bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Samuel 25
1 Samuel 25
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
1
លោកសាំយូអែលបានស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាយំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា។ បន្ទាប់មក ដាវីឌក៏ចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។
2
នៅម៉ាអូន មានអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានទ្រព្យសម្បត្តិនៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅឯកើមែល។
3
បុរសនោះឈ្មោះណាបាល ប្រពន្ធឈ្មោះអ័ប៊ីកែល នាងជាស្ត្រីមានប្រាជ្ញាឆ្លាតវៃ រូបសម្រស់ក៏ល្អ តែប្តីជាមនុស្សគម្រិះ ហើយកាចអាក្រក់ គាត់ជាពូជពង្សរបស់កាលែប។
4
ឯដាវីឌនៅទីរហោស្ថាន ក៏ឮថាណាបាលកំពុងតែកាត់រោមចៀម
5
នោះក៏ចាត់យុវជនដប់នាក់ឲ្យទៅ ដោយបង្គាប់ថា៖ «ចូរឡើងទៅជួបណាបាលនៅត្រង់កើមែល ហើយជម្រាបសួរគាត់ ដោយនូវឈ្មោះយើង
6
ត្រូវនិយាយដូច្នេះថា "ជម្រាបសួរលោក សូមលោកបានប្រកបដោយសេចក្ដីសុខ ព្រមទាំងគ្រួសារលោក និងរបស់ទ្រព្យលោកទាំងអស់ផង
7
ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកគង្វាលចៀមរបស់លោក គេបាននៅជាមួយយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វីមួយនៅវេលាដែលគេនៅត្រង់កើមែលដែរ។
8
សូមលោកសួរពួកលោកចុះ គេនឹងជម្រាបលោកតាមពិត ដូច្នេះ សូមលោកអាណិតមេត្តាដល់ពួកយុវជនរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំមករកលោកត្រូវពេលល្អណាស់ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឲ្យដល់ពួកខ្ញុំ ជាអ្នកបម្រើរបស់លោក និងដាវីឌ ជាកូនលោកផង"»។
9
ពេលពួកយុវជនរបស់ដាវីឌបានទៅនិយាយជាមួយណាបាល តាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ
10
នោះណាបាលឆ្លើយតបទៅថា៖ «ដាវីឌជាអ្វី? តើកូនអ៊ីសាយនេះជាអ្វី? សព្វថ្ងៃនេះ មានអ្នកបម្រើច្រើនណាស់ ដែលរត់ចោលចៅហ្វាយរបស់ខ្លួន។
11
ដូច្នេះ តើខ្ញុំត្រូវយកនំបុ័ងរបស់ខ្ញុំ ទាំងទឹក និងសាច់ដែលបានសម្លាប់ សម្រាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្សដែលខ្ញុំមិនដឹងជាមកពីណាផងឬ?»
12
ដូច្នេះ ពួកយុវជនរបស់ដាវីឌក៏វិលត្រឡប់ទៅវិញ ជម្រាបតាមពាក្យទាំងនោះ។
13
ដាវីឌបង្គាប់ដល់គេថា៖ «ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង» នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណៈនោះ មានមនុស្សប្រហែលជាបួនរយនាក់ឡើងតាមដាវីឌទៅ ហើយមានពីររយនាក់ទៀតនៅថែរក្សាអីវ៉ាន់។
14
មានយុវជនម្នាក់របស់ណាបាលបានទៅជម្រាបដល់អ័ប៊ីកែល ជាប្រពន្ធណាបាលថា៖ «ដាវីឌបានចាត់មនុស្សពីទីរហោស្ថាន មកជម្រាបសួរចៅហ្វាយយើងខ្ញុំ តែលោកបានស្តីកិនដល់គេវិញ។
15
ពួកអ្នកទាំងនោះបានប្រព្រឹត្តល្អនឹងយើងខ្ញុំណាស់ គេមិនបានធ្វើអ្វីដល់យើងខ្ញុំទេ ហើយកាលយើងខ្ញុំនៅជាមួយគេ ក្នុងគ្រាដែលយើងខ្ញុំកំពុងតែឃ្វាលហ្វូងចៀម នោះយើងខ្ញុំឥតមានបាត់អ្វីឡើយ។
16
គេជាកំផែងដល់យើងខ្ញុំទាំងយប់ទាំងថ្ងៃ ក្នុងពេលដែលយើងខ្ញុំនៅជាមួយគេ កំពុងឃ្វាលចៀមនោះ។
