bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 2
2 Corinthians 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
1
ដូច្នេះ ខ្ញុំបានសម្រេចចិត្តក្នុងការនេះដោយខ្លួនខ្ញុំថា ខ្ញុំនឹងមិនមករកអ្នករាល់គ្នាដោយនាំទុក្ខព្រួយមកទៀតឡើយ។
2
ដ្បិតប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ចុះតើអ្នកណានឹងធ្វើឲ្យខ្ញុំអរសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ?
3
ខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនព្រួយចិត្តដោយសារតែអ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ពីព្រោះខ្ញុំជឿជាក់លើអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ គឺជាអំណររបស់អ្នកទាំងអស់គ្នាដែរ។
4
ដ្បិតដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាទាំងទឹកភ្នែកជាច្រើន គឺសរសេរដោយចេញពីទុក្ខវេទនាដ៏ធំ និងការឈឺចាប់នៃចិត្ត ហើយមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ដែលខ្ញុំមានជាពិសេសចំពោះអ្នករាល់គ្នា។
5
ប្រសិនបើមានអ្នកណាបានបង្កការព្រួយចិត្ត អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺបានធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយចិត្តវិញ ត្រឹមកម្រិតណាមួយ——ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យនិយាយធ្ងន់ពេក។
6
ទោសនោះដែលអ្នករាល់គ្នាភាគច្រើនបានដាក់លើមនុស្សបែបនោះ ល្មមហើយ។
7
ដូច្នេះ ស៊ូឲ្យអ្នករាល់គ្នាលើកលែងទោស ហើយសម្រាលទុក្ខអ្នកនោះវិញ ក្រែងលោគាត់ត្រូវទុក្ខព្រួយដ៏ហួសប្រមាណលេបបាត់ទៅ។
8
ដោយហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបញ្ជាក់សេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាដល់គាត់។
9
តាមពិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសារតែការនេះឯង គឺដើម្បីបានដឹងពីអត្តចរិតដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬយ៉ាងណា។
10
អ្នកណាក៏ដោយដែលអ្នករាល់គ្នាលើកលែងទោសអំពីរឿងអ្វីមួយ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ជាការពិត ប្រសិនបើខ្ញុំបានលើកលែងទោសអំពីរឿងអ្វីមួយ អ្វីដែលខ្ញុំលើកលែងទោសនោះ គឺខ្ញុំលើកលែងទោសនៅចំពោះព្រះភក្ត្រព្រះគ្រីស្ទហើយ ដោយយល់ដល់អ្នករាល់គ្នា
11
ដើម្បីកុំឲ្យយើងត្រូវសាតាំងឆ្លៀតឱកាសឡើយ ដ្បិតមិនមែនថាយើងមិនស្គាល់ល្បិចរបស់វាទេ។
12
កាលខ្ញុំបានទៅទ្រអាសដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទ ទោះបីជាទ្វារបានបើកឲ្យខ្ញុំក្នុងព្រះអម្ចាស់ហើយក៏ដោយ
13
ក៏ខ្ញុំមិនបានស្ងប់ក្នុងវិញ្ញាណរបស់ខ្ញុំសោះ ពីព្រោះខ្ញុំរកមិនឃើញទីតុសបងប្អូនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏លាបងប្អូននៅទីនោះ ហើយចេញដំណើរទៅម៉ាសេដូន។
14
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
15
ដ្បិតយើងជាក្លិនពិដោររបស់ព្រះគ្រីស្ទដល់ព្រះ ក្នុងចំណោមអ្នកដែលកំពុងបានសង្គ្រោះ និងក្នុងចំណោមអ្នកដែលកំពុងវិនាស;
16
ចំពោះអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅសេចក្ដីស្លាប់ រីឯចំពោះអ្នកដែលកំពុងបានសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅជីវិត។ តើនរណាស័ក្ដិសមនឹងការងារទាំងនេះ?
17
ជាការពិត យើងមិនដូចមនុស្សជាច្រើនដែលយកព្រះបន្ទូលរបស់ព្រះជារបររកស៊ីនោះទេ ផ្ទុយទៅវិញ យើងនិយាយដូចជាមនុស្សស្មោះត្រង់ គឺដូចជានិយាយចេញពីព្រះ នៅចំពោះព្រះ ក្នុងព្រះគ្រីស្ទ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13