bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 10
2 Corinthians 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ខ្ញុំ ប៉ូល ដែលតាមសំបកក្រៅជាមនុស្សរាបទាបពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្តែក្លាហានចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ គឺខ្ញុំផ្ទាល់សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីសុភាពរាបសា និងក្ដីអនុគ្រោះរបស់ព្រះគ្រីស្ទ។
2
ខ្ញុំសូមអង្វរអ្នករាល់គ្នាថា កុំឲ្យខ្ញុំបង្ហាញភាពក្លាហាននៅពេលខ្ញុំមកដល់ ដោយទំនុកចិត្តដែលខ្ញុំចង់តទល់នឹងអ្នកខ្លះដែលចាត់ទុកយើងថាយើងដើរតាមសាច់ឈាម។
3
ទោះបីជាយើងរស់នៅក្នុងសាច់ឈាមក៏ដោយ ក៏យើងមិនមែនតយុទ្ធតាមសាច់ឈាមឡើយ
4
ដ្បិតគ្រឿងសឹកនៃសង្គ្រាមរបស់យើងមិនមែនខាងសាច់ឈាមទេ គឺមានឫទ្ធានុភាពរបស់ព្រះ សម្រាប់បំផ្លាញបន្ទាយទាំងឡាយ បំផ្លាញហេតុផលផ្សេងៗ
5
និងបំផ្លាញអស់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះដឹងរបស់ព្រះ ហើយចាប់គ្រប់ទាំងគំនិតជាឈ្លើយសឹកដើម្បីឲ្យស្ដាប់បង្គាប់ព្រះគ្រីស្ទ
6
ព្រមទាំងប្រុងប្រៀបនឹងដាក់ទោសការមិនស្ដាប់បង្គាប់គ្រប់យ៉ាង កាលណាការស្ដាប់បង្គាប់របស់អ្នករាល់គ្នាត្រូវបានបំពេញ។
7
អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។
8
ខ្ញុំនឹងមិនអៀនខ្មាសឡើយ ទោះបីជាខ្ញុំបានអួតជ្រុលបន្តិចអំពីសិទ្ធិអំណាចរបស់យើង ដែលព្រះអម្ចាស់បានប្រទានមកដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាទេ
9
ដើម្បីកុំឲ្យមើលទៅដូចជាខ្ញុំបំភ័យអ្នករាល់គ្នាតាមរយៈសំបុត្រ។
10
ដ្បិតមានគេនិយាយថា៖ “សំបុត្ររបស់ប៉ូលធ្ងន់ៗ ហើយខ្លាំងមែន ប៉ុន្តែពេលខ្លួនគាត់នៅជាមួយ គាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ”។
11
មនុស្សបែបនេះត្រូវពិចារណាការនេះថា យើងជាយ៉ាងណាតាមរយៈពាក្យសម្ដីក្នុងសំបុត្រ ពេលយើងមិននៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះ ពេលយើងនៅជាមួយដែរ។
12
តាមពិត យើងមិនហ៊ានរាប់បញ្ចូល ឬប្រៀបផ្ទឹមខ្លួនជាមួយអ្នកខ្លះដែលណែនាំខ្លួនឯងឲ្យគេទទួលយកនោះឡើយ។ ប៉ុន្តែនៅពេលអ្នកទាំងនោះវាស់ខ្លួននឹងគ្នាឯង ហើយប្រៀបផ្ទឹមខ្លួនជាមួយគ្នាឯង នោះពួកគេគ្មានការយល់ដឹងសោះ។
13
រីឯយើងវិញ យើងនឹងមិនអួតហួសកម្រិតឡើយ គឺអួតតាមកម្រិតនៃដែនកំណត់ដែលព្រះបានកំណត់ឲ្យយើង ជាកម្រិតដែលមករហូតដល់អ្នករាល់គ្នាដែរ។
14
ពិតមែនហើយ យើងមិនលូករំលងហួសខ្នាត ហាក់ដូចជាមិនបានមកដល់អ្នករាល់គ្នាឡើយ ដ្បិតយើងបានមករហូតដល់អ្នករាល់គ្នា ដោយនាំដំណឹងល្អរបស់ព្រះគ្រីស្ទមកជាមួយ។
15
យើងមិនអួតហួសកម្រិតអំពីការនឿយហត់របស់អ្នកដទៃឡើយ។ យើងគ្រាន់តែសង្ឃឹមថា ពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង ដែនកំណត់របស់យើងនឹងត្រូវបានពង្រីកយ៉ាងទូលំទូលាយនៅក្នុងចំណោមអ្នករាល់គ្នា
16
ដើម្បីផ្សាយដំណឹងល្អរហូតដល់តំបន់ខាងនាយរបស់អ្នករាល់គ្នា។ នេះមិនមែនដើម្បីអួតអំពីអ្វីដែលបានរៀបចំជាស្រេច នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។
17
យ៉ាងណាមិញ “អ្នកដែលអួត ចូរអួតអំពីព្រះអម្ចាស់”
18
ដ្បិតមិនមែនអ្នកដែលណែនាំខ្លួនឯងឲ្យគេទទួលយកទេ ដែលជាទីគោរពរាប់អាន គឺអ្នកដែលព្រះអម្ចាស់ណែនាំឲ្យទទួលយកនោះវិញ៕
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13