bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 27
Acts 27
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
1
នៅពេលសម្រេចឲ្យយើងចុះសំពៅទៅអ៊ីតាលី គេក៏ប្រគល់ប៉ូល និងអ្នកទោសខ្លះទៀតទៅមេទាហានលើមួយរយនាក់ម្នាក់ឈ្មោះយូលាសនៃកងទាហានរបស់ព្រះចៅអធិរាជ។
2
មានសំពៅមួយពីអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅតំបន់នានាតាមឆ្នេរសមុទ្រអាស៊ី បន្ទាប់ពីជិះសំពៅនោះ យើងក៏ចេញដំណើរទៅ។ អើរីស្តាកអ្នកម៉ាសេដូនពីថែស្សាឡូនីចក៏នៅជាមួយយើងដែរ។
3
នៅថ្ងៃបន្ទាប់ យើងចូលចតនៅស៊ីដូន។ យូលាសបានប្រព្រឹត្តដល់ប៉ូលដោយសប្បុរស គឺលោកបានអនុញ្ញាតឲ្យប៉ូលទៅជួបមិត្តភក្ដិ ដើម្បីបានការទទួលយ៉ាងកក់ក្ដៅពីពួកគេ។
4
ពីទីនោះ យើងចេញសំពៅ ហើយសសៀរតាមស៊ីពរ៍ ពីព្រោះបញ្ច្រាសខ្យល់។
5
ក្រោយពីធ្វើដំណើរឆ្លងកាត់សមុទ្រល្វឹងល្វើយតាមបណ្ដោយគីលីគា និងប៉ាមភីលា យើងក៏ចូលចតនៅមីរ៉ាក្នុងលូគា។
6
នៅទីនោះ មេទាហានលើមួយរយនាក់រកបានសំពៅមួយពីអ័លេក្សានទ្រា ដែលកំពុងធ្វើដំណើរទៅអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។
7
បន្ទាប់មក យើងធ្វើដំណើរយឺតៗជាច្រើនថ្ងៃ ហើយមកដល់តាមបណ្ដោយគ្នីដូសទាំងពិបាក។ ដោយសារខ្យល់មិនព្រមឲ្យយើងទៅមុខបាន យើងក៏សសៀរតាមក្រែតទល់មុខនឹងសាលម៉ូនេ។
8
ក្រោយពីធ្វើដំណើរសសៀរកោះនោះទាំងពិបាក យើងក៏មកដល់កន្លែងមួយដែលហៅថា “កំពង់ផែល្អ” ដែលមានទីក្រុងឡាសេនៅជិត។
9
ដោយព្រោះច្រើនថ្ងៃបានកន្លងផុតទៅ ហើយការធ្វើដំណើរតាមសមុទ្រស្ថិតក្នុងភាពគ្រោះថ្នាក់ ដ្បិតបុណ្យតមអាហារ ក៏កន្លងផុតទៅហើយ ដូច្នេះប៉ូលក្រើនរំលឹកទាំងអស់គ្នា
10
ថា៖ “អ្នករាល់គ្នាអើយ ខ្ញុំយល់ឃើញថា ដំណើរតាមសមុទ្រខាងមុខនេះ នឹងមានគ្រោះថ្នាក់ និងការខាតបង់ជាច្រើន មិនគ្រាន់តែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង”។
11
ប៉ុន្តែមេទាហានលើមួយរយនាក់ទុកចិត្តនាយនាវា និងម្ចាស់សំពៅជាជាងអ្វីដែលប៉ូលនិយាយ
12
ណាមួយកំពង់ផែនេះមិនស្រួលសម្រាប់ការចាំឲ្យផុតរដូវរងា ដូច្នេះពួកគេភាគច្រើនចេញយោបល់ឲ្យចេញសំពៅពីទីនោះ ក្រែងលោអាចទៅដល់ហ្វេនីចបាន ដើម្បីចាំឲ្យផុតរដូវរងា។ ហ្វេនីចជាកំពង់ផែមួយនៅក្រែត ដែលបែរមុខទៅទិសខាងត្បូងឆៀងខាងលិច និងទិសខាងជើងឆៀងខាងលិច។
13
ពេលនោះ ខ្យល់ទិសខាងត្បូងបក់រំភើយៗមក នោះពួកគេគិតថាបានសម្រេចតាមបំណងហើយ ក៏លើកយុថ្កា ធ្វើដំណើរសសៀរក្បែរឆ្នេរក្រែត។
