bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 1
Acts 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 2 →
1
ឱ ឯកឧត្ដម ថេវភីលអើយ! ពិតណាស់ហើយ ខ្ញុំបានសរសេរក្នុងសៀវភៅទីមួយ អំពីកិច្ចការទាំងអស់ដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើ និងបង្រៀន
2
រហូតដល់ថ្ងៃដែលព្រះអង្គត្រូវបានទទួលឡើងទៅ ក្រោយពីព្រះអង្គបានបង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកសាវ័កដែលព្រះអង្គបានជ្រើសរើស។
3
បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។
4
ពេលគង់នៅជាមួយពួកគេ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេថា៖ “កុំចាកចេញពីយេរូសាឡិមឡើយ ផ្ទុយទៅវិញ ចូររង់ចាំសេចក្ដីសន្យារបស់ព្រះបិតា ដែលអ្នករាល់គ្នាបានឮពីខ្ញុំហើយ
5
ដ្បិតយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែមិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ”។
6
ដូច្នេះ នៅពេលមកជួបជុំគ្នា ពួកគេទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គនឹងស្ដារអាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?”។
7
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ពេល ឬវេលាដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះអង្គ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាដឹងឡើយ។
8
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
9
បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ត្រូវបានលើកឡើងទៅនៅពេលពួកគេកំពុងសម្លឹងមើល ហើយមានពពកមួយទទួលយកព្រះអង្គបាត់ពីភ្នែកពួកគេ។
10
នៅពេលពួកគេកំពុងសម្លឹងមើលទៅមេឃ ខណៈដែលព្រះយេស៊ូវយាងចាកចេញទៅនោះ មើល៍! មានបុរសពីរនាក់ស្លៀកសម្លៀកបំពាក់ស ឈរនៅក្បែរពួកគេ
11
ហើយនិយាយថា៖ “អ្នកកាលីឡេអើយ ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលទៅមេឃ? ព្រះយេស៊ូវនេះឯងដែលត្រូវបានទទួលឡើងទៅលើមេឃពីអ្នករាល់គ្នា នឹងយាងមកវិញតាមរបៀបដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅលើមេឃយ៉ាងនោះដែរ”។
12
បន្ទាប់មក ពួកគេក៏ត្រឡប់ពីភ្នំមួយដែលហៅថា “ភ្នំដើមអូលីវ” ទៅយេរូសាឡិមវិញ។ ភ្នំនោះនៅជិតយេរូសាឡិម មានចម្ងាយផ្លូវដែលអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងថ្ងៃសប្ប័ទ។
13
នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូន របស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។
14
ពួកគេទាំងអស់គ្នាតែងតែផ្ចង់ស្មារតីដោយមានចិត្តតែមួយក្នុងការអធិស្ឋាន ជាមួយស្ត្រីៗ និងម៉ារាម្ដាយរបស់ព្រះយេស៊ូវ ព្រមទាំងប្អូនៗរបស់ព្រះអង្គផង។
15
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
16
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
17
ជាការពិត គាត់ត្រូវបានរាប់ជាម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារបម្រើនេះ។
18
ប៉ុន្តែអ្នកនេះបានទិញដីមួយកន្លែងដោយរង្វាន់នៃសេចក្ដីទុច្ចរិត ហើយធ្លាក់សំយុងក្បាលបែកពោះ នោះពោះវៀនទាំងអស់របស់គាត់ក៏ធ្លាយចេញមក។
19
ហេតុការណ៍នេះត្រូវមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមបានដឹង បានជាគេហៅដីនោះជាភាសារបស់គេថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាលឈាម’។
20
ដ្បិតមានសរសេរទុកមកក្នុងគម្ពីរទំនុកតម្កើងថា: ‘សូមឲ្យលំនៅរបស់អ្នកនោះបានស្ងាត់ជ្រងំ កុំឲ្យមានអ្នកណារស់នៅទីនោះឡើយ’ ហើយថា: ‘ សូមឲ្យអ្នកផ្សេងទទួលមុខងាររបស់គាត់’។
21
“ដូច្នេះ ត្រូវតែឲ្យម្នាក់ក្នុងអ្នកដែលរួមដំណើរជាមួយពួកយើង នៅគ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងចេញចូលក្នុងចំណោមពួកយើង
22
ចាប់តាំងពីពិធីជ្រមុជទឹករបស់យ៉ូហាន រហូតដល់ថ្ងៃដែលព្រះយេស៊ូវត្រូវបានទទួលឡើងពីពួកយើងទៅ គឺឲ្យម្នាក់ក្នុងអ្នកទាំងនេះធ្វើជាសាក្សីជាមួយយើងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ”។
23
ដូច្នេះ ពួកគេបានលើកឈ្មោះពីរនាក់ គឺយ៉ូសែបដែលគេហៅថាបារសាបាសផងយូស្ទុសផង និងម្នាក់ទៀតគឺម៉ាត់ធាស។
24
ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង
25
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។
26
បន្ទាប់មក ពួកគេក៏ចាប់ឆ្នោតឲ្យពីរនាក់នោះ ហើយឆ្នោតត្រូវលើម៉ាត់ធាស ដូច្នេះគាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំងដប់មួយនាក់៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28