bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 8
2 Corinthians 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
1
បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីព្រះគុណរបស់ព្រះដែលបានប្រទានដល់ក្រុមជំនុំទាំងឡាយនៅម៉ាសេដូន
2
គឺថា ក្នុងការពិសោធយ៉ាងខ្លាំងនៃទុក្ខវេទនា នោះអំណរដ៏សម្បូរហូរហៀរ និងភាពក្រីក្រក្រៃលែងរបស់ពួកគេ បានហូរចេញទៅជាភាពបរិបូរនៃចិត្តទូលាយរបស់ពួកគេ។
3
ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេបានស្ម័គ្រចិត្តតាមសមត្ថភាពរបស់ខ្លួន រហូតដល់លើសពីសមត្ថភាពរបស់ខ្លួនទៅទៀត
4
ទាំងសូមយើងដោយពាក្យទទូចអង្វរយ៉ាងខ្លាំងនូវឯកសិទ្ធិរួមចំណែកក្នុងការងារបម្រើដល់វិសុទ្ធជន។
5
ពួកគេធ្វើដូច្នេះ លើសពីការរំពឹងទុករបស់យើង គឺមុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ ហើយបន្ទាប់មកដល់យើង តាមបំណងព្រះហឫទ័យរបស់ព្រះ។
6
ដូច្នេះ ដូចដែលទីតុសបានចាប់ផ្ដើមធ្វើការងារសប្បុរសធម៌នេះយ៉ាងណា យើងក៏ជំរុញគាត់ឲ្យបង្ហើយយ៉ាងនោះ នៅក្នុងចំណោមអ្នករាល់គ្នាដែរ។
7
រីឯអ្នករាល់គ្នាវិញ សូមឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការងារសប្បុរសធម៌នេះ ដូចដែលអ្នករាល់គ្នាកំពុងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ដែរ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែងគ្រប់ជំពូក និងក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះយើង ។
8
ខ្ញុំនិយាយដូច្នេះ មិនមែនជាការបញ្ជាទេ គឺខ្ញុំកំពុងពិសោធមើលសេចក្ដីស្រឡាញ់ដ៏ពិតត្រង់របស់អ្នករាល់គ្នាដោយចិត្តខ្នះខ្នែងរបស់អ្នកដទៃ។
9
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ទោះបីជាព្រះអង្គមានស្ដុកស្ដម្ភក៏ដោយ ក៏ព្រះអង្គបានត្រឡប់ជាក្រដោយយល់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានស្ដុកស្ដម្ភ ដោយភាពក្រីក្ររបស់ព្រះអង្គ។
10
ខ្ញុំសូមផ្ដល់យោបល់ក្នុងរឿងនេះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា។ តាំងពីឆ្នាំមុន អ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តទៀតផង
11
ដូច្នេះឥឡូវនេះ ចូរបង្ហើយការនេះចុះ។ ដូចដែលអ្នករាល់គ្នាមានចិត្តសង្វាតចង់ធ្វើយ៉ាងណា ចូរឲ្យបង្ហើយយ៉ាងនោះ តាមអ្វីដែលអ្នករាល់គ្នាមានចុះ។
12
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
13
នេះមិនមែនដើម្បីឲ្យអ្នកឯទៀតធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនាទេ គឺដើម្បីឲ្យស្មើគ្នាវិញ។
14
នៅសព្វថ្ងៃនេះ ភាពបរិបូររបស់អ្នករាល់គ្នាអាចបំពេញភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីនៅថ្ងៃក្រោយ ភាពបរិបូររបស់អ្នកទាំងនោះបានបំពេញភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ធ្វើដូច្នោះទើបស្មើគ្នា។
15
ដូចដែលមានសរសេរទុកមកថា: “អ្នកដែលប្រមូលបានច្រើន ក៏មិនសល់ អ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ”។
16
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលព្រះអង្គបានប្រទានសេចក្ដីខ្នះខ្នែងមកក្នុងចិត្តរបស់ទីតុស ជាសេចក្ដីខ្នះខ្នែងដូចគ្នាដែលខ្ញុំមានចំពោះអ្នករាល់គ្នា។
17
ដ្បិតគាត់បានទទួលយកការជំរុញទឹកចិត្តរបស់យើង ក៏មានចិត្តខ្នះខ្នែងកាន់តែខ្លាំង ហើយចេញដំណើរទៅរកអ្នករាល់គ្នាដោយស្ម័គ្រចិត្ត។
18
យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ដែរ។ បងប្អូនម្នាក់នោះត្រូវក្រុមជំនុំទាំងអស់សរសើរអំពីការប្រកាសដំណឹងល្អ។
19
មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញ ចិត្តសង្វាតរបស់យើង។
20
យើងប្រយ័ត្នប្រយែងដូច្នេះ ដើម្បីកុំឲ្យអ្នកណារិះគន់យើងអំពីអំណោយដ៏បរិបូរដែលយើងកំពុងចាត់ចែងនេះឡើយ
21
ដ្បិតយើងគិតគូរធ្វើត្រឹមត្រូវ មិនគ្រាន់តែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមនុស្សដែរ។
22
យើងបានចាត់បងប្អូនរបស់យើងម្នាក់ទៀតឲ្យទៅជាមួយពួកគេ។ យើងបានពិសោធគាត់ជាញឹកញាប់ក្នុងការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង ឥឡូវនេះគាត់មានចិត្តខ្នះខ្នែងកាន់តែខ្លាំងជាងមុនទៅទៀត ដោយសារគាត់មានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។
23
ចំពោះទីតុស គាត់ជាដៃគូរបស់ខ្ញុំ ហើយសម្រាប់អ្នករាល់គ្នាគាត់ជាអ្នករួមការងារ រីឯបងប្អូនពីរនាក់នោះ ជាអ្នកនាំសាររបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ទ។
24
ដូច្នេះ ចូរបង្ហាញដល់ពួកគេនៅចំពោះក្រុមជំនុំ នូវភស្តុតាងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនភាពរបស់យើងអំពីអ្នករាល់គ្នា៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13