14
ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន មានខ្យល់ព្យុះដែលគេហៅថា “ខ្យល់ឦសាន” បានបក់បោកពីកោះនោះមក។
15
ដោយសារសំពៅជាប់ក្នុងខ្យល់ព្យុះនោះ ហើយមិនអាចបើកបញ្ច្រាសខ្យល់បាន យើងក៏បណ្ដោយឲ្យសំពៅរសាត់តាមខ្យល់ទៅ។
16
នៅពេលសសៀរពីក្រោយកោះតូចមួយដែលហៅថាក្លូដេ ទើបយើងគ្រប់គ្រងសំប៉ានបានទាំងពិបាក។
17
ក្រោយពីលើកសំប៉ានហើយ គេយកខ្សែពួរចងព័ទ្ធសំពៅ។ ដោយសារគេខ្លាច ក្រែងលោកឿងនឹងពំនូកខ្សាច់សៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះ ទុកឲ្យសំពៅរសាត់តាមខ្យល់។
18
យើងនៅតែត្រូវព្យុះបក់បោកយ៉ាងខ្លាំង ដូច្នេះនៅថ្ងៃបន្ទាប់ គេក៏ចាប់ផ្ដើមបោះទំនិញចោលក្នុងសមុទ្រ។
19
នៅថ្ងៃទីបី គេក៏បោះឧបករណ៍សំពៅចោលដោយផ្ទាល់ដៃ។
20
កាលមិនឃើញព្រះអាទិត្យ ឬផ្កាយអស់រយៈពេលជាច្រើនថ្ងៃ ហើយខ្យល់ព្យុះដ៏ខ្លាំងនៅតែបក់គំហុក នៅទីបំផុតសេចក្ដីសង្ឃឹមទាំងអស់ដែលយើងនឹងរួចជីវិត ក៏រលាយបាត់ទៅ។
21
ក្រោយពីទាំងអស់គ្នាមិនបានហូបអាហារអស់រយៈពេលយ៉ាងយូរ ប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ “ឱ អ្នករាល់គ្នាអើយ! អ្នករាល់គ្នាគួរតែបានស្ដាប់តាមខ្ញុំ ហើយមិនចេញសំពៅពីក្រែត នោះបងប្អូនមិនជួបគ្រោះថ្នាក់ និងការខាតបង់បែបនេះទេ។
22
ប៉ុន្តែឥឡូវនេះ ខ្ញុំសូមក្រើនរំលឹកអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ពីព្រោះគ្មានការបាត់បង់ជីវិតក្នុងចំណោមអ្នករាល់គ្នាទេ មានតែសំពៅប៉ុណ្ណោះដែលនឹងបាត់បង់។
23
ដ្បិតយប់មិញ មានទូតសួគ៌របស់ព្រះដែលខ្ញុំជារបស់ព្រះអង្គ គឺព្រះដែលខ្ញុំកំពុងបម្រើដែរនោះ បានឈរនៅក្បែរខ្ញុំ
24
ហើយនិយាយថា: ‘កុំខ្លាចឡើយ ប៉ូលអើយ! អ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍! ព្រះបានប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ’។
25
ដូច្នេះ អ្នករាល់គ្នាអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំជឿព្រះថានឹងកើតមានដូច្នោះ ដូចដែលព្រះអង្គមានបន្ទូលនឹងខ្ញុំហើយ។
26
យ៉ាងណាមិញ យើងត្រូវតែកឿងលើកោះណាមួយ”។
27
លុះដល់យប់ទីដប់បួន នៅពេលយើងនៅតែរសាត់អណ្ដែតលើសមុទ្រអាឌ្រា ប្រហែលជាកណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅស្មានថាជិតដល់ដីគោកណាមួយ
28
ក៏ស្ទង់ជម្រៅទឹកមើល៍ ហើយឃើញថាមានសាមសិបប្រាំពីរម៉ែត្រ ; លុះទៅមុខបន្តិចទៀត ពួកគេក៏ស្ទង់ម្ដងទៀត ហើយឃើញថាមានម្ភៃប្រាំពីរម៉ែត្រ ។
