bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 1
2 Corinthians 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
2
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
3
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះបិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការកម្សាន្តចិត្តគ្រប់បែបយ៉ាង——ព្រះអង្គសមនឹងទទួលការលើកតម្កើង!
4
គឺព្រះអង្គហើយ ដែលតែងតែកម្សាន្តចិត្តយើងក្នុងអស់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដែលនៅក្នុងទុក្ខវេទនាគ្រប់បែបយ៉ាងបានដែរ ដោយការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់ទទួលពីព្រះ
5
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទកើនឡើងដល់យើងយ៉ាងណា ការកម្សាន្តចិត្តរបស់យើងក៏កើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។
6
ប្រសិនបើយើងរងទុក្ខ នោះគឺដើម្បីជាការកម្សាន្តចិត្ត និងជាការសង្គ្រោះដល់អ្នករាល់គ្នា; ប្រសិនបើយើងទទួលការកម្សាន្តចិត្ត នោះគឺដើម្បីជាការកម្សាន្តចិត្ត ដល់អ្នករាល់គ្នា ហើយការកម្សាន្តចិត្តនេះចេញឥទ្ធិពល នៅពេលអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ជាទុក្ខលំបាកដូចដែលយើងកំពុងរងទុក្ខនោះដែរ។
7
សេចក្ដីសង្ឃឹមរបស់យើងចំពោះអ្នករាល់គ្នា មិនរង្គើឡើយ ដោយយើងដឹងហើយថា ដូចដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាកជាមួយយើងយ៉ាងណា អ្នករាល់គ្នាក៏មានចំណែកក្នុងការកម្សាន្តចិត្តជាមួយយើងយ៉ាងនោះដែរ។
8
បងប្អូនអើយ យើងមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីទុក្ខវេទនារបស់យើងដែលកើតឡើងនៅអាស៊ីទេ គឺយើងរងសម្ពាធហួសប្រមាណ លើសពីកម្លាំងរបស់យើង រហូតដល់យើងអស់សង្ឃឹមថានឹងបានរស់ទៀតផង។
9
ជាការពិត យើងមានអារម្មណ៍ដូចជាត្រូវបានកាត់ទោសប្រហារជីវិតក្នុងខ្លួន។ នេះគឺដើម្បីកុំឲ្យយើងទុកចិត្តលើខ្លួនឯងឡើយ គឺឲ្យទុកចិត្តលើព្រះដែលលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
10
ព្រះអង្គបានស្រោចស្រង់យើងពីគ្រោះថ្នាក់ដល់ជីវិតដ៏ធំយ៉ាងនេះ ហើយ ហើយព្រះអង្គនឹងស្រោចស្រង់យើងទៀត——យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងនៅតែស្រោចស្រង់យើងទៀតជាមិនខាន។
11
អ្នករាល់គ្នាក៏អាចចូលរួមជួយយើងបានដោយការអធិស្ឋាន ដើម្បីឲ្យមនុស្សជាច្រើនអរព្រះគុណដោយព្រោះយើង ចំពោះព្រះគុណដែលប្រទានមកយើង តាមរយៈការអធិស្ឋានរបស់មនុស្សជាច្រើន។
12
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
13
តាមពិត យើងសរសេរមកអ្នករាល់គ្នា មិនមែនជាអ្វីផ្សេង ក្រៅពីអ្វីដែលអ្នករាល់គ្នាអាចអាន និងយល់បាននោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ច្បាស់ទាំងស្រុង
14
ដូចដែលអ្នករាល់គ្នាបានយល់ពីយើងខ្លះៗថា នៅថ្ងៃរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង យើងជាមោទនភាពរបស់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាជាមោទនភាពរបស់យើងដែរ។
15
ដោយមានទំនុកចិត្តនេះ ខ្ញុំតែងតែមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលគុណប្រយោជន៍ជាលើកទីពីរ
16
គឺខ្ញុំចង់ធ្វើដំណើរឆ្លងកាត់អ្នករាល់គ្នាទៅម៉ាសេដូន ហើយត្រឡប់ពីម៉ាសេដូនមករកអ្នករាល់គ្នាវិញ រួចឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំទៅយូឌា។
17
ពេលខ្ញុំមានបំណងដូច្នេះ តើខ្ញុំបានប្រព្រឹត្តដោយធ្វេសប្រហែសឬ? ឬមួយក៏អ្វីដែលខ្ញុំសម្រេច ខ្ញុំសម្រេចតាមសាច់ឈាម បានជាសម្រាប់ខ្ញុំ “មែនៗ” គឺ “ទេៗ” ដែរ?
18
ព្រះទ្រង់ស្មោះត្រង់ ពាក្យសម្ដីរបស់យើងចំពោះអ្នករាល់គ្នាមិនមែនជា “មែន” ផង “ទេ” ផងនោះទេ។
19
ជាការពិត ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ ដែលត្រូវបានប្រកាសក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង គឺតាមរយៈខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ ព្រះអង្គមិនមែន “មែន” ផង “ទេ” ផងនោះទេ គឺនៅក្នុងព្រះអង្គមានតែ “មែន”។
20
ដ្បិតសេចក្ដីសន្យាទាំងអស់របស់ព្រះ គឺជា “មែន” នៅក្នុងព្រះគ្រីស្ទ ហេតុនេះហើយបានជាយើងពោលថា “អាម៉ែន” ដល់ព្រះ តាមរយៈព្រះគ្រីស្ទ ដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ។
21
ពោលគឺ ព្រះអង្គដែលតាំងយើងជាមួយអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ព្រមទាំងចាក់ប្រេងអភិសេកលើយើង គឺជាព្រះ។
22
ព្រះអង្គបានបោះត្រាលើយើង ព្រមទាំងប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជាថ្លៃកក់។
23
ខ្ញុំសូមព្រះធ្វើជាសាក្សីឲ្យព្រលឹងរបស់ខ្ញុំថា ដែលខ្ញុំមិនទាន់មកកូរិនថូស គឺដើម្បីត្រាប្រណីដល់អ្នករាល់គ្នា។
24
នេះមិនមែនថា យើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ យើងជាអ្នករួមការងារ ដើម្បីជាអំណររបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាឈរមាំដោយសារតែជំនឿ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13