bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 9
2 Corinthians 9
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
ចំពោះការងារបម្រើដល់វិសុទ្ធជន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ
2
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
3
យ៉ាងណាមិញ ខ្ញុំបានចាត់បងប្អូនឲ្យទៅ ដើម្បីកុំឲ្យអំនួតរបស់យើងអំពីអ្នករាល់គ្នា ទៅជាឥតប្រយោជន៍ក្នុងរឿងនេះឡើយ និងដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចដែលខ្ញុំបាននិយាយមែន
4
ក្រែងលោប្រសិនបើមានអ្នកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់រៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏អាម៉ាស់មុខដែរ ដោយសារបានទុកចិត្តដូច្នេះ។
5
ដោយហេតុនេះ ខ្ញុំយល់ឃើញថាត្រូវតែជំរុញបងប្អូនឲ្យមករកអ្នករាល់គ្នាជាមុន ហើយរៀបចំទុកមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាតាំងពីមុនមក ដើម្បីឲ្យវាត្រូវបានរៀបចំជាស្រេច ទុកជាអំណោយ មិនមែនជាការជំរិតទេ។
6
សូមចងចាំការនេះដែលថា អ្នកដែលសាបព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកដែលសាបព្រោះដោយសទ្ធា អ្នកនោះនឹងច្រូតបានដោយសទ្ធា។
7
ម្នាក់ៗត្រូវឲ្យ ដូចដែលបានសម្រេចក្នុងចិត្តហើយ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់អ្នកដែលឲ្យដោយចិត្តរីករាយ។
8
ព្រះអាចធ្វើឲ្យព្រះគុណគ្រប់យ៉ាងបានសម្បូរហូរហៀរដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសម្បូរហូរហៀរដោយការល្អគ្រប់យ៉ាង ទាំងមានគ្រប់គ្រាន់ទាំងអស់ក្នុងគ្រប់ជំពូកជានិច្ច
9
ដូចដែលមានសរសេរទុកមកថា: “អ្នកនោះបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត”។
10
ព្រះអង្គដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកសាបព្រោះ និងផ្គត់ផ្គង់អាហារ សម្រាប់ហូប ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាផង។
11
អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យបរិបូរក្នុងការទាំងអស់ រហូតដល់មានចិត្តទូលាយក្នុងការទាំងអស់ ដែលនាំឲ្យមានការអរព្រះគុណដល់ព្រះតាមរយៈយើង។
12
ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។
13
ពួកគេបានលើកតម្កើងសិរីរុងរឿងដល់ព្រះ តាមរយៈភស្តុតាងនៃការបម្រើនេះ ដោយព្រោះការចុះចូលរបស់អ្នករាល់គ្នាចំពោះពាក្យសារភាពអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ និងដោយព្រោះចិត្តទូលាយក្នុងការចែកទានដល់ពួកគេ និងមនុស្សទាំងអស់;
14
ហើយពួកគេនឹករលឹកអ្នករាល់គ្នា ទាំងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដោយព្រោះព្រះគុណដ៏ប្រសើរហួសវិស័យរបស់ព្រះ ស្ថិតនៅលើអ្នករាល់គ្នា។
15
សូមអរព្រះគុណដល់ព្រះ ចំពោះអំណោយទានដែលរកពាក្យថ្លែងពុំបានរបស់ព្រះអង្គ!៕
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13