17
ដូច្នេះ សូមជម្រាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសម្រេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងគ្រួសារលោកទាំងអស់គ្នាហើយ ព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ»។
18
បន្ទាប់មក នាងក៏ប្រញាប់ប្រញាល់ចាត់ចែងនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមរៀបជាស្រេចប្រាំ លាជប្រាំរង្វាល់ ផ្លែទំពាំងបាយជូរក្រៀមមួយរយចង្កោម និងផ្លែល្វាក្រៀមពីររយ ដាក់លើសត្វលាយកទៅ។
19
នាងក៏ប្រាប់ដល់ពួកបម្រើរបស់នាងថា៖ «ចូរចេញទៅមុនខ្ញុំចុះ ខ្ញុំនឹងទៅតាមក្រោយ» តែនាងមិនបានប្រាប់ដល់ណាបាលជាប្តីនាងឡើយ។
20
កាលនាងកំពុងជិះលាចុះតាមផ្លូវច្រកភ្នំ នោះគាប់ចួនជាដាវីឌ និងពួកលោកក៏ចុះតម្រង់មកខាងមុខនាង ហើយនាងក៏ទៅជួបប្រទះពួកគេ។
21
ដាវីឌបានគិតថា៖ «ខ្ញុំបានថែរក្សាទ្រព្យរបស់ទាំងប៉ុន្មានរបស់អ្នកនោះ ឲ្យគង់វង្សនៅទីរហោស្ថាន ឥតមានបាត់អ្វីណាមួយឡើយ នោះពិតប្រាកដជាឥតប្រយោជន៍សោះ វាបានប្រព្រឹត្តការអាក្រក់ស្នងនឹងការល្អដល់ខ្ញុំវិញ។
22
ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុសមួយក្តី ឲ្យរស់នៅរហូតដល់ព្រឹកឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌ ខ្ញុំនេះចុះ ហើយលើសទៅទៀតផង»។
23
ពេលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះដល់ដី គោរពដល់ដាវីឌ។
24
នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា៖ «ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាស្រីបម្រើរបស់លោក ជម្រាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់ស្រីបម្រើលោកសិន។
25
សូមលោកម្ចាស់កុំយកចិត្តទុកដាក់ចំពោះណាបាលជាមនុស្សកំណាចនោះ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្ដីចម្កួតនោះឯង ឯខ្ញុំ ជាស្រីបម្រើរបស់លោកម្ចាស់ មិនបានឃើញពួកយុវជនរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ។
26
ដូច្នេះ លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះ ដោយព្រោះព្រះយេហូវ៉ាបានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ។
27
រីឯជំនូនដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់លោក បាននាំយកមកជូននេះ សូមចែកឲ្យដល់ពួកយុវជន ដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ។
28
សូមអត់ទោសអំពើរំលងនេះដល់ស្រីបម្រើរបស់លោកផង ដ្បិតព្រះយេហូវ៉ានឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ព្រោះលោកម្ចាស់នៃខ្ញុំតែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក។
29
មួយទៀត ទោះបើមានមនុស្សលើកគ្នាដេញតាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយព្រះយេហូវ៉ា ជាព្រះរបស់លោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវរបស់លោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់។
30
