bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 3
Zechariah 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 4 →
1
អុលឡោះតាអាឡា បានឲ្យខ្ញុំឃើញមូស្ទីយេសួរ ឈរនៅមុខម៉ាឡាអ៊ីកាត់របស់ទ្រង់ ហើយអ៊ីព្លេសហ្សៃតនឈរខាងស្ដាំ ដើម្បីចោទប្រកាន់គាត់។
2
ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ពោលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «សូម អុលឡោះតាអាឡា ផ្ដន្ទាទោសអ្នក! អ៊ីព្លេសហ្សៃតនអើយ សូម អុលឡោះតាអាឡា ផ្ដន្ទាទោសអ្នក! ទ្រង់ពេញចិត្តជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ គាត់ប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
3
ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ គាត់ឈរនៅមុខម៉ាឡាអ៊ីកាត់។
4
ម៉ាឡាអ៊ីកាត់នេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីគាត់!»។ ម៉ាឡាអ៊ីកាត់ពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីអ្នក ហើយឲ្យអ្នកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។
5
បន្ទាប់មក ខ្ញុំពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនគាត់!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនគាត់។ ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ឈរនៅក្បែរនោះ។
6
ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ថ្លែងមកកាន់លោកយេសួរថា៖
7
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។
8
ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
9
យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
10
នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14