bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Samuel 22
1 Samuel 22
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 23 →
1
ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅក្នុងរអាងអាឌូឡាម កាលពួកបងប្អូន និងគ្រួសាររបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅរកលោកនៅទីនោះ។
2
អស់អ្នកណាដែលមានសេចក្ដីវេទនា និងអស់អ្នកណាដែលជាប់បំណុល និងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ប្រមូលគ្នាទៅជួបលោក មានចំនួនប្រហែលជាបួនរយនាក់នៅជាមួយលោក ហើយលោកធ្វើជាមេលើគេ។
3
ពីទីនោះ ដាវីឌក៏ចេញទៅមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា៖ «សូមព្រះអង្គអនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំស្នាក់អាស្រ័យជាមួយព្រះករុណាផង រហូតដល់ទូលបង្គំដឹងជាព្រះនឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា»។
4
លោកក៏នាំឪពុកម្តាយទៅគាល់ស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងជម្រកលាក់ខ្លួន។
5
ឯហោរាកាដក៏ជម្រាបលោកថា៖ «កុំនៅក្នុងជម្រកលាក់ខ្លួននេះឡើយ សូមទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ដាវីឌក៏ចេញដំណើរទៅកាន់ព្រៃហោរេក។
6
ស្ដេចសូលឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយលោក គ្រានោះ ស្ដេចសូលកំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិករបស់ព្រះអង្គឈរព័ទ្ធជុំវិញផង។
7
ព្រះអង្គមានរាជឱង្ការទៅពួកមហាតលិកដែលឈរជុំវិញនោះថា៖ «នែ៎ ពួកបេនយ៉ាមីនអើយ ចូរស្តាប់យើង តើកូនអ៊ីសាយនោះនឹងចែកស្រែចម្ការឲ្យដល់ឯងគ្រប់គ្នាឬ? តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់ ហើយលើមួយរយនាក់ឬ?
8
ហេតុអ្វីបានជាឯងទាំងអស់គ្នារួមគំនិតគិតក្បត់យើងដូច្នេះ? គ្មានអ្នកណាមួយប្រាប់ឲ្យយើងឲ្យដឹង ក្នុងកាលដែលកូនយើងបានចុះសញ្ញានឹងកូនអ៊ីសាយនោះទេ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងយើងសោះ ឬបង្ហាញឲ្យដឹងថា កូនយើងបានពន្យុះអ្នកបម្រើរបស់យើង ឲ្យលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះផង»។
9
នោះដូអេក ជាសាសន៍អេដុម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា៖ «ទូលបង្គំបានឃើញកូនអ៊ីសាយមករកអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប
10
ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង»។
11
ស្តេចក៏ចាត់គេឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប និងគ្រួសារឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកគាល់ស្តេចទាំងអស់គ្នា។
12
ស្ដេចសូលមានរាជឱង្ការទៅគេថា៖ «ចូរស្តាប់ កូនអ័ហ៊ីទូប!»។ លោកក៏ទូលឆ្លើយថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។
13
ស្ដេចសូលមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោក និងកូនអ៊ីសាយរួមគំនិតទាស់នឹងយើង ដោយបានឲ្យអាហារ និងដាវដល់វា ហើយទូលព្រះឲ្យវាផង ដើម្បីឲ្យវាបានលើកគ្នាមកលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះដូច្នេះ?»
14
អ័ហ៊ីម៉ាឡេកទូលឆ្លើយស្ដេចថា៖ «នៅក្នុងចំណោមអ្នកបម្រើរបស់ព្រះអង្គទាំងប៉ុន្មាន តើមានអ្នកណាដែលស្មោះត្រង់ដូចដាវីឌ? លោកជាកូនប្រសារបស់ព្រះមហាក្សត្រ ជាមេទ័ពកងអង្គរក្សរបស់ព្រះករុណា ហើយមានកេរ្តិ៍ឈ្មោះក្នុងដំណាក់របស់ព្រះករុណាទៀតផង។
15
ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬ សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាទម្លាក់កំហុសលើទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ឬអ្នកណាមួយក្នុងគ្រួសារឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ មិនបានដឹងពីរឿងទាំងនេះទេ ទោះច្រើន ឬតិចក្តី»។
16
ស្តេចមានរាជឱង្ការថា៖ «អ័ហ៊ីម៉ាឡេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯងហើយនិងគ្រួសារឪពុកឯងទាំងអស់គ្នាផង»។
17
រួចស្តេចក៏បង្គាប់ដល់ពួកតម្រួតដែលឈរនៅជុំវិញថា៖ «ចូរអ្នករាល់គ្នាសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់យើងសោះ» តែពួកតម្រួតរបស់ស្តេច គេមិនព្រមលើកដៃទៅសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាឡើយ។
18
នោះស្តេចមានរាជឱង្ការទៅដូអេកថា៖ «ចូរទៅសម្លាប់ពួកសង្ឃទាំងនោះទៅ»។ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់ប៉ែតសិបប្រាំនាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស។
19
នៅក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ គាត់ក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា និងចៀមផង។
20
ប៉ុន្តែ មានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាឡេក ដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ
21
ជម្រាបពីដំណើរដែលសូលបានសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាអស់ហើយ។
22
នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា៖ «នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដុមនៅទីនោះ ខ្ញុំបានដឹងថា គាត់នឹងទូលពិតដល់សូលជាមិនខាន។ ដូច្នេះ ខ្ញុំនេះហើយដែលបានធ្វើឲ្យគ្រួសារឪពុកអ្នកស្លាប់ទាំងអស់គ្នា។
23
ចូរអ្នកនៅជាមួយខ្ញុំ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ក៏រកជីវិតអ្នកដែរ តែនៅជាមួយខ្ញុំនេះ អ្នកនឹងបានសេចក្ដីសុខ»។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
Recommended Reading
Commentary
1 Samuel Commentaries
→
Devotional
1 Samuel Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦) Study Bible
→