bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 13
2 Corinthians 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
1
នេះជាលើកទីបីហើយ ដែលខ្ញុំមករកអ្នករាល់គ្នា។ “ហេតុការណ៍ទាំងអស់យកជាការបាន តាមរយៈមាត់របស់សាក្សីពីរ ឬបីនាក់”។
2
ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ
3
ពីព្រោះអ្នករាល់គ្នាកំពុងរកភស្តុតាងដែលបញ្ជាក់ថាព្រះគ្រីស្ទកំពុងមានបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះចេស្ដាក្នុងចំណោមអ្នករាល់គ្នា។
4
ជាការពិត ព្រះអង្គត្រូវគេឆ្កាងដោយសារតែភាពខ្សោយ ប៉ុន្តែមានព្រះជន្មរស់ដោយសារតែព្រះចេស្ដារបស់ព្រះ។ រីឯយើងក៏ខ្សោយក្នុងព្រះអង្គមែន ប៉ុន្តែចំពោះអ្នករាល់គ្នា យើងនឹងរស់ជាមួយព្រះអង្គដោយសារតែព្រះចេស្ដារបស់ព្រះ។
5
ចូរពិចារណាខ្លួនឯងមើល៍ ថាតើអ្នករាល់គ្នាស្ថិតក្នុងជំនឿឬយ៉ាងណា។ ចូរពិសោធខ្លួនឯងមើល៍ចុះ។ ឬមួយក៏ខ្លួនអ្នករាល់គ្នាផ្ទាល់មិនយល់ឃើញទេឬ ថាព្រះយេស៊ូវគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា? លើកលែងតែអ្នករាល់គ្នាជាមនុស្សធ្លាក់ចេញពីការពិសោធប៉ុណ្ណោះ។
6
ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងឃើញថា យើងមិនមែនជាមនុស្សធ្លាក់ចេញពីការពិសោធឡើយ។
7
យើងអធិស្ឋានទៅព្រះ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តការអាក្រក់អ្វីមួយឡើយ។ នេះមិនមែនដើម្បីឲ្យមើលទៅដូចជាយើងបានជាប់ការពិសោធនោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការល្អ ទោះបីមើលទៅដូចជាយើងធ្លាក់ចេញពីការពិសោធក៏ដោយ។
8
ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានឡើយ គឺអាចធ្វើអ្វីបានសម្រាប់តែសេចក្ដីពិតប៉ុណ្ណោះ។
9
ជាការពិត យើងអរសប្បាយ កាលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ; យើងអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
10
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
11
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
12
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ វិសុទ្ធជនទាំងអស់គ្នាផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
13
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំងការប្រកបគ្នានៃព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅជាមួយអ្នកទាំងអស់គ្នា! ៕៚
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13