបុណ្យជំរំដែរ។
19
ទោសនេះនឹងកើតមានចំពោះស្រុកអេស៊ីប និងប្រជាជាតិទាំងអស់ដែលមិនឡើងមក ប្រារព្ធពិធីបុណ្យជំរំ។
20
នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ កណ្ដឹងដែលគេពាក់ឲ្យសេះថា “ញែកជូន អុលឡោះតាអាឡា ”។ រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង ដំណាក់របស់ អុលឡោះតាអាឡា ក៏គេចាត់ទុកជាសក្ការៈ ដូចចានសម្រាប់ប្រោះឈាម ដែលស្ថិតនៅក្បែរអាសនៈដែរ។
21
ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម និងនៅក្នុងស្រុកយូដា ត្រូវញែកជូន អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។ អស់អ្នកដែលមកជូនគូរបាន នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។ នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ជាម្ចាស់ នៃពិភពទាំងមូលទៀតហើយ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14