bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 5
2 Samuel 5
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
1
ពេលនោះ កុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន មកគាល់ព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «ទូលបង្គំគ្រប់គ្នាជាសាច់លោហិតជាមួយព្រះករុណាដែរ។
2
កាលពីមុន កាលព្រះបាទសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា គឺទ្រង់ហើយដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល មួយទៀត ព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងព្រះករុណាថា "ឯងត្រូវធ្វើជាគង្វាល ឃ្វាលអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែល"»។
3
ដូច្នេះ ពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកគាល់ស្តេចនៅក្រុងហេប្រុន រួចព្រះបាទដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ។
4
កាលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបឆ្នាំ ក៏សោយរាជ្យបានសែសិបឆ្នាំ។
5
នៅក្រុងហេប្រុន ព្រះបាទដាវីឌសោយរាជ្យលើស្រុកយូដាអស់រយៈពេលប្រាំពីរឆ្នាំប្រាំមួយខែ ហើយនៅក្រុងយេរូសាឡិម ទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាអស់រយៈពេលសាមសិបបីឆ្នាំ។
6
នៅគ្រានោះ ស្តេច និងពួកទ័ពរបស់ទ្រង់ បានទៅដល់ក្រុងយេរូសាឡិម ច្បាំងនឹងសាសន៍យេប៊ូស ដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា៖ «ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកម្ចាត់ឯងបានដែរ» ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ។
7
ប៉ុន្តែ ដាវីឌបានចាប់យកបានទីមាំមួននៃស៊ីយ៉ូន ដែលហៅថា ទីក្រុងរបស់ដាវីឌ។
8
នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង គឺអស់អ្នកដែលដាវីឌស្អប់ »។ ហេតុនេះហើយបានជាមានពាក្យថា «អ្នកខ្វាក់ និងអ្នកខ្វិន មិនអាចចូលមកក្នុងដំណាក់នេះបានឡើយ»។
9
ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
10
ព្រះបាទដាវីឌបានចម្រើនកាន់តែខ្លាំងឡើង ដោយព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារគង់ជាមួយ។
11
រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានចាត់សារទៅឲ្យដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម និងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
12
ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកតម្កើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
13
គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង និងភរិយា ពីពួកក្រុងយេរូសាឡិមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង។
14
ឯបុត្រាទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតនៅក្រុងយេរូសាឡិម មាននាមដូច្នេះ គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
15
យីបហារ អេលីសួរ នេផេក យ៉ាភា
16
អេលីសាម៉ា អេលាដា និងអេលីផាលេត។
17
កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ឡើងមករកព្រះបាទដាវីឌ តែព្រះបាទដាវីឌបានជ្រាប រួចទ្រង់ក៏យាងចុះទៅឯជម្រកលាក់ខ្លួន។
18
ឯពួកភីលីស្ទីនគេក៏មកដល់ ហើយរាយគ្នាពេញក្នុងវាលច្រកភ្នំរេផែម។
19
ព្រះបាទដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬ? តើទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «ចូរឡើងទៅចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃរបស់អ្នកហើយ»។
20
ព្រះបាទដាវីឌបានយាងទៅដល់បាល-ពេរ៉ាស៊ីម ហើយក៏ប្រហារពួកគេនៅទីនោះ រួចទ្រង់មានរាជឱង្ការថា៖ «ព្រះយេហូវ៉ាបានទម្លាយ មកលើពួកខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចជាទឹកធ្លាយទំនប់» ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម ។
21
គេក៏បោះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ ហើយដាវីឌ និងពួកទ័ពបានប្រមូលយកទាំងអស់ទៅ។
22
ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត។
23
ពេលព្រះបាទដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលហាមថា៖ «កុំឡើងទៅឡើយ ត្រូវវាងទៅពីខាងក្រោយ ហើយចូលទៅគេពីខាងចម្ការមកវិញ។
24
កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន»។
25
ព្រះបាទដាវីឌក៏ធ្វើយ៉ាងនោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ហើយស្តេចបានប្រហារពួកភីលីស្ទីន ចាប់ពីក្រុងកេបារហូតទៅដល់ក្រុងកេស៊ើរ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24