bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Samuel 2
1 Samuel 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
1
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។
2
គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីព្រះអង្គគ្មានព្រះណាទៀតសោះ ក៏គ្មានថ្មដាដែលរឹងមាំ ដូចជាព្រះរបស់យើងខ្ញុំដែរ។
3
កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។
4
ធ្នូរបស់ពួកខ្លាំងពូកែបានបាក់ហើយ តែពួកអ្នកដែលល្វើយ បានក្រវាត់ឡើងដោយកម្លាំង។
5
ពួកអ្នកដែលពីដើមឆ្អែត គេនឹងទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត ដល់ពួកអ្នកដែលធ្លាប់អត់ឃ្លាន ឲ្យគេបានឆ្អែតវិញ បានជាស្ត្រីអារអាចបង្កើតកូន បានដល់ទៅប្រាំពីរនាក់ តែស្ត្រីដែលធ្លាប់មានកូនច្រើន ទៅជាគ្មានកូនទៅវិញ។
6
សេចក្ដីស្លាប់ និងជីវិត គឺស្រេចលើព្រះយេហូវ៉ា ព្រះអង្គនាំចុះទៅដល់ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញបានដែរ។
7
ព្រះធ្វើឲ្យមនុស្សក្រ ហើយធ្វើឲ្យមានក៏បាន ព្រះអង្គជាអ្នកបន្ទាប ហើយព្រះអង្គក៏ជាអ្នកលើកឡើងដែរ។
8
ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។
9
ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។
10
ពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ព្រះអង្គនឹងបញ្ចេញផ្គរលាន់ ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ានឹងជំនុំជម្រះ រហូតដល់អស់ទាំងចុងផែនដី ហើយនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានកម្លាំងដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យផង»។
11
បន្ទាប់មក លោកអែលកាណាក៏វិលត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ តែទុកកូនតូចឲ្យនៅធ្វើការងារថ្វាយព្រះយេហូវ៉ាជាមួយសង្ឃអេលី។
12
កូនប្រុសរបស់លោកអេលីជាមនុស្សអាក្រក់ ឥតស្គាល់ព្រះយេហូវ៉ាទេ
13
គេជាសង្ឃដែលទម្លាប់ប្រព្រឹត្តចំពោះប្រជាជនយ៉ាងដូច្នេះ គឺបើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបម្រើរបស់សង្ឃតែងយកសមមានធ្មេញបីមកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់
14
ហើយចាក់ចុះទៅក្នុងខ្ទះ ឬកំសៀវ ឬថ្លាង ឬឆ្នាំង រួចសង្ឃយកសាច់ទាំងអស់ដែលជាប់នឹងសមនោះ។ គេធ្វើដូច្នោះដាក់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមកស៊ីឡូរ។
15
មួយទៀត មុនដែលគេដុតខ្លាញ់ អ្នកបម្រើរបស់ពួកសង្ឃ ក៏មកនិយាយទៅកាន់អ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរឲ្យសាច់ដែលត្រូវអាំងដល់ពួកសង្ឃមក ព្រោះលោកមិនយកសាច់ស្ងោរពីអ្នកទេ លោកយកតែសាច់ឆៅប៉ុណ្ណោះ»។
16
ប្រសិនបើអ្នកនោះឆ្លើយឃាត់ថា៖ «ចាំដុតខ្លាញ់មុនសិន រួចសឹមយកតាមចិត្តចុះ» គេឆ្លើយឡើងថា៖ «ទេ! ត្រូវតែឲ្យមកឥឡូវនេះ បើមិនដូច្នោះ ខ្ញុំនឹងយកទាំងបង្ខំ»។
17
ដូច្នេះ យុវជនទាំងនោះធ្វើបាបធ្ងន់ណាស់នៅចំពោះព្រះយេហូវ៉ា ដោយគេបានមើលងាយតង្វាយរបស់ព្រះយេហូវ៉ា។
18
កុមារសាំយូអែលតែងតែបំពេញការងារនៅចំពោះព្រះយេហូវ៉ា ដោយពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។
19
រាល់ឆ្នាំ ម្តាយរបស់គាត់ធ្លាប់ដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្តី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយប្រចាំឆ្នាំ។
20
លោកអេលីបានឲ្យពរដល់លោកអែលកាណា និងប្រពន្ធថា៖ «សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកមានកូនតាមរយៈស្រ្តីនេះ ជំនួសកូនដែលនាងបានទូលសូមពីព្រះយេហូវ៉ា» ហើយគេក៏វិលត្រឡប់ទៅផ្ទះវិញ។
21
ក្រោយមក ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យនាងហាណាមានទម្ងន់ បង្កើតបានកូនប្រុសបី កូនស្រីពីរទៀត ហើយកុមារសាំយូអែលនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
