bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 7
Zechariah 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 8 →
1
នៅឆ្នាំទីបួន នៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡា មានបន្ទូលមកកាន់លោកសាការីយ៉ា នៅថ្ងៃទីបួនក្នុងខែទីប្រាំបួន ត្រូវនឹងខែមិគសិរ។
2
ពេលនោះ ប្រជាជននៅក្រុងបេត-អែលបានចាត់លោកសារេស៊ើរ និងលោករេគេម-មែឡេក ព្រមទាំងមនុស្សមួយក្រុម ឲ្យទៅទូរអាសូមការប្រណីសន្ដោសពី អុលឡោះតាអាឡា
3
ហើយសួរពួកអ៊ីមុាំដែលបម្រើការងារនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល និងសួរពួកណាពីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារ នៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរយារណាស់មកហើយឬ?»។
4
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលមកខ្ញុំដូចតទៅ៖
5
«ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកអ៊ីមុាំថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ?
6
ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។
7
ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកណាពីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងនាម អុលឡោះតាអាឡា ដែរ»។
8
អុលឡោះតាអាឡា មានបន្ទូលមកលោកសាការីយ៉ាដូចតទៅ៖
9
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។
10
មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុគ៌ត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។
11
«ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។
12
ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមហ៊ូកុំ និងបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈណាពីនៅជំនាន់មុន ដោយរសរបស់ទ្រង់ឡើយ។ ហេតុនេះហើយបានជា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំងទាស់នឹងពួកគេ។
13
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។
14
យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
Recommended Reading
Commentary
Zechariah Commentaries
→
Devotional
Zechariah Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→