bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 15
2 Samuel 15
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
1
រួចអំពីនោះមក អាប់សាឡុមចាត់ចែងរទេះ និងសេះ ហើយមនុស្សហាសិបនាក់ សម្រាប់រត់ខាងមុខទ្រង់
2
ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡុមហៅអ្នកនោះមកសួរថា៖ «អ្នកមកពីស្រុកណា»។ គេទូលឆ្លើយថា៖ «ទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ មកពីកុលសម្ព័ន្ធណាមួយក្នុងសាសន៍អ៊ីស្រាអែល»
3
ទើបអាប់សាឡុមមានរាជឱង្ការថា៖ «មើល៍ ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណា ឲ្យស្តាប់រឿងអ្នកទេ»។
4
អាប់សាឡុមក៏មានរាជឱង្ការថែមទៀតថា៖ «ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជម្រះឲ្យគេតាមយុត្តិធម៌»។
5
នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ ស្ដេចក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ
6
អាប់សាឡុមតែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជម្រះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកអ៊ីស្រាអែលទាំងឡាយ។
7
លុះដល់ចុងឆ្នាំទីបួន អាប់សាឡុមទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅឯក្រុងហេប្រុន ដើម្បីលាបំណន់ ដែលទូលបង្គំបានបន់ដល់ព្រះយេហូវ៉ា
8
ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា»។
9
ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ»។ ដូច្នេះ អាប់សាឡមក៏ក្រោកឡើង ទៅឯក្រុងហេប្រុន។
10
រួចចាត់មនុស្សឲ្យទៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន ប្រាប់ដោយសម្ងាត់ថា "កាលណាឮសូរផ្លុំត្រែ នោះត្រូវស្រែកប្រកាសឡើងថា អាប់សាឡុម ទ្រង់បានសោយរាជ្យ នៅក្រុងហេប្រុនហើយ"»។
11
មានមនុស្សពីររយនាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយអាប់សាឡុម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
12
ហើយកំពុងដែលអាប់សាឡុមថ្វាយយញ្ញបូជា ទ្រង់ក៏ចាត់គេឲ្យទៅហៅអ័ហ៊ីថូផែល ជាអ្នកស្រុកគីឡោ ដែលជាបុរោហិតរបស់ដាវីឌ ឲ្យមកពីគីឡោ ជាក្រុងរបស់ខ្លួនដែរ ការក្បត់នេះ ក៏បានកើតកាន់តែខ្លាំងឡើង ដ្បិតមានប្រជាជនចុះចូលខាងអាប់សាឡុមរឹតតែច្រើនឡើង។
13
គ្រានោះ មានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡុមហើយ
14
ដូច្នេះ ព្រះបាទដាវីឌមានរាជឱង្ការទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមជាមួយទ្រង់ថា៖ «ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡុមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើង ហើយប្រហារពួកក្រុងដោយមុខដាវ»។
15
ពួកមហាតលិករបស់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអង្គម្ចាស់នៃទូលបង្គំហើយ
16
នោះស្ដេចក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាងដប់នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ
17
ស្ដេចយាងចេញទៅមានទាំងពួកទ្រង់ទាំងអស់ ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត
18
ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
19
ស្ដេចមានរាជឱង្ការសួរអ៊ីតតាយ ជាពួកក្រុងកាថថា៖ «ហេតុអ្វីបានជាអ្នកមកជាមួយពួកយើងដូច្នេះ? ចូរត្រឡប់ទៅនៅជាមួយស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ។
20
អ្នកទើបមកពីម្សិលមិញ តើថ្ងៃនេះគួរឲ្យយើង នាំអ្នកមកដើរសាត់ព្រាត់ ទៅជាមួយយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬ? ចូរត្រឡប់ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឲ្យអ្នកបានប្រកបដោយសេចក្ដីមេត្តាករុណា និងសេចក្ដីពិតត្រង់ចុះ»។
21
ប៉ុន្តែ អ៊ីតតាយទូលតបថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មថា នៅកន្លែងណាដែលព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ ឬរស់ក្តី នោះទូលបង្គំ ជាបាវបម្រើទ្រង់ និងនៅទីនោះដែរ»។
22
ដូច្នេះ ដាវីឌមានរាជឱង្ការប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយ ជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ
23
ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយប្រជាជនក៏ឆ្លងទៅ ឯស្តេច ទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅ តាមផ្លូវដែលនាំទៅឯទីរហោស្ថាន។
24
រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហិបសញ្ញារបស់ព្រះផង គេក៏ដាក់ហិបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកប្រជាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
25
រួចស្តេចមានរាជឱង្ការទៅសាដុកថា ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ ប្រសិនបើយើងនឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង
26
តែបើទ្រង់មានរាជឱង្ការមកដូច្នេះថា យើងមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល៍ យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើងតាមព្រះហឫទ័យចុះ
27
ស្ដេចក៏មានរាជឱង្ការទៅសង្ឃសាដុកទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
28
ឯយើង យើងនឹងចាំនៅត្រង់វាលនៃទីរហោស្ថាន ដរាបដល់មានដំណឹងមកបញ្ជាក់ដល់យើង
29
ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹងនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។
30
ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
31
មានម្នាក់ទូលព្រះបាទដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់ជាមួយអាប់សាឡុមដែរ។ នោះព្រះបាទដាវីឌអធិស្ឋានទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ»។
32
ពេលព្រះបាទដាវីឌបានយាងទៅដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគីចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក និងដីនៅលើក្បាល
33
ដាវីឌមានរាជឱង្ការទៅលោកថា៖ «បើអ្នកទៅជាមួយយើង អ្នកនឹងក្លាយជាបន្ទុកដល់យើងហើយ។
34
ប៉ុន្តែ ប្រសិនបើអ្នកត្រឡប់ទៅទីក្រុងវិញ ហើយទូលដល់អាប់សាឡុមថា "បពិត្រព្រះករុណា ទូលបង្គំសូមថ្វាយខ្លួនធ្វើជាខ្ញុំបម្រើរបស់ទ្រង់ ដូចជាបានធ្វើជាខ្ញុំបម្រើដល់បិតាទ្រង់កាលពីដើមដែរ"។ ធ្វើដូច្នេះ នោះអ្នកនឹងអាចឈ្នះសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែលឲ្យយើងបាន។
35
នៅទីនោះ អ្នកក៏មានសង្ឃសាដុក និងសង្ឃអ័បៀថើរនៅជាមួយដែរ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក ចូរប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរឲ្យដឹងផង។
36
លោកទាំងពីរនោះមានកូនពីរនាក់នៅជាមួយ គឺអ័ហ៊ីម៉ាស ជាកូនសាដុក និងយ៉ូណាថាន ជាកូនអ័បៀថើរ អ្នកត្រូវចាត់មកឲ្យយើងដឹងពីគ្រប់សេចក្ដីដែលអ្នកឮ»។
37
ដូច្នេះ ហ៊ូសាយ ជាសម្លាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡុមក៏យាងចូលមកដល់ក្រុងយេរូសាឡិមដែរ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
2 Samuel Commentaries
→
Devotional
2 Samuel Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦) Study Bible
→