bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 5
2 Corinthians 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
1
យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។
2
តាមពិត យើងតែងតែថ្ងូរនៅក្នុងលំនៅនេះ ដោយចង់ស្លៀកពាក់លំនៅរបស់យើងពីស្ថានសួគ៌យ៉ាងខ្លាំង។
3
ប្រសិនបើយើងពិតជាស្លៀកពាក់មែន នោះយើងមិនត្រូវគេឃើញថាអាក្រាតទេ ។
4
ដ្បិតពេលយើងនៅក្នុងរោងនេះ យើងថ្ងូរដោយរងសម្ពាធ មិនមែនដោយសារយើងចង់ដោះចេញទេ គឺដោយសារចង់ស្លៀកពាក់វិញ ដើម្បីឲ្យអ្វីដែលរមែងតែងតែស្លាប់ត្រូវជីវិតលេបបាត់ទៅ។
5
អ្នកដែលរៀបចំយើងសម្រាប់ការនេះគឺព្រះ; ព្រះអង្គបានប្រទានព្រះវិញ្ញាណជាថ្លៃកក់ដល់យើង។
6
ដោយហេតុនេះ យើងក្លាហានជានិច្ច ទាំងដឹងថាពេលយើងស្ថិតនៅក្នុងរូបកាយនេះ យើងនៅឆ្ងាយពីព្រះអម្ចាស់——
7
ដ្បិតយើងដើរដោយជំនឿ មិនមែនដោយការមើលឃើញទេ——
8
ដូច្នេះ យើងក្លាហាន ហើយសុខចិត្តឃ្លាតឆ្ងាយពីរូបកាយនេះទៅនៅជាមួយព្រះអម្ចាស់ប្រសើរជាង។
9
ដោយហេតុនេះ យើងកំណត់មហិច្ឆតារបស់យើងគឺបំពេញព្រះហឫទ័យព្រះអង្គ ទោះបីជាយើងនៅក្នុងរូបកាយក្ដី នៅឆ្ងាយពីរូបកាយក្ដី
10
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
11
ហេតុនេះហើយបានជាយើងបញ្ចុះបញ្ចូលគេ ដោយសារយើងស្គាល់ការកោតខ្លាចព្រះអម្ចាស់។ យើងត្រូវព្រះស្គាល់ច្បាស់ហើយ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងត្រូវបានស្គាល់ច្បាស់ដល់សតិសម្បជញ្ញៈរបស់អ្នករាល់គ្នាដែរ។
12
យើងមិនមែនណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាអួតអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបនឹងពួកអ្នកដែលអួតពីសំបកក្រៅ មិនមែនពីក្នុងចិត្ត
13
ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះគឺដើម្បីព្រះ ហើយប្រសិនបើយើងដឹងស្មារតី នោះគឺដើម្បីអ្នករាល់គ្នា។
14
ជាការពិត សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទជំរុញយើង ដោយសារយើងបានយល់ឃើញដូច្នេះថា មនុស្សម្នាក់ បានស្លាប់ជំនួសមនុស្សទាំងអស់ ដូច្នេះមនុស្សទាំងអស់បានស្លាប់ហើយ;
15
ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យអ្នកដែលនៅរស់ បានរស់សម្រាប់ខ្លួនឯងទៀតឡើយ គឺឲ្យរស់សម្រាប់ព្រះអង្គដែលសុគត និងត្រូវបានលើកឲ្យរស់ឡើងវិញសម្រាប់ពួកគេ។
16
ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើងមិនរាប់អ្នកណាតាមរបៀបសាច់ឈាមឡើយ។ ទោះបីជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមរបៀបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងលែងស្គាល់ព្រះអង្គតាមរបៀបនេះទៀតហើយ។
17
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់ ។
18
ការទាំងអស់នេះបានចេញពីព្រះដែលផ្សះផ្សាយើងនឹងអង្គទ្រង់តាមរយៈព្រះគ្រីស្ទ ព្រមទាំងប្រទានការងារបម្រើនៃការផ្សះផ្សានេះដល់យើង។
19
នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។
20
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។
21
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13