bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 14
2 Samuel 14
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
1
រីឯយ៉ូអាប់ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះហឫទ័យនឹករឭកដល់អាប់សាឡុម
2
នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា៖ «សូមឲ្យអ្នកក្លែងខ្លួនធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
3
រួចចូលទៅគាល់ស្តេចទូលយ៉ាងដូច្នេះ» នោះយ៉ូអាប់ក៏បង្គាប់ពាក្យឲ្យនិយាយ។
4
កាលស្ត្រីពីក្រុងត្កូអានោះបានចូលទៅចំពោះស្តេច ក៏ទម្លាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា៖ «បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង!»។
5
នោះស្តេចសួរថា៖ «តើនាងមានការអ្វី?» នាងទូលឆ្លើយថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្ត្រីមេម៉ាយ ប្តីខ្ញុំម្ចាស់បានស្លាប់ចោលទៅហើយ
6
ហើយខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ មានកូនប្រុសពីរ វាឈ្លោះគ្នានៅឯចម្ការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយមួយបានវាយមួយស្លាប់ទៅ។
7
ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ដោយថា "ចូរប្រគល់អាមួយដែលសម្លាប់បងខ្លួនមកឲ្យយើងសម្លាប់ចោល ឲ្យធួននឹងជីវិតរបស់បងដែលវាបានសម្លាប់ចុះ យើងនឹងសម្លាប់ទាំងអ្នកដែលត្រូវស៊ីមត៌កនេះទៅផង" ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្តីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ»។
8
ស្តេចមានរាជឱង្ការទៅស្ត្រីនោះថា៖ «ចូរទៅផ្ទះចុះ យើងនឹងបង្គាប់ពីដំណើរនាង»។
9
នោះស្ត្រីពីក្រុងត្កូអា នាងទូលថា៖ «ឱព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យអំពើទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ»។
10
ស្តេចមានរាជឱង្ការថា៖ «បើអ្នកណានិយាយអ្វីនឹងនាង នោះចូរនាំគេមកឯយើង យ៉ាងនោះគេនឹងមិនហ៊ានពាល់នាងទៀតទេ»។
11
រួចនាងទូលថា៖ «សូមព្រះករុណានឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹក នឹងឈាមមកបំផ្លាញទៀតឡើយ ក្រែងគេសម្លាប់កូនរបស់ខ្ញុំម្ចាស់»។ ទ្រង់មានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់មួយសរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ»។
12
ស្ត្រីនោះក៏ទូលថា៖ «សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ បានទូលមួយម៉ាត់សិន» រួចទ្រង់មានរាជឱង្ការថា៖ «ចូរនិយាយមក!»
13
ដូច្នេះ ស្ត្រីនោះក៏ទូលសួរថា៖ «បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងប្រជារាស្ត្ររបស់ព្រះ? ដ្បិតដែលទ្រង់មានរាជឱង្ការដូច្នេះ ទ្រង់ក៏ដូចជាអ្នកមានទោសដែរ ព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ។
14
ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី និងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ
15
ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់នោះ គឺព្រោះប្រជាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានសម្រេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសម្រេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ ជាមិនខាន
16
ដ្បិតមុខជាទ្រង់នឹងស្តាប់តាម ដើម្បីនឹងប្រោសឲ្យអ្នកបម្រើរបស់ទ្រង់រួចពីកណ្ដាប់ដៃនៃមនុស្ស ដែលចង់បំផ្លាញទាំងខ្ញុំម្ចាស់ និងកូនខ្ញុំម្ចាស់ ឲ្យបាត់ពីមត៌កនៃព្រះទៅផង
17
ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណានឹងធ្វើឲ្យខ្ញុំម្ចាស់បានស្ងប់ ដ្បិតព្រះរាជារបស់ខ្ញុំម្ចាស់ ប្រៀបដូចជាទេវតារបស់ព្រះ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណា ក៏គង់ជាមួយព្រះករុណាដែរ»។
18
នោះស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «កុំលាក់សេចក្ដីណាដែលយើងសួរនាងឡើយ» នាងទូលតបថា៖ «សូមព្រះករុណាជាម្ចាស់ មានរាជឱង្ការមកចុះ»។
19
នោះស្តេចមានរាជឱង្ការសួរថា៖ «ឯសេចក្ដីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនាងទេឬ?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មរបស់ទ្រង់ ព្រះករុណាជាម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្ដីដែលព្រះករុណាជាម្ចាស់មានរាជឱង្ការនោះឡើយ គឺយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណាហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គផង។
20
យ៉ូអាប់ជាអ្នកបម្រើរបស់ទ្រង់បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញាដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន»។
21
រួចពីនោះមក ស្ដេចមានរាជឱង្ការទៅកាន់យ៉ូអាប់ថា៖ «មើល៍ ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡុម ជាកូនប្រុសយើង មកវិញចុះ»។
22
នោះយ៉ូអាប់ក៏ទម្លាក់ខ្លួន ក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា៖ «បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំជាបាវបម្រើទ្រង់ បានប្រកបដោយព្រះគុណរបស់ទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបម្រើទ្រង់»។
23
ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡុមមកឯក្រុងយេរូសាឡិមវិញ
24
តែស្តេចមានរាជឱង្ការប្រាប់ថា៖ «ចូរឲ្យវាត្រឡប់ទៅឯលំនៅវាទៅ កុំឲ្យមកឃើញមុខយើងឡើយ»។ ដូច្នេះ អាប់សាឡុមក៏វិលទៅឯដំណាក់ទ្រង់វិញទៅ ឥតបានឃើញព្រះភក្ត្រស្តេចទេ។
25
រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡុម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
26
រីឯព្រះកេសា លុះដល់ចុងឆ្នាំ ទ្រង់ក៏កាត់ចេញ ព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមតម្លឹងហ្លួង ឃើញមានទម្ងន់ពីររយសេកែល។
27
អាប់សាឡុមបង្កើតបានបុត្រាបីអង្គ និងបុត្រីមួយអង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
28
អាប់សាឡុមគង់នៅក្រុងយេរូសាឡិមពេញពីរឆ្នាំ ឥតដែលឃើញព្រះភក្ត្រស្តេចឡើយ
29
រួចមកទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ
30
ហេតុនោះបានជាអាប់សាឡុមបង្គាប់ដល់ពួកបាវបម្រើទ្រង់ថា៖ «មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ»។ ពួកបាវបម្រើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
31
ដូច្នេះ យ៉ូអាប់ក៏ក្រោកឡើង ចូលទៅឯអាប់សាឡុម នៅក្នុងលំនៅទ្រង់ សួរថា៖ «ហេតុអ្វីបានជាបាវរបស់ព្រះអង្គបានដុតស្រែរបស់ទូលបង្គំដូច្នេះ?»។
32
អាប់សាឡុមទ្រង់ឆ្លើយថា៖ «មើល៍ យើងបានចាត់គេឲ្យទៅហៅអ្នកមក ដើម្បីឲ្យអ្នកទៅទូលសួរស្តេចថា "ដែលទូលបង្គំមកពីស្រុកកេស៊ូរី នោះតើមានប្រយោជន៍អ្វី ស៊ូឲ្យទូលបង្គំបាននៅទីនោះល្អជាង" ដូច្នេះ ឲ្យយើងទៅគាល់ស្តេចឥឡូវ បើយើងមានទោសខុសអ្វី នោះសូមឲ្យទ្រង់សម្លាប់យើងខ្ញុំ»។
33
យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡុមមក ទ្រង់ក៏ចូលទៅគាល់ស្តេច ឱនអង្គ ក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្ដេចក៏ថើបអាប់សាឡុម។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24