29
ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។
30
ពេលនោះ ពួកអ្នកដើរសំពៅចង់រត់ចោលសំពៅ ក៏ទម្លាក់សំប៉ានចុះទៅក្នុងសមុទ្រ ធ្វើពុតដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ។
31
ប៉ូលប្រាប់មេទាហានលើមួយរយនាក់ និងពួកទាហានថា៖ “ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអស់លោកមិនអាចរួចជីវិតបានឡើយ”។
32
ដូច្នេះ ពួកទាហានក៏កាត់ខ្សែសំប៉ានចោល ឲ្យវាធ្លាក់ទៅបាត់។
33
ពេលជិតភ្លឺ ប៉ូលជំរុញទាំងអស់គ្នាឲ្យហូបអាហារ ដោយនិយាយថា៖ “ថ្ងៃនេះជាថ្ងៃទីដប់បួនហើយ ដែលអ្នករាល់គ្នារង់ចាំរហូតដោយអត់អាហារ មិនបានហូបអ្វីសោះ។
34
ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យហូបអាហារទៅ ពីព្រោះការនេះជាប្រយោជន៍ឲ្យអ្នករាល់គ្នារួចជីវិត។ ជាការពិត គ្មានអ្នកណាក្នុងអ្នករាល់គ្នា នឹងបាត់សក់សូម្បីតែមួយសរសៃពីក្បាលឡើយ ”។
35
កាលនិយាយដូច្នេះហើយ ប៉ូលក៏យកនំប៉័ង អរព្រះគុណដល់ព្រះនៅមុខទាំងអស់គ្នា រួចកាច់នំប៉័ងនោះ ហើយចាប់ផ្ដើមហូប។
36
នោះទាំងអស់គ្នាក៏មានទឹកចិត្តឡើង ហើយពួកគេបានហូបអាហារដែរ។
37
នៅក្នុងសំពៅ មានមនុស្ស ទាំងអស់ពីររយចិតសិបប្រាំមួយនាក់។
38
បន្ទាប់ពីបានហូបអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅ ដោយបោះស្រូវចោលទៅក្នុងសមុទ្រ។
39
លុះព្រលឹមឡើង ពួកគេមើលមិនស្គាល់ស្រុកនោះទេ ប៉ុន្តែពួកគេឃើញឆកសមុទ្រមួយដែលមានឆ្នេរ ពួកគេក៏សម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាច។
40
ដូច្នេះ ពួកគេកាត់យុថ្កាទុកចោលនៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចេញ ហើយលើកក្ដោងឲ្យត្រូវខ្យល់ តម្រង់ទៅរកឆ្នេរនោះ។
41
ប៉ុន្តែពួកគេជួបប្រទះនឹងកន្លែងខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យសំពៅកឿង ហើយក្បាលសំពៅជាប់នៅនឹងថ្កល់ រីឯកន្សៃសំពៅក៏ត្រូវកម្លាំងរលកបំបែក។
42
ពេលនោះ ពួកទាហានមានគម្រោងសម្លាប់ពួកអ្នកទោស ក្រែងលោមានអ្នកណាម្នាក់ហែលគេចខ្លួន។
43
ប៉ុន្តែមេទាហានលើមួយរយនាក់ចង់ជួយប៉ូលឲ្យរួច ក៏ឃាត់ពួកគេមិនឲ្យធ្វើតាមគម្រោងនេះ ទាំងបញ្ជាឲ្យពួកអ្នកដែលចេះហែលលោតចុះ ឡើងទៅលើគោកមុន
44
រីឯអ្នកឯទៀតវិញ ឲ្យតោង លើបន្ទះក្ដារ ឬតោងលើបំណែកផ្សេងៗពីសំពៅ។ ដូច្នេះ ទាំងអស់គ្នាបានគេចរួចដល់ដីគោកយ៉ាងនេះឯង៕
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28