bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zechariah 9
Zechariah 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 10 →
1
សេចក្ដីប្រកាស។ នេះជាបន្ទូលដែល អុលឡោះតាអាឡា ថ្លែងអំពីស្រុកហាដ្រាក់។ ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡា ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រអែលដែរ។
2
ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស ទ្រង់មានបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។
3
ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី ហើយមានមាសច្រើន ដូចភក់ដែលគេដើរ ជាន់នៅតាមផ្លូវ។
4
ប៉ុន្តែ អុលឡោះតាអាឡានឹងយកចេញពីពួកគេទាំងអស់ ទ្រង់នឹងរុញកំពែងក្រុងរបស់គេ ទម្លាក់ទៅក្នុងសមុទ្រ ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
5
ពេលឃើញហេតុការណ៍នេះ ក្រុងអាស្កាឡូននឹងភ័យតក់ស្លុត ក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំង ក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។ ក្រុងកាសានឹងលែងមានស្ដេច ក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
6
ពូជសាសន៍នានានឹងរស់នៅចំរុះគ្នា ក្នុងក្រុងអាស្តូឌ យើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
7
យើងនឹងយកសាច់ដែលមានជាប់ឈាម ចេញពីមាត់របស់គេ។ គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើម ប្រជាជនភីលីស្ទីនដែលនៅសេសសល់ នឹងធ្វើជាប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើជាមេដឹកនាំ ដូចកុលសម្ព័ន្ធយូដាដែរ។ ប្រជាជននៅក្រុងអេក្រូន នឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើង ដូចអ្នកក្រុងយេបូសដែរ។
8
យើងនឹងការពារដំណាក់របស់យើងមិនឲ្យ កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន ប្រជារាស្ដ្ររបស់យើងបានទៀតដែរ ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
9
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
10
គាត់នឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម គាត់កាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ គាត់នឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ គាត់នឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។
11
ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
12
អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
13
យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
14
អុលឡោះតាអាឡា នឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ទ្រង់ប្រៀបបាននឹងផ្លេកបន្ទោរ អុលឡោះតាអាឡា ជាម្ចាស់នឹងផ្លុំស្នែង ទ្រង់នឹងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។
15
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ ពួកគេបំផ្លាញ និងកិនកំទេចខ្មាំងសត្រូវដែល ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។ ពួកគេបង្ហូរឈាមសត្រូវឲ្យហូរ ដូចស្រាទំពាំងបាយជូរ ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើគូរបាន ហូរពេញចាន នៅជ្រុងអាសនៈ។
16
នៅថ្ងៃនោះ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ នឹងសង្គ្រោះពួកគេ ដូចអ្នកគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។ ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួន ដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។
17
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
Recommended Reading
Commentary
Zechariah Commentaries
→
Devotional
Zechariah Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→