bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 23
2 Samuel 23
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
1
នេះជាបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាពាក្យទំនាយរបស់ព្រះបាទដាវីឌ បុត្ររបស់លោកអ៊ីសាយ ជាពាក្យទំនាយរបស់មនុស្សដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ ជាអ្នកដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងតាំង ជាអ្នកតែងទំនុកយ៉ាងពីរោះក្នុងសាសន៍អ៊ីស្រាអែល ទ្រង់ថ្លែងថា៖
2
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា បានមានព្រះបន្ទូលតាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។
3
ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលគ្រប់គ្រងលើប្រជាជន ដោយសុចរិត ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ
4
អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។
5
តើវង្សរបស់ខ្ញុំមិនមែនដូច្នេះ នៅចំពោះព្រះទេឬ? ដ្បិតព្រះអង្គបានតាំងសញ្ញានឹងខ្ញុំ ឲ្យនៅជាប់អស់កល្បជានិច្ច ជាសញ្ញាដែលមានរបៀបរៀបរយ ហើយពិតប្រាកដ។ តើមិនមែនព្រះអង្គ ដែលប្រទានឲ្យខ្ញុំបានចម្រើនឡើង ហើយជួយខ្ញុំឲ្យមានសេចក្ដីប៉ងប្រាថ្នាគ្រប់យ៉ាង?
6
ប៉ុន្តែ ពួកមនុស្សអាក្រក់វិញ ប្រៀបដូចជាបន្លាដែលគេបោះចោល ព្រោះគេមិនអាចលូកដៃចាប់កាន់បានឡើយ។
7
អ្នកណាដែលប៉ះវា គឺត្រូវតែមានដែក និងដងលំពែងផង គេនឹងប្រមូលវាដុតឲ្យឆេះសុសនៅទីនោះ។
8
ទាំងនេះជាឈ្មោះទាហានខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សម្លាប់មនុស្សអស់ប្រាំបីរយនាក់ក្នុងមួយពេល។
9
បន្ទាប់មក អេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់ ដែលនៅជាមួយព្រះបាទដាវីឌ ក្នុងគ្រាដែលពួកភីលីស្ទីនលើកគ្នាមកច្បាំង ហើយពួកអ៊ីស្រាអែលដកថយនោះ។
10
ប៉ុន្តែ លោកបានក្រោកឡើងប្រហារពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ ហើយបណ្ដាទ័ពក៏ត្រឡប់មករកលោកវិញ គ្រាន់តែប្រមូលជ័យភណ្ឌប៉ុណ្ណោះ។
11
បន្ទាប់ពីលោកនោះមក គឺសាំម៉ាជាកូនអ័កេ ពួកហារ៉ារី។ នៅគ្រាដែលពួកភីលីស្ទីនបាននាំគ្នាមួយកង នៅត្រង់ចម្ការសណ្តែកមួយកន្លែង ហើយពួកពលទ័ពបានរត់ចេញពីមុខពួកភីលីស្ទីនទៅ។
12
តែលោកនៅឈរកណ្ដាលចម្ការ ការពារដីនោះ ហើយសម្លាប់ពួកភីលីស្ទីន។ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។
13
ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។
14
នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ ហើយមានពួកទ័ពភីលីស្ទីននៅត្រង់ភូមិបេថ្លេហិម។
15
ព្រះបាទដាវីឌនឹកស្រេកទឹក ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ ដងទឹកអណ្តូងដែលនៅមាត់ទ្វារភូមិបេថ្លេហិមឲ្យយើងផឹក!»។
16
ចំណែកពួកអ្នកខ្លាំងពូកែទាំងបីនាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារភូមិបេថ្លេហិម យកទឹកមកថ្វាយព្រះបាទដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ។
