bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 20
Acts 20
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
1
ក្រោយពីចលាចលនេះបានស្ងប់ហើយ ប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចលាពួកគេ ហើយចេញដំណើរទៅម៉ាសេដូន។
2
នៅពេលគាត់ដើរចុះឡើងតាមតំបន់ទាំងនោះ ទាំងលើកទឹកចិត្តពួកសិស្ស ដោយពាក្យជាច្រើន គាត់ក៏មកដល់ក្រិក
3
ហើយស្នាក់នៅទីនោះបីខែ។ ពេលគាត់រៀបនឹងចុះសំពៅទៅស៊ីរី ពួកយូដារៀបផែនការសម្ងាត់ទាស់នឹងគាត់ ដូច្នេះគាត់ក៏សម្រេចចិត្តត្រឡប់ទៅវិញដោយកាត់តាមម៉ាសេដូន។
4
អ្នកដែលរួមដំណើរជាមួយគាត់ មានសូប៉ាត្រុសអ្នកបេរាកូន របស់ពីរូស , អើរីស្តាកនិងសេគុនដុស អ្នកថែស្សាឡូនីច, កៃយុសអ្នកឌើបេ, ធីម៉ូថេ, ព្រមទាំងទីឃីកុសនិងទ្រភីម អ្នកអាស៊ី។
5
អ្នកទាំងនេះបានទៅមុន ហើយរង់ចាំយើងនៅទ្រអាស។
6
ចំណែកឯយើងវិញ យើងបានចុះសំពៅពីភីលីពក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ ហើយអស់រយៈពេលប្រាំថ្ងៃទើបមកដល់ពួកគេនៅទ្រអាស រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលពួកសិស្ស ជួបជុំគ្នាដើម្បីកាច់នំប៉័ង ប៉ូលនិយាយនឹងពួកគេ ហើយដោយសារគាត់បម្រុងនឹងចេញដំណើរនៅថ្ងៃបន្ទាប់ គាត់ក៏បន្តនិយាយរហូតដល់កណ្ដាលអធ្រាត្រ។
8
រីឯនៅបន្ទប់ខាងលើដែលយើងជួបជុំគ្នា មានចង្កៀងជាច្រើន។
9
មានយុវជនម្នាក់ឈ្មោះអើទីកុស អង្គុយនៅមាត់បង្អួច ទាំងងងុយដេកយ៉ាងខ្លាំង។ ដោយសារប៉ូលនិយាយយ៉ាងយូរ គាត់បានលង់លក់ ហើយធ្លាក់ពីជាន់ទីបីទៅខាងក្រោម ពេលគេលើកគាត់ឡើង គាត់ស្លាប់បាត់ហើយ។
10
ប៉ុន្តែប៉ូលចុះទៅក្រោម ហើយឱនពីលើគាត់ ទាំងត្រកងគាត់ រួចនិយាយថា៖ “កុំភ័យឡើយ ដ្បិតគាត់នៅមានជីវិតទេ!”។
11
បន្ទាប់ពីឡើងទៅលើវិញ ប៉ូលក៏កាច់នំប៉័ង ហើយហូប រួចសន្ទនាយ៉ាងយូរទៀត រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។
12
គេក៏នាំយុវជនដែលនៅរស់នោះទៅវិញ ទាំងត្រូវបានសម្រាលទុក្ខឥតឧបមា។
13
យើងទៅដល់សំពៅមុន ហើយចុះសំពៅទៅអាសុស ដោយបម្រុងនឹងទទួលប៉ូលនៅទីនោះ ដ្បិតគាត់បានចាត់ចែងដូច្នោះ ដោយសារខ្លួនគាត់មានបំណងធ្វើដំណើរដោយថ្មើរជើង។
14
នៅពេលគាត់ជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ឡើងមកសំពៅ រួចពួកយើងក៏មកដល់មីទូលេន។
15
យើងបានចុះសំពៅពីទីនោះ ហើយនៅថ្ងៃបន្ទាប់ក៏មកដល់ទន្ទឹមនឹងឃីយ៉ូស។ នៅថ្ងៃបន្ទាប់មកទៀត យើងមកដល់សាម៉ុស លុះថ្ងៃក្រោយមកទៀត យើងមកដល់មីលេត។
16
នេះគឺដោយសារប៉ូលបានសម្រេចចិត្តរួចហើយថានឹងធ្វើដំណើរបង្ហួសអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅអាស៊ី ពីព្រោះគាត់កំពុងប្រញាប់ទៅឲ្យដល់យេរូសាឡិមនៅថ្ងៃបុណ្យថ្ងៃទីហាសិប ប្រសិនបើអាច។
17
ប៉ូលបានចាត់គេពីមីលេតទៅអេភេសូរ ឲ្យហៅពួកចាស់ទុំរបស់ក្រុមជំនុំនោះមក។
18
នៅពេលពួកគេមកដល់ ប៉ូលក៏និយាយនឹងពួកគេថា៖ “អ្នករាល់គ្នាដឹងថា តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលអាស៊ី គ្រប់ពេលវេលា ខ្ញុំនៅជាមួយអ្នករាល់គ្នាយ៉ាងណា——
19
ខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួនទាំងស្រុង ដោយទឹកភ្នែក និងដោយការសាកល្បងនានាដែលកើតឡើងដល់ខ្ញុំ ដោយសារតែផែនការសម្ងាត់របស់ពួកយូដា។
20
ចំពោះអ្វីដែលមានប្រយោជន៍ គ្មានអ្វីមួយដែលខ្ញុំរួញខ្លួនមិនប្រាប់ ឬបង្រៀនអ្នករាល់គ្នា ទាំងនៅកន្លែងសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយនោះទេ
21
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
22
“ឥឡូវនេះ មើល៍! ខ្ញុំកំពុងធ្វើដំណើរទៅយេរូសាឡិម ដោយជាប់ចំណងពីព្រះវិញ្ញាណ។ ខ្ញុំមិនដឹងថានឹងជួបអ្វីនៅទីនោះទេ
23
គ្រាន់តែដឹងថាព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយប្រាប់ខ្ញុំនៅទីក្រុងនីមួយៗថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
24
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
25
“ឥឡូវនេះ មើល៍! ខ្ញុំដឹងថាអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ គឺអ្នកទាំងអស់គ្នាដែលខ្ញុំដើរចុះឡើងប្រកាសអាណាចក្ររបស់ព្រះដល់នោះ!
26
ដូច្នេះ ខ្ញុំសូមធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកទាំងអស់គ្នាទេ
27
ដ្បិតខ្ញុំមិនបានរួញខ្លួនប្រាប់គម្រោងទាំងមូលរបស់ព្រះដល់អ្នករាល់គ្នាឡើយ។
28
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
29
ខ្ញុំដឹងហើយថា ក្រោយពីខ្ញុំចាកចេញទៅ ចចកដ៏កំណាចនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយឥតត្រាប្រណីហ្វូងចៀមឡើយ
30
ព្រមទាំងនឹងមានមនុស្សដែលអធិប្បាយបង្វែរ កើតមានពីចំណោមអ្នករាល់គ្នាផ្ទាល់ ដើម្បីអូសទាញពួកសិស្សឲ្យតាមខ្លួន។
31
ដូច្នេះ ចូរប្រុងស្មារតីចុះ ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានទូន្មានអ្នករាល់គ្នាម្នាក់ៗទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។
32
“ ឥឡូវនេះ ខ្ញុំសូមផ្ទុកផ្ដាក់អ្នករាល់គ្នានឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចនឹងស្អាងទឹកចិត្តអ្នករាល់គ្នា ព្រមទាំងអាចប្រទានមរតកដល់អ្នករាល់គ្នា ក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាវិសុទ្ធ។
33
ខ្ញុំមិនដែលលោភចង់បានប្រាក់ ឬមាស ឬសម្លៀកបំពាក់របស់អ្នកណាម្នាក់ឡើយ។
34
ខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងដែរថា ដៃទាំងពីរនេះបានបម្រើសម្រាប់តម្រូវការរបស់ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំ។
35
ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានបង្ហាញដល់អ្នករាល់គ្នាថា ត្រូវតែជួយអ្នកទន់ខ្សោយដោយធ្វើការនឿយហត់បែបនេះ ព្រមទាំងត្រូវនឹកចាំព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានបន្ទូលថា: ‘ការដែលឲ្យ មានពរជាងទទួល’ ”។
36
បន្ទាប់ពីនិយាយសេចក្ដីទាំងនេះហើយ ប៉ូលក៏លុតជង្គង់ អធិស្ឋានជាមួយពួកគេទាំងអស់គ្នា។
37
ទាំងអស់គ្នាយំសោកយ៉ាងខ្លាំង ហើយឱបកប៉ូល ទាំងថើបគាត់។
38
ពួកគេឈឺផ្សាក្នុងចិត្ត ជាពិសេសចំពោះពាក្យដែលប៉ូលនិយាយថា ពួកគេនឹងមិនឃើញមុខគាត់ទៀតឡើយ។ បន្ទាប់មក ពួកគេជូនដំណើរគាត់ទៅដល់សំពៅ៕
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28