bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 6
Zechariah 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
1
ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។
2
រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ
3
រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។
4
ខ្ញុំក៏សួរម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។
5
ម៉ាឡាអ៊ីកាត់តបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលនៅ»។
6
សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។
7
សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ អុលឡោះតាអាឡាប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។
8
ទ្រង់ហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំរសរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។
9
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ ដូចតទៅ៖
10
«ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកជំនូនរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។
11
ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមូស្ទីយេសួរ ជាកូនរបស់យូសាដាក។
12
ចូរប្រាប់គាត់ថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក គាត់នៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ គាត់នឹងសង់ម៉ាស្ជិទរបស់ អុលឡោះតាអាឡា ។
13
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់ អុលឡោះតាអាឡា ។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
14
មកុដទាំងនេះត្រូវទុកនៅក្នុងម៉ាស្ជិទរបស់ អុលឡោះតាអាឡា ដើម្បីរំលឹកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។
15
អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ម៉ាស្ជិទរបស់ អុលឡោះតាអាឡា ”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាដោយចិត្តស្មោះ»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
Recommended Reading
Commentary
Zechariah Commentaries
→
Devotional
Zechariah Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→