bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 24
2 Samuel 24
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
1
ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែលមានម្ដងទៀត ដែលព្រះអង្គបណ្ដាលឲ្យដាវីឌប្រព្រឹត្តទាស់នឹងគេ ដោយព្រះបន្ទូលថា៖ «ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល និងពួកយូដាចុះ»។
2
ដូច្នេះ ស្តេចបានមានរាជឱង្ការទៅយ៉ូអាប់ ជាមេទ័ពដែលនៅជាមួយទ្រង់ថា៖ «ចូរដើរទៅសព្វក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបា ហើយរាប់ចំនួនប្រជាជន ដើម្បីឲ្យយើងបានដឹងថាមានប៉ុន្មាននាក់»។
3
ប៉ុន្តែ យ៉ូអាប់ទូលស្ដេចថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ បន្ថែមឲ្យមានប្រជាជនចំនួនមួយរយដងលើសទៅទៀត ហើយសូមព្រះនេត្រព្រះករុណាជាម្ចាស់នៃទូលបង្គំ បានទតឃើញផង។ ប៉ុន្តែ ហេតុអ្វីបានជាព្រះករុណាជាម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យធ្វើការនេះ?»
4
ប៉ុន្តែ ព្រះបន្ទូលរបស់ស្តេចបានឈ្នះយ៉ូអាប់ និងពួកមេទ័ព រួចយ៉ូអាប់ និងពួកមេទ័ព ក៏ចេញពីស្តេចទៅ ដើម្បីរាប់ចំនួនពួកសាសន៍អ៊ីស្រាអែល។
5
ពួកគេបានឆ្លងទន្លេយ័រដាន់ ហើយចាប់ផ្ដើមពីក្រុងអារ៉ូអ៊ើរ និងពីទីក្រុងដែល នៅកណ្ដាលជ្រលងភ្នំ ឆ្ពោះទៅស្រុកកាដ រួចទៅក្រុងយ៉ាស៊ើរ។
6
បន្ទាប់មក ពួកគេបានមកដល់ស្រុកកាឡាត ហើយមកដល់ក្រុងកាដេស ក្នុងស្រុករបស់សាសន៍ហេត រួចគេមកដល់ស្រុកដាន់ ហើយចេញពីស្រុកដាន់វាងទៅស្រុកស៊ីដូន
7
គេមកដល់បន្ទាយក្រុងទីរ៉ុស និងអស់ទាំងទីក្រុងរបស់សាសន៍ហេវី និងសាសន៍កាណាន រួចគេបែរទៅតំបន់ណេកិបស្រុកយូដា ត្រង់បៀប-សេបា។
8
ដូច្នេះ ពេលគេបានដើរចុះឡើងពេញក្នុងស្រុកទាំងមូល អស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក គេបានវិលមកដល់ក្រុងយេរូសាឡិមវិញ។
9
យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។
10
ក្រោយដែលរាប់ចំនួនប្រជាជនហើយ នោះព្រះបាទដាវីឌមានព្រះហឫទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា៖ «ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសនៃការអាក្រក់របស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់»។
11
ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ
12
ឲ្យទៅទូលព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងដាក់សេចក្ដីទាំងបីនេះឲ្យអ្នក ចូររើសយកមួយចុះ ឲ្យយើងបានធ្វើយ៉ាងនោះដល់អ្នក"»។
13
ដូច្នេះ កាដក៏ទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «តើព្រះករុណាសព្វព្រះហឫទ័យឲ្យមានគ្រោះទុរ្ភិក្សបីឆ្នាំ នៅក្នុងស្រុក? ឬព្រះករុណាត្រូវរត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាងបីខែ ដែលគេដេញតាម? ឬឲ្យមានជំងឺអាសន្នរោគអស់បីថ្ងៃនៅក្នុងស្រុកវិញ? សូមពិចារណាឥឡូវចុះ ហើយមានរាជឱង្ការមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលព្រះអង្គចាត់ឲ្យទូលបង្គំមក»។
14
ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សឡើយ»។
15
ដូច្នេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួនប្រាំពីរម៉ឺននាក់។
16
ប៉ុន្តែ កាលទេវតាលើកដៃទៅ ដើម្បីបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាមានព្រះហឫទ័យអាណិត ហើយក៏បញ្ឈប់សេចក្ដីឃោរឃៅនោះទៅ ទាំងមានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញប្រជាជនថា៖ «ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ»។ ខណៈនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស។
17
ពេលព្រះបាទដាវីឌបានទតឃើញទេវតា ដែលបានប្រហារប្រជាជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី? សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំវិញចុះ»។
18
នៅថ្ងៃនោះ កាដបានចូលមកគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាឡើងទៅស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ»។
19
ដូច្នេះ ព្រះបាទដាវីឌក៏ឡើងទៅតាមពាក្យរបស់កាដ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
20
ពេលអ័រ៉ៅណាបានក្រឡេកទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមករកគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដី។
21
អ័រ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមករកទូលបង្គំមានការអ្វី?» ព្រះបាទដាវីឌឆ្លើយថា៖ «មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ដើម្បីដកសេចក្ដីវេទនានេះចេញពីប្រជាជនទៅ»។
22
អ័រ៉ៅណាទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះហឫទ័យ នៅទីនេះ មានគោសម្រាប់តង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់។
23
អ័រ៉ៅណាសូមថ្វាយទាំងអស់នេះដល់ស្តេច» ហើយអ័រ៉ៅណាបានពោលទៅស្ដេចទៀតថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ ទទួលទ្រង់ផង»។
24
ប៉ុន្តែ ស្តេចមានរាជឱង្ការទៅអ័រ៉ៅណាថា៖ «ទេ គឺយើងចង់ទិញពីឯងពេញតម្លៃ យើងមិនព្រមយករបស់ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ»។ ដូច្នេះ ព្រះបាទដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ តម្លៃជាប្រាក់ហាសិបសេកែល។
25
ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24