bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 1
2 Samuel 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
1
ក្រោយពីស្តេចសូលបានសុគតទៅ ពេលដាវីឌបានត្រឡប់មកពីវាយពួកអាម៉ាឡេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់ពីរថ្ងៃ
2
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
3
ដាវីឌសួរថា៖ «តើអ្នកមកពីណា?» គាត់ជម្រាបថា៖ «ខ្ញុំបានរត់ចេញពីជំរំអ៊ីស្រាអែល»។
4
ដាវីឌសួរទៀតថា៖ «តើយ៉ាងម៉េចទៅហើយ? សូមប្រាប់ខ្ញុំមើល៍!» គាត់ជម្រាបថា៖ «កងទ័ពបានរត់ចេញពីសមរភូមិ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយ»។
5
រួចដាវីឌសួរយុវជនដែលនាំដំណឹងមកជម្រាបនោះថា៖ «ម្តេចបានជាអ្នកដឹងថា ស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគត?»
6
យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
7
ពេលទ្រង់បែរទតមកក្រោយឃើញខ្ញុំ នោះទ្រង់ក៏ហៅខ្ញុំ ហើយខ្ញុំទូលថា "ព្រះករុណាវិសេសព្រះអម្ចាស់"។
8
រួចស្ដេចមានរាជឱង្ការសួរថា "ឯងជាអ្នកណា?" ខ្ញុំទូលឆ្លើយថា "ទូលបង្គំជាសាសន៍អាម៉ាឡេក"។
9
ទ្រង់បង្គាប់មកខ្ញុំថា "ចូរមកជិតនេះ សម្លាប់យើងទៅ ដ្បិតយើងរស់នៅវេទនាខ្លាំងណាស់ ក៏កាន់តែល្វើយណាស់ហើយ"។
10
ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ព្រោះខ្ញុំដឹងច្បាស់ថា ដែលទ្រង់ដួលដូច្នេះ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងដែលនៅព្រះហស្តរបស់ទ្រង់ ក៏ខ្ញុំបានយកមកជូនលោកជាម្ចាស់ខ្ញុំ»។
11
ពេលនោះ ដាវីឌបានហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ។
12
គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ តមអាហាររហូតដល់ល្ងាច ដោយព្រោះស្តេចសូល យ៉ូណាថានបុត្រាទ្រង់ និងពួកទ័ពរបស់ព្រះយេហូវ៉ា ព្រមទាំងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានដួលស្លាប់ដោយដាវ។
13
បន្ទាប់មក ដាវីឌសួរយុវជនដែលនាំដំណឹងមកនោះថា៖ «តើអ្នកជាសាសន៍អ្វី?» គាត់ជម្រាបថា៖ «ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាឡេក»។
14
ដាវីឌសួរគាត់ថា៖ «ម្តេចក៏អ្នកមិនខ្លាចដែលលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង?»
15
ពេលនោះ ដាវីឌបានហៅយុវជនម្នាក់មកប្រាប់ថា៖ «ចូលមក សម្លាប់អ្នកនេះចោលទៅ» ដូច្នេះ គាត់ក៏ប្រហារជីវិតអ្នកនោះឲ្យស្លាប់ទៅ។
16
ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
17
ដាវីឌបានលើកបទទំនួញមួយអំពីស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់
18
(លោកបានបង្គាប់ឲ្យគេបង្រៀនបទចម្រៀងអំពីធ្នូ នេះដល់ពួកកូនចៅយូដា បទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរ) ថា៖
19
ឱសាសន៍អ៊ីស្រាអែលអើយ សិរីល្អរបស់ឯងត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង ម្តេចបានជាពួកខ្លាំងពូកែដួលស្លាប់ដូច្នេះ?
20
កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
21
ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល ដែលមិនបានចាក់ប្រេងតាំង តទៅទៀតឡើយ។
22
ធ្នូរបស់យ៉ូណាថានមិនរាថយឡើយ បើមិនបានបង្ហូរឈាម ឬខ្លាញ់របស់មនុស្សខ្លាំងពូកែ ហើយដាវរបស់ស្ដេចសូលក៏មិនដែលត្រឡប់មកវិញ ដោយទទេដែរ។
23
ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
24
ឱពួកកូនស្រីសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងស្ដេចសូល ដែលទ្រង់បានចាត់ចែងឲ្យឯងស្លៀកពាក់ សំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសម្លៀកបំពាក់ឲ្យឯង ដោយគ្រឿងមាស។
25
ម្តេចក៏អ្នកខ្លាំងពូកែត្រូវដួលស្លាប់ នៅក្នុងចម្បាំងដូច្នេះ យ៉ូណាថានត្រូវគេសម្លាប់ នៅលើទីខ្ពស់របស់ឯង។
26
ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់ បងជាទីពេញចិត្តរបស់ខ្ញុំ បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់ លើសជាងសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
27
ម្តេចក៏ពួកខ្លាំងពូកែត្រូវដួលស្លាប់ និងអស់ទាំងគ្រឿងសស្ត្រាវុធ ត្រូវវិនាសដូច្នេះ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24