bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 4
Zechariah 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 5 →
1
ម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ស្មារតី ដូចដាស់មនុស្សឲ្យក្រោកពីដំណេក។
2
ម៉ាឡាអ៊ីកាត់នោះពោលមកខ្ញុំថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀង មួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។
3
នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្ដាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។
4
ខ្ញុំពោលទៅកាន់ម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។
5
ម៉ាឡាអ៊ីកាត់តបមកខ្ញុំវិញថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំមិនដឹងទេ លោកម្ចាស់»។
6
ពេលនោះ ម៉ាឡាអ៊ីកាត់ក៏ពោលមកខ្ញុំទៀតថា៖ អុលឡោះតាអាឡា មានបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយរសរបស់យើងវិញ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
7
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
8
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ ដូចតទៅ៖
9
«សូរ៉ូបាបិលបានចាក់គ្រឹះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។
10
មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលដែលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។ «ចង្កៀងទាំងប្រាំពីរនេះជាភ្នែករបស់ អុលឡោះតាអាឡា ដែលមើលផែនដីទាំងមូល»។
11
ខ្ញុំសួរម៉ាឡាអ៊ីកាត់ថា៖ «ចុះអូលីវទាំងពីរដើមដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។
12
ខ្ញុំសួរម៉ាឡាអ៊ីកាត់ទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។
13
ម៉ាឡាអ៊ីកាត់តបមកខ្ញុំថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។
14
ម៉ាឡាអ៊ីកាត់ពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែល អុលឡោះតាអាឡា ជាម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើទ្រង់»។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14