17
ស្តេចទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឲ្យការនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាស្ដេចមិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។
18
អ័ប៊ីសាយជាប្អូនយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប នោះ លោកបានលើកលំពែងសម្លាប់សត្រូវអស់បីរយនាក់ ហើយលោកក៏មានឈ្មោះល្បីដូចអ្នកទាំងបីរូបនោះដែរ។
19
លោកមានកេរ្តិ៍ឈ្មោះខ្លាំងជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប រូប ហើយលោកបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។
20
បេណាយ៉ា កូនយេហូយ៉ាដា ជាកូនដែលខ្លាំងពូកែម្នាក់ នៅកាបសៀល ជាអ្នកដែលមានស្នាដៃល្អៗជាច្រើន។ លោកបានសម្លាប់កូនទាំងពីររបស់អ័រាល សាសន៍ម៉ូអាប់ ហើយបានចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហមួយ នៅថ្ងៃមានធ្លាក់ព្រឹល
21
ហើយលោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ដែលមានមាឌធំខ្ពស់ សាសន៍អេស៊ីព្ទម្នាក់នោះកាន់លំពែងនៅដៃ ប៉ុន្តែ បេណាយ៉ាប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកកន្ត្រាក់យកលំពែងពីដៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សម្លាប់នឹងលំពែងរបស់គេនោះទៅ។
22
នេះហើយជាស្នាដៃរបស់បេណាយ៉ា កូនយេហូយ៉ាដាបានធ្វើ ដែលនាំឲ្យលោកមានឈ្មោះល្បីដូចអ្នកខ្លាំងពូកែទាំងបីរូបនោះដែរ។
23
លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកឲ្យត្រួតលើពួកកងអង្គរក្សរបស់ស្ដេច។
24
ក្នុងចំណោមសាមសិបរូប មានអេសាអែលប្អូនយ៉ូអាប់ អែលហាណានកូនដូដូរ ពីភូមិបេថ្លេហិម
25
សាំម៉ាជាពួកហារ៉ូដ អេលីកាជាពួកហារ៉ូដ
26
ហេលែសជាពូកប៉ាលធី អ៊ីរ៉ាកូនអ៊ីកកែស ពីក្រុងត្កូអា
27
អ័បៀស៊ើរពីអាណាថោត មប៊ូណាយជាពួកហ៊ូសាយ
28
សាលម៉ូនជាពួកអ័ហូអា ម៉ាហារ៉ាយពីស្រុកនថូផា
29
ហេលែបកូនប្អាណា ពីស្រុកនថូផា អ៊ីតតាយកូនរីបាយ ពីស្រុកគីបៀរ ក្នុងពូជកូនចៅបេនយ៉ាមីន
30
បេណាយ៉ាពីស្រុកពីរ៉ាថូន ហ៊ីដាយពីស្រុកណាហាលេ-កាអាស
31
អ័ប៊ី-អាលបូនពីស្រុកអើរ៉ាបា អាសម៉ាវែតពីស្រុកបាហ៊ូរីម
32
អេលីយ៉ាបាពីស្រុកស្អាឡាប៊ីន ពួកកូនប្រុសយ៉ាសេន យ៉ូណាថាន
33
កូនប្រុស សាំម៉ា ពីស្រុកស្អាហារ៉ារី អ័ហ៊ីយ៉ាមកូនសារ៉ើរ ពីស្រុកហារ៉ារី
34
អេលីផាលេតកូនអ័ហាសបាយ កូនរបស់ម្នាក់ក្នុងពួកម៉ាកាធី អេលាមកូនអ័ហ៊ីថូផែល ពីស្រុកគីឡោ
35
ហែស្រូ ជាពួកកើមែល ប្អារ៉ាយជាអ្នកមកពីអារ៉ាប
36
យីកាលកូនណាថាន់ពីស្រុកសូបា បានីជាពួកកាដ
37
សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយពីស្រុកប្អៀរ៉ុត ជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ ជាកូនរបស់សេរូយ៉ា
38
អ៊ីរ៉ាជាពួកយេធើ ការេបជាពួកយេធើ
39
និងអ៊ូរី ជាសាសន៍ហេត។ សរុបទាំងអស់មានសាមសិបប្រាំពីររូប។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24