bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 11
Acts 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
1
បន្ទាប់មក ពួកសាវ័ក និងបងប្អូនដែលនៅទូទាំងយូឌា បានឮថាពួកសាសន៍ដទៃក៏ទទួលព្រះបន្ទូលរបស់ព្រះដែរ។
2
ដូច្នេះ នៅពេលពេត្រុសឡើងទៅយេរូសាឡិម ពួកកាត់ស្បែកក៏រិះគន់គាត់
3
ថា៖ “អ្នកបានចូលទៅក្នុងផ្ទះរបស់ពួកអ្នកមិនបានកាត់ស្បែក ហើយបានហូបជាមួយពួកគេទៀតផង”។
4
ពេត្រុសក៏ចាប់ផ្ដើមពន្យល់ដល់ពួកគេតាមលំដាប់លំដោយថា៖
5
“កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំក៏លង់ស្មារតីឃើញនិមិត្តមួយ: មានអ្វីមួយដូចជាក្រណាត់ធំចុះមក ដោយត្រូវចង ជ្រុងទាំងបួនសម្រូតពីលើមេឃមកដល់ខ្ញុំ។
6
ខ្ញុំសម្លឹង ហើយសង្កេតមើលក្នុងនោះ ក៏ឃើញសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។
7
ពេលនោះ ខ្ញុំឮសំឡេងមួយនិយាយនឹងខ្ញុំថា: ‘ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយហូបចុះ!’។
8
“ប៉ុន្តែខ្ញុំទូលថា: ‘ទេ ព្រះអម្ចាស់! ដ្បិតអ្វីដែលមិនបរិសុទ្ធ និងសៅហ្មង មិនដែលចូលតាមមាត់របស់ទូលបង្គំឡើយ’។
9
នោះក៏មានសំឡេងនិយាយពីលើមេឃជាលើកទីពីរថា: ‘អ្វីដែលព្រះបានជម្រះហើយ អ្នកមិនត្រូវហៅថាសៅហ្មងឡើយ’។
10
“ការនេះបានកើតឡើងបីដង ហើយទាំងអស់នោះត្រូវបានទាញឡើងទៅលើមេឃវិញ។
11
ពេលនោះ មើល៍! ស្រាប់តែមានបុរសបីនាក់មកដល់មុខផ្ទះដែលពួកខ្ញុំស្នាក់នៅ។ ពួកគេជាអ្នកដែលត្រូវបានចាត់ពីសេសារាឲ្យមករកខ្ញុំ។
12
ព្រះវិញ្ញាណមានបន្ទូលឲ្យខ្ញុំចេញដំណើរជាមួយពួកគេដោយឥតស្ទាក់ស្ទើរឡើយ។ ពេលនោះ បងប្អូនទាំងប្រាំមួយនាក់នេះក៏ទៅជាមួយខ្ញុំដែរ ហើយចូលទៅក្នុងផ្ទះរបស់ម្នាក់នោះ។
13
គាត់រៀបរាប់ប្រាប់យើងអំពីរបៀបដែលគាត់បានឃើញទូតសួគ៌ឈរនៅក្នុងផ្ទះរបស់គាត់ ហើយនិយាយនឹងគាត់ថា: ‘ចូរចាត់គេឲ្យទៅយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលគេហៅថាពេត្រុសមកចុះ។
14
គាត់នឹងប្រាប់អ្នកនូវសេចក្ដីដែលនឹងធ្វើឲ្យអ្នក និងក្រុមគ្រួសារទាំងមូលរបស់អ្នកបានសង្គ្រោះ’។
15
“នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកលើពួកគេ ដូចដែលយាងចុះមកលើយើង កាលពីដំបូងដែរ។
16
ខ្ញុំក៏នឹកឃើញព្រះបន្ទូលនេះរបស់ព្រះអម្ចាស់ដែលថា: ‘យ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ’។
17
ដូច្នេះ ប្រសិនបើព្រះបានប្រទានអំណោយទានដូចគ្នាដល់ពួកគេ ដូចដែលព្រះអង្គបានប្រទានមកយើង កាលយើងបានជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជានរណាដែលអាចរារាំងព្រះបាន?”។
18
នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ស្ងៀមទៅ ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះថា៖ “បើដូច្នេះ ព្រះបានប្រទានការកែប្រែចិត្តដែលនាំទៅរកជីវិត ឲ្យសាសន៍ដទៃដែរហ្ន៎!”។
19
គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
20
ប៉ុន្តែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកស៊ីពរ៍ និងអ្នកគីរេន បានមកដល់អាន់ទីយ៉ូក ហើយនិយាយទៅកាន់ជនជាតិក្រិកដែរ ដោយផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ។
21
ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានចំនួនមនុស្សជាច្រើនដែលជឿ បានបែរមករកព្រះអម្ចាស់វិញ។
22
ដំណឹងនេះបានឮដល់ត្រចៀកក្រុមជំនុំនៅយេរូសាឡិម ដូច្នេះពួកគេបានចាត់បារណាបាសឲ្យទៅអាន់ទីយ៉ូក។
23
នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់
24
ដ្បិតគាត់ជាមនុស្សល្អ ហើយពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងជំនឿ។ ដូច្នេះ មានហ្វូងមនុស្សមួយក្រុមធំត្រូវបានបន្ថែមដល់ព្រះអម្ចាស់។
25
បន្ទាប់មក បារណាបាសចាកចេញទៅតើសុស ដើម្បីរកសូល
26
ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។
27
នៅគ្រានោះ មានអ្នកថ្លែងព្រះបន្ទូលខ្លះចុះពីយេរូសាឡិមមកដល់អាន់ទីយ៉ូក។
28
ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារ ក្លូឌាសមែន។
29
ដូច្នេះ ពួកសិស្សបានសម្រេចចិត្តផ្ញើជំនួយទៅបងប្អូនដែលរស់នៅយូឌា តាមសមត្ថភាពរៀងៗខ្លួន។
30
ពួកគេក៏ធ្វើយ៉ាងនោះ ដោយបានបញ្ជូនជំនួយទៅពួកចាស់ទុំ តាមរយៈដៃរបស់បារណាបាស និងសូល៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28