bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Samuel 23
1 Samuel 23
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 24 →
1
គ្រានោះ មានគេមកជម្រាបដាវីឌថា៖ «ពួកភីលីស្ទីន គេមកច្បាំងនឹងក្រុងកៃឡា គេកំពុងតែប្លន់យកស្រូវពីលានទាំងប៉ុន្មានហើយ»។
2
ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវទៅវាយពួកភីលីស្ទីននោះឬទេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរទៅវាយពួកភីលីស្ទីន ហើយសង្គ្រោះពួកកៃឡាចុះ»។
3
តែពួកមនុស្សរបស់ដាវីឌ គេនិយាយឡើងថា៖ «មើល៍ នៅក្នុងស្រុកយូដានេះ យើងមានសេចក្ដីភ័យខ្លាចទៅហើយ ចំណង់បើយើងទៅដល់កៃឡា ទាស់នឹងពួកពលទ័ពនៃសាសន៍ភីលីស្ទីននោះ តើនឹងភ័យជាជាងយ៉ាងណាទៅទៀត?»
4
ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូររៀបចំចុះទៅកៃឡាចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្ដាប់ដៃឯងហើយ»។
5
នោះដាវីឌ និងពួកលោក ក៏ទៅកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារជីវិតគេយ៉ាងសម្បើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា។
6
កាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌមួយ ជាប់ទៅជាមួយដែរ។
7
មានគេទូលដល់សូលថា៖ «ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ» ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ព្រះបានប្រគល់វាមកក្នុងកណ្ដាប់ដៃយើង ដ្បិតវាទាល់ច្រកហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកដូច្នេះ»។
8
ស្ដេចសូលក៏ប្រមូលទ័ពទាំងអស់ឲ្យទៅច្បាំង ដើម្បីចុះទៅក្រុងកៃឡា ឡោមព័ទ្ធចាប់ដាវីឌ និងពួករបស់លោក។
9
ដាវីឌជ្រាបថា ស្ដេចសូលគិតការអាក្រក់ទាស់នឹងលោក លោកក៏មានប្រសាសន៍ទៅកាន់សង្ឃអ័បៀថើរថា៖ «សូមយកអេផូឌមក»។
10
រួចដាវីឌទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានឮប្រាកដថា ស្ដេចសូលចង់មកដល់កៃឡា ដើម្បីនឹងរំលាងបំផ្លាញក្រុងនេះ ដោយព្រោះទូលបង្គំហើយ
11
ដូច្នេះ តើមនុស្សនៅក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃសូលឬ? តើសូលនឹងចុះមក ដូចជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានឮមែនឬ? ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គប្រាប់ឲ្យទូលបង្គំជាអ្នកបម្រើបានដឹងផង»។ នោះព្រះយេហូវ៉ាឆ្លើយថា៖ «ស្ដេចនឹងចុះមកមែន»។
12
រួចដាវីឌទូលសួរថា៖ «តើពួកកៃឡានឹងប្រគល់ទូលបង្គំ និងពួកទូលបង្គំនេះ ទៅក្នុងកណ្ដាប់ដៃសូលដែរឬ?» នោះព្រះយេហូវ៉ាឆ្លើយថា៖ «គេនឹងប្រគល់ឯងទៅមែន»
13
ដូច្នេះ ដាវីឌ និងពួកលោកដែលមានចំនួនប្រហែលជាប្រាំមួយរយនាក់ គេក៏ឡើងចេញពីកៃឡា ទៅកន្លែងមួយទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។
14
ដាវីឌបានពួននៅក្នុងជម្រកលាក់ខ្លួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកស្តេចសូលចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះមិនប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់ស្តេចឡើយ។
15
ដាវីឌក៏ឃើញថា ស្ដេចសូលបានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងទីរហោស្ថានស៊ីភ ត្រង់ហូរ៉េសានោះ។
16
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។
17
លោកមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាអ្នកទីពីរបន្ទាប់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ»។
18
នោះអ្នកទាំងពីរក៏តាំងសញ្ញានឹងគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏ស្នាក់នៅហូរ៉េសានោះទៅ តែយ៉ូណាថានវិលទៅឯលំនៅរបស់លោកវិញ។
19
គ្រានោះ ពួកស្រុកស៊ីភឡើងទៅរកសូលនៅត្រង់គីបៀរ ទូលថា៖ «ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងជម្រកដ៏រឹងមាំនៅហូរ៉េសា លើភ្នំហាគីឡា ខាងត្បូងទីរហោស្ថាន។
20
ដូច្នេះ បពិត្រព្រះករុណា សូមព្រះអង្គយាងចុះទៅ ដូចជាព្រះអង្គសព្វព្រះហឫទ័យចង់ទៅស្រាប់ ឯការចាប់បញ្ជូនវាមកក្នុងព្រះហស្តរបស់ព្រះអង្គ នោះស្រេចនៅយើងខ្ញុំចុះ»។
21
ស្ដេចសូលមានរាជឱង្ការថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្ដីឈឺឆ្អាលនឹងយើង
22
ដូច្នេះ សូមអ្នករាល់គ្នាទៅស៊ើបសួររក ឲ្យប្រាកដច្បាស់ជាងនេះទៅទៀត ដើម្បីឲ្យបានដឹង ហើយឃើញពិត ដែលវានៅត្រង់ណា ហើយអ្នកណាមួយដែលបានឃើញវានៅទីនោះ ដ្បិតគេប្រាប់យើងថា វាឆ្លាតណាស់។
23
ដូច្នេះ ចូរទៅមើល ឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងស្រាវជ្រាវរកវា ក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ»។
24
គេក៏ចេញទៅស្រុកស៊ីភមុនសូល។ តែពេលនោះ ដាវីឌ និងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។
25
ស្ដេចសូល និងពលទាហានក៏ទៅរក ហើយមានគេមកជម្រាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន ពេលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ។
26
ស្ដេចសូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌ និងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូល និងពលទាហានបានឡោមព័ទ្ធលោក និងពួកលោកទាំងប៉ុន្មាន ដោយប៉ងចាប់ខ្លួន។
27
ខណៈនោះ មានអ្នកនាំដំណឹងមកទូលដល់ស្ដេចសូលថា៖ «សូមព្រះករុណាយាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ»។
28
នោះសូលក៏ឈប់ដេញតាមដាវីឌ ហើយក៏វិលត្រឡប់ទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត
29
ដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងជម្រកលាក់ខ្លួនទាំងប៉ុន្មាននៅស្រុកអេន-កេឌីវិញ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
Recommended Reading
Commentary
1 Samuel Commentaries
→
Devotional
1 Samuel Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦) Study Bible
→