bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 16
2 Samuel 16
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ពេលព្រះបាទដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបម្រើរបស់មេភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលាពីរចងកែបជាស្រេច ផ្ទុកដោយនំបុ័ងពីររយដុំ ទំពាំងបាយជូរក្រៀមមួយរយចង្កោម ហើយផ្លែរដូវក្តៅមួយរយ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង។
2
ស្តេចមានរាជឱង្ការសួរស៊ីបាថា៖ «ឯងយករបស់ទាំងនេះមកធ្វើអី?» ស៊ីបាទូលថា៖ «សត្វលាសម្រាប់ជាជំនិះដល់ពួកព្រះរាជ្យវង្សនៃទ្រង់ ឯនំបុ័ង និងផ្លែរដូវក្តៅ សម្រាប់ឲ្យពួកកំលោះៗបរិភោគ ហើយស្រាទំពាំងបាយជូរ សម្រាប់អ្នកណាដែលហេវនៅទីរហោស្ថាន»។
3
ស្តេចសួរថា៖ «តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា?» ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា "នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកយើងវិញ"»។
4
នោះស្តេចមានរាជឱង្ការទៅស៊ីបាថា៖ «នែ៎ របស់ទ្រព្យទាំងប៉ុន្មាននៃមេភីបូសែត ជារបស់ឯងវិញ»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណរបស់ទ្រង់ផង»។
5
រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
6
ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ និងខាងឆ្វេង។
7
ស៊ីម៉ាយវាជេរដូច្នេះថា៖ «អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ
8
ព្រះយេហូវ៉ាបានទម្លាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់ស្ដេចសូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡុម ជាកូនឯងវិញ មើល៍ ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ព្រោះឯងជាមនុស្សខ្ចាយឈាម»។
9
នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា៖ «តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណាជាអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ»។
10
ស្តេចមានរាជឱង្ការថា៖ «នែ៎ កូនសេរូយ៉ាអើយ តើយើងនឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាបានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះ តើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ»។
11
រួចដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយ និងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា៖ «មើល៍ អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់វាមកហើយ។
12
ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។
13
នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង
14
យ៉ាងនោះស្តេច និងប្រជាជនទាំងប៉ុន្មានដែលនៅជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ ទាំងអស់កម្លាំង ហើយសម្រាកនៅទីនោះ។
15
រីឯអាប់សាឡុម និងប្រជាជនទាំងអស់ គឺពួកអ៊ីស្រាអែល បានមកដល់ក្រុងយេរូសាឡិម មានទាំងអ័ហ៊ីថូផែលមកជាមួយដែរ
16
ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
17
អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
18
នោះហ៊ូសាយទូលឆ្លើយថា៖ «ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងប្រជាជនទាំងនេះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយអ្នកនោះ។
19
មួយទៀត តើគួរឲ្យទូលបង្គំបម្រើអ្នកណា? តើមិនគួរឲ្យបម្រើនៅចំពោះព្រះរាជបុត្រាទេឬ? ដូច្នេះ ទូលបង្គំនៅបម្រើព្រះករុណា ដូចជាបានបម្រើព្រះបិតាដែរ»។
20
ពេលនោះ អាប់សាឡុមមានរាជឱង្ការទៅអ័ហ៊ីថូផែលថា៖ «ចូរបង្ហាញគំនិតរបស់អ្នក ឲ្យយើងដឹងថាត្រូវធ្វើយ៉ាងណា?»
21
អ័ហ៊ីថូផែលក៏ឆ្លើយថា៖ «សូមទ្រង់ចូលទៅឯពួកអ្នកម្នាងរបស់បិតាទ្រង់ ដែលបានទុកឲ្យរក្សាដំណាក់ចុះ នោះពួកអ៊ីស្រាអែលទាំងអស់ និងដឹងថា បិតាទ្រង់ស្អប់ខ្ពើមដល់ទ្រង់ហើយ នោះពួកអ្នកទាំងប៉ុន្មានដែលនៅជាមួយទ្រង់ គេនឹងមានកម្លាំងឡើង»។
22
ដូច្នេះ គេក៏បោះជំរំនៅលើដំបូលដំណាក់ថ្វាយអាប់សាឡុម រួចទ្រង់ក៏ចូលទៅឯពួកអ្នកម្នាងរបស់បិតា ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញច្បាស់។
23
នៅគ្រានោះ យោបល់របស់អ័ហ៊ីថូផែលបានផ្ដល់មកដូចជាអ្នកដែលបានប្រឹក្សានឹងព្រះបន្ទូលរបស់ព្រះ ការដែលលោកជួយគំនិត ទោះទាំងព្រះបាទដាវីឌ និងអាប់សាឡុម តែងតែធ្វើតាមយោបល់របស់លោកទាំងអស់។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24