bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Samuel 30
1 Samuel 30
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 31 →
1
នៅថ្ងៃទីបី ពេលដាវីឌ និងពួកលោកបានមកដល់ស៊ីកឡាក់ ពេលនោះពួកអាម៉ាឡេកបានលុកចូលតំបន់ណេកិប ព្រមទាំងក្រុងស៊ីកឡាក់ គេបានវាយក្រុងស៊ីកឡាក់ និងដុតកម្ទេចចោលអស់រលីងហើយ
2
ក៏ចាប់ពួកស្រីៗ និងអស់អ្នកដែលរស់នៅក្នុងក្រុងនោះ ទាំងតូចទាំងធំ នាំទៅជាឈ្លើយ។ គេមិនបានសម្លាប់អ្នកណាម្នាក់ឡើយ គឺគ្រាន់តែនាំយកពួកគេទៅជាមួយ រួចបន្តដំណើរទៅមុខ។
3
ពេលដាវីឌ និងពួកលោកបានមកដល់ ឃើញទីលំនៅបានឆេះអស់ ឯប្រពន្ធ និងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ដែរ។
4
ពេលនោះ ដាវីឌ និងពួកអ្នកដែលនៅជាមួយក៏ស្រែកយំជាខ្លាំង រហូតដល់គ្មានកម្លាំងនឹងយំទៀត។
5
ឯប្រពន្ធដាវីឌទាំងពីរ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលជាអ្នកស្រុកកើមែលនោះ ក៏ត្រូវគេចាប់ទៅជាឈ្លើយដែរ។
6
ចំណែកដាវីឌ លោកច្របូកច្របល់ក្នុងចិត្តណាស់ ដ្បិតពួកអ្នកដែលនៅជាមួយលោក គេចង់យកដុំថ្មគប់លោក ព្រោះគ្រប់គ្នាមានការឈឺចាប់ក្នុងចិត្តជាខ្លាំង ដោយសារកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានលើកទឹកចិត្តខ្លួនឯង ដោយនូវព្រះយេហូវ៉ាជាព្រះរបស់លោកវិញ។
7
ដាវីឌបាននិយាយទៅអ័បៀថើរជាសង្ឃ ជាកូនអ័ហ៊ីម៉ាឡេកថា៖ «សូមយកអេផូឌមកឲ្យខ្ញុំឯណេះ» នោះអ័បៀថើរក៏យកអេផូឌមក
8
រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវដេញតាមពួកនោះឬទេ? តើនឹងបានទាន់គេឬទេ?»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខាន»។
9
ដូច្នេះ ដាវីឌ និងពួកប្រាំមួយរយនាក់ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ
10
ប៉ុន្តែ ដាវីឌ និងបួនរយនាក់ចេះតែខំដេញតាមទៅទៀត ទុកពីររយនាក់ឲ្យនៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន។
11
នៅវាល គេប្រទះឃើញសាសន៍អេស៊ីព្ទម្នាក់ ហើយនាំវាមកជួបដាវីឌ ពួកគេបានឲ្យនំបុ័ង និងទឹកបរិភោគ
12
ក៏ឲ្យផ្លែល្វាក្រៀមមួយ និងផ្លែទំពាំងបាយជូរក្រៀមពីរចង្កោមដែរ ពេលបានបរិភោគហើយ ក៏មានកម្លាំងឡើងវិញ ព្រោះមិនបានបរិភោគអាហារ និងទឹកអស់បីថ្ងៃបីយប់មកហើយ។
13
ដាវីឌសួរគាត់ថា៖ «តើឯងជាអ្នកបម្រើរបស់អ្នកណា? តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបម្រើរបស់សាសន៍អាម៉ាឡេកម្នាក់ ចៅហ្វាយខ្ញុំបានបោះបង់ខ្ញុំចោលបីថ្ងៃមកហើយ ព្រោះខ្ញុំមានជំងឺ។
14
យើងខ្ញុំបានលុកចូលតំបន់ណេកិបរបស់ពួកកេរេធីម ស្រុករបស់ពួកយូដា និងតំបន់ណេកិប ជាស្រុករបស់កាលែប ហើយដុតក្រុងស៊ីកឡាក់ចោលផង»។
15
ដាវីឌសួរគាត់ថា៖ «តើឯងនឹងនាំយើងចុះទៅរកពួកនោះបានឬទេ?» គាត់ឆ្លើយថា៖ «សូមស្បថនឹងខ្ញុំដោយនូវព្រះ ថាលោកមិនសម្លាប់ខ្ញុំឡើយ ក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយរបស់ខ្ញុំវិញដែរ នោះខ្ញុំនឹងនាំលោកចុះទៅរកគេ»។
16
ពេលគាត់បាននាំទៅដល់ហើយ នោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកព្ឆោងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាន នាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ។
17
ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់ ឥតមានអ្នកណារត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ដែលជិះសត្វអូដ្ឋរត់ទៅប៉ុណ្ណោះ។
18
ដាវីឌចាប់បានរបស់ទាំងអស់ ដែលសាសន៍អាម៉ាឡេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំងពីរមកវិញដែរ។
19
គ្មានបាត់អ្វីឡើយ ទោះតូច ឬធំ កូនប្រុស កូនស្រី ឬរបឹបទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ ដាវីឌបានយកមកវិញទាំងអស់។
20
ដាវីឌក៏បានចាប់យកហ្វូងចៀម និងហ្វូងគោដែរ ដែលពួកគង្វាលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា៖ «នេះជារបឹបរបស់ដាវីឌ»។
21
ដាវីឌបានត្រឡប់មកដល់ពួកពីររយនាក់ ដែលឥតមានកម្លាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ ពេលដាវីឌចូលទៅជិត នោះក៏សួរគេពីសុខទុក្ខ
22
ឯអ្នកដែលមានចិត្តអាក្រក់ និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយដាវីឌ គេនិយាយថា៖ «យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនោះទេ ឲ្យតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ព្រោះគេមិនបានទៅជាមួយយើងទេ»។
23
តែដាវីឌប្រកែកថា៖ «បងប្អូនអើយ កុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ ដ្បិតព្រះអង្គបានការពារយើង ហើយប្រគល់ពួកអ្នកដែលបានញាំញីយើង មកក្នុងកណ្ដាប់ដៃយើងហើយ
24
តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា»។
25
នោះក៏បានដូច្នោះ ចាប់តាំងពីថ្ងៃនោះតទៅ ដាវីឌក៏តាំងសេចក្ដីនោះទុកជាច្បាប់ ជាបញ្ញត្តិសម្រាប់សាសន៍អ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះ។
26
ពេលដាវីឌបានត្រឡប់មកដល់ស៊ីកឡាក់វិញ នោះក៏ផ្ញើរបឹបខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដា ដែលជាមិត្តសម្លាញ់របស់លោក ដោយពាក្យថា «នេះជាចំណែករបឹប ដែលចាប់ពីពួកខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ខ្ញុំផ្ញើមកជូនដល់លោករាល់គ្នា»
27
គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល នៅរ៉ាម៉ូតខាងត្បូង នៅយ៉ាទារ
28
នៅអារ៉ូអ៊ើរ នៅស៊ីពម៉ូត នៅអែលធេម៉ូរ
29
នៅរ៉ាកាល នៅទីក្រុងរបស់ពួកយេរ៉ាម្អែល នៅទីក្រុងរបស់ពួកកែន
30
នៅហោម៉ាកោរ-អាសាន នៅអាថាក
31
នៅហេប្រុន និងនៅគ្រប់កន្លែងដែលដាវីឌ និងពួកលោកធ្លាប់ដើរឆ្លងកាត់។
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
Recommended Reading
Commentary
1 Samuel Commentaries
→
Devotional
1 Samuel Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦) Study Bible
→