bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 2
Zechariah 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
1
ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។
2
ខ្ញុំសួរបុរសនោះថា អ្នកអញ្ជើញទៅណា។ គាត់តបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។
3
ពេលនោះ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានម៉ាឡាអ៊ីកាត់មួយនាក់ទៀតមកជួប
4
ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។
5
រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
6
«យើងបានកំចាត់កំចាយអ្នករាល់គ្នា ទៅតាមទិសទាំងបួន! - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។ ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់ រត់ចាកចេញពីស្រុកខាងជើងមក! - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
7
ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ ក្នុងស្រុកបាប៊ីឡូនអើយ ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
8
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
9
យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ ពួកគេនឹងក្លាយទៅជាឈ្លើយ នៃពួកទាសកររបស់ខ្លួន» ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ពិតជាបានចាត់ខ្ញុំឲ្យមកមែន។
10
«ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
11
«នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជា អុលឡោះតាអាឡា ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។
12
អុលឡោះតាអាឡា នឹងយកស្រុកយូដា ធ្វើជាទឹកដីរបស់ទ្រង់ផ្ទាល់ ក្នុងទឹកដីដ៏វិសុទ្ធ ទ្រង់នឹងជ្រើសរើសក្រុងយេរូសាឡឹម ដូចពីមុន។
13
សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ ចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ក្រោកឡើង ហើយចេញពី ដំណាក់ដ៏វិសុទ្ធរបស់ទ្រង់។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14