ពេលណាព្រះយេហូវ៉ាបានប្រោសលោកម្ចាស់នៃខ្ញុំ តាមគ្រប់ទាំងសេចក្ដីល្អដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរលោក ព្រមទាំងតាំងលោកឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលហើយ
31
នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយ ដោយលោកបានកម្ចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្ដីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាស្រីបម្រើរបស់លោកផង»។
32
ដាវីឌក៏ឆ្លើយនឹងនាងអ័ប៊ីកែលថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានចាត់អ្នកឲ្យមកជួបនឹងខ្ញុំនៅថ្ងៃនេះ
33
សូមពរដល់ប្រាជ្ញារបស់អ្នក និងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកម្ចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ
34
ដ្បិតខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលព្រះអង្គមានព្រះជន្មគង់នៅ ហើយបានឃាត់មិនឲ្យខ្ញុំធ្វើបាបដល់អ្នកថា បើអ្នកមិនបានប្រញាប់មកជួបនឹងខ្ញុំទេ នោះប្រាកដជាដល់ព្រឹកឡើង នឹងគ្មានសល់អ្វីដល់ណាបាល សូម្បីតែកូនប្រុសមួយផង»។
35
នោះដាវីឌក៏ទទួលយកជំនូនពីដៃនាង ដែលនាងបាននាំយកមកជូននោះដោយពាក្យថា៖ «សូមអញ្ជើញឡើងទៅផ្ទះរបស់អ្នកវិញដោយសុខសាន្ត ខ្ញុំបានយល់ព្រមតាមពាក្យអ្នកហើយ ក៏អរគុណដល់អ្នកដែរ»។
36
អ័ប៊ីកែលបានវិលទៅរកណាបាលជាប្តីវិញ ឃើញគាត់កំពុងតែលៀងភ្ញៀវនៅក្នុងផ្ទះ ដូចជាការជប់លៀងនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះ នាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិច ឬច្រើនក្តី រហូតដល់ព្រឹកឡើង។
37
លុះព្រឹកឡើង គ្រាដែលណាបាលស្វាងពីស្រាហើយ នោះប្រពន្ធក៏ថ្លែងប្រាប់ពីសេចក្ដីទាំងនោះ រួចគាត់ក៏គាំងបេះដូង ទៅជារឹងស្តូក។
38
លុះក្រោយមកបានប្រហែលជាដប់ថ្ងៃ នោះព្រះយេហូវ៉ាបានវាយណាបាលឲ្យស្លាប់ទៅ។
39
ពេលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា៖ «សូមក្រាបថ្វាយបង្គំព្រះយេហូវ៉ា ដែលព្រះអង្គបានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបម្រើរបស់ព្រះអង្គ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល ទ្រង់បានទម្លាក់ទៅលើក្បាលវាវិញ»។ បន្ទាប់មក ដាវីឌបានចាត់គេឲ្យទៅស្នើនាងអ័ប៊ីកែល ដើម្បីយកនាងធ្វើជាប្រពន្ធ។
40
ពេលពួកអ្នកបម្រើរបស់ដាវីឌបានមកជួបអ័ប៊ីកែល នៅកើមែល ជម្រាបនាងថា៖ «ដាវីឌបានចាត់យើងខ្ញុំ ឲ្យមកអញ្ជើញអ្នកទៅធ្វើជាប្រពន្ធរបស់លោក»។
41
នាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខដល់ដី តបថា៖ «ខ្ញុំនេះជាបាវបម្រើ សម្រាប់លាងជើងពួកអ្នកបម្រើរបស់លោកម្ចាស់»។
42
អ័ប៊ីកែលប្រញាប់ប្រញាល់ឡើងជិះលាចេញទៅ មានទាំងស្រីបម្រើប្រាំនាក់ទៅជាមួយដែរ នាងទៅតាមពួកអ្នកបម្រើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធរបស់លោក។
43
ដាវីឌក៏បានយកអ័ហ៊ីណោម អ្នកស្រុកយេសរាល មកធ្វើជាប្រពន្ធដែរ នាងទាំងពីរនោះបានធ្វើជាប្រពន្ធរបស់លោក។
44
ចំណែកនាងមីកាល ប្រពន្ធរបស់ដាវីឌនោះ ស្ដេចសូលជាបិតាបានលើកឲ្យទៅប៉ាលធី ជាកូនឡាអ៊ីសនៅកាលីមវិញ។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31