22
ឥឡូវនេះ លោកអេលីចាស់ណាស់ហើយ គាត់បានឮពីការទាំងប៉ុន្មាន ដែលកូនរបស់គាត់បានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើដែលគេតែងដេកជាមួយពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង។
23
លោកសួរថា៖ «ហេតុអ្វីបានជាកូនប្រព្រឹត្តអំពើយ៉ាងនេះ? ពុកបានឮប្រជាជនគ្រប់គ្នានិយាយពីអំពើអាក្រក់របស់កូន។
24
កុំអី កូនអើយ ជាការមិនល្អទេដែលពុកឮប្រជាជននិយាយយ៉ាងនេះ គឺអាក្រក់ហួសហេតុណាស់។
25
ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទាស់នឹងម្នាក់ទៀត ព្រះនឹងសម្រុះសម្រួលឲ្យអ្នកនោះ តែប្រសិនបើមនុស្សប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា តើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន?» ប៉ុន្តែ ពួកគេមិនព្រមស្តាប់តាមឪពុកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រហារជីវិតពួកគេចោល។
26
កុមារសាំយូអែលក៏ចេះតែមានវ័យធំឡើង ជាទីគាប់ព្រះហឫទ័យព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តមនុស្សលោកកាន់តែច្រើនឡើង។
27
គ្រានោះ មានអ្នកសំណព្វរបស់ព្រះមកជួបលោកអេលី ពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ "តើយើងមិនបានលេចមក ឲ្យបុព្វបុរសរបស់អ្នកឃើញនៅស្រុកអេស៊ីព្ទ កាលដែលគេនៅក្នុងដំណាក់ផារ៉ោនទេឬ?
28
តើយើងមិនបានរើសយកគេ ពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃរបស់យើង ឲ្យបានពាក់អេផូឌ ឡើងទៅអាសនារបស់យើង ដើម្បីដុតគ្រឿងក្រអូបនៅមុខយើង ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់គ្រួសារនៃបុព្វបុរសរបស់អ្នករាល់គ្នាទេឬ?
29
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយរបស់យើងទាំងប៉ុន្មាន ដែលយើងបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់របស់យើង ដោយរាប់អានកូនរបស់អ្នកជាជាងយើងទៅវិញ ដែលធ្វើឲ្យខ្លួនធំធាត់ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងតង្វាយរបស់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដូច្នេះ?"
30
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។
31
មើល៍! នឹងមានគ្រាមកដល់ យើងនឹងកាត់អំណាចរបស់អ្នកចេញ ព្រមទាំងអំណាចរបស់បុព្វបុរសរបស់អ្នកដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សរបស់អ្នកឡើយ។
32
ពេលនោះ អ្នកនឹងមានចិត្តច្រណែន ទាំងឈឺចាប់ ដោយឃើញការចម្រុងចម្រើន ដែលព្រះប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សរបស់អ្នកជារៀងរហូត។
33
ក្នុងចំណោមអ្នករាល់គ្នា មានតែម្នាក់ប៉ុណ្ណោះដែលយើងមិនកាត់ចេញពីអាសនារបស់យើង អ្នកដែលយើងមិនកាត់ចេញនោះ គឺទុកសម្រាប់នាំឲ្យស្រវាំងដល់ភ្នែករបស់អ្នក និងបញ្ឈឺចិត្តអ្នកវិញ ហើយកូនចៅក្នុងពូជពង្សរបស់អ្នក នឹងស្លាប់ដោយមុខដាវ ។
34
នេះជាទីសម្គាល់សម្រាប់អ្នក ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនទាំងពីរនាក់របស់អ្នក គឺគេនឹងស្លាប់ទាំងពីរនាក់នៅថ្ងៃតែមួយ។
35
យើងនឹងបង្កើតឲ្យមានសង្ឃមួយដែលស្មោះត្រង់សម្រាប់យើង ជាអ្នកដែលធ្វើតាមចិត្តតាមគំនិតយើងវិញ ហើយយើងនឹងឲ្យអ្នកនោះមានគ្រួសារដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលយើងចាក់ប្រេងតាំងឲ្យជារៀងរហូតទៅ។
36
ពួកអ្នកដែលនៅសល់ពីគ្រួសាររបស់អ្នក គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ និងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារជាសